សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ក្រុង​កំពុងឆ្នាំង​និង​មន្ត្រី​ជំនាញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​អសមត្ថភាព​ក្នុង​ការរៀបចំ​សណ្ដាប់​អនាម័យ​និង​សោភ័ណ្ឌភាព​ទីផ្សារ​

​អាជ្ញាធរ​ក្រុង​កំពុងឆ្នាំង​និង​មន្ត្រី​ជំនាញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​អសមត្ថភាព​ក្នុង​ការរៀបចំ​សណ្ដាប់​អនាម័យ​និង​សោភ័ណ្ឌភាព​ទីផ្សារ​

កំពង់ឆ្នាំង​៖ នៅមុខ​ផ្សារ​និង​ជំវិញ​ផ្សារ​លើ​ត្រូវបាន​អាជីវករ​ដាក់តាំង​ទំនិញ​សំភារៈ​លក់​បង្ក​ការកកស្ទះ​ច​រារណ៍​និង​ធ្វើអោយ​បាត់បង់​សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ​ទីផ្សារ​។​

ករណី​នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ជួយ​មាន​វិធា​ម​ការរៀន​ចំ​អោយមាន​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សា​ឡើងវិញ​ងាយស្រួល​ផង​ ព្រោះ បើ​ពឹង​លើ​សាលាក្រុង​និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កក់ក្តៅ​ដូច​អាំង​ផេះ​ព្រោះ​ដឹង​តែ​ពី​លុយ​!!! ។

ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​ចំពោះ​បញ្ហា​សណ្ដាប់ធ្នាប់ សោភ័ណភាព​និង អនាម័យ​ផ្សា​លើ​នេះ​កន្លង​ទៅ​កាល​អំឡុង​ឆ្នាំ​២០០៨(​ជំនាន់​លោក​កាន់ ខេមរា​ជា​អភិបាលក្រុង​កំពង់ឆ្នាំង​)​ខាង​ក្រុមហ៊ុន​ថូ​ម៉ាក់​បាន​ធ្វើ​ការសាងសង់​ផ្សារ​ឡើង​ដោយ​មាន​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូ​ទឹក​ខ្វាត់ខ្វែង​និង​មាន​រៀបចំ​ប្រព័ន្ធ​ផ្លូវថ្នល់​សា​ធា​រាណៈ​ព័ទ្ធជំវិញ​ផ្សា​លើ សម្រាប់​អោយ​រថយន្ត​តូច ធំ​ដឹក​ទំនិញ​សំភារៈ​ចេញចូល​ព័ទ្ធជំវិញ​ផ្សារ​បាន​ត្រឹមត្រូវ​ល្អ​ណាស់​។

ប៉ុន្តែ​ក្រោយមក​ដោយ​មាន​ការឃុបឃិត​គ្នា​រវាង​អ្នកម៉ៅការ​ភាស៊ី​ផ្សារ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​វាស់ដី​ចំណី​ផ្លូវ​សាធារណៈ​ជំវិញ​ផ្សារ​លក់​អោយ​អា​ជីករ​ស្ទើ​អស់​គ្មាន​សល់​ដែល​ជា​ហេតុ​ធ្វើអោយ​ផ្សារលើ​បាត់បង់​ផ្លូវថ្នល់​សាធារណៈ​ព័ទ្ធជំវិញ​ផ្សារ​អស់​ព្រម​ទាង​បាត់​សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ​ផ្សារ​ថែមទៀត​ផង ។

លុះ​មកដល់​ឆ្នាំ​២០១២​ខាង​អង្គការ​ចៃ​ការ​របស់​ប្រទេស​ជប៉ុន​ក៏​បាន​មកជួយ​អភិវឌ្ឍន៍​ក្រុង​កំពង់ឆ្នាំង​អោយ​មាន​សោភ័ណភាព អនាម័យ​ល្អ ដោយ​បាន​សាងសង់​កែលម្អ​ប្រព័ន្ធ​លូ​ទឹក​និង​ផ្លូវ​សាធារណៈ​ព័ទ្ធជំវិញ​ផ្សារ​បាន​យ៉ាង​ស្អាត​ល្អ​គួរ​អោយ​មោទនៈភាព​ណាស់​ដោយ​ក្រាល​ការ៉ូ កា​រូ​ឡា​ផ្លូវ​សាធារណៈ​ពេញ​ទាំង​សងខាង​ផ្សារ​ទៀត​ផង ប៉ុន្តែ​ត្រូវបាន​ក្រុម​អ្នក​មៅ​ការ​ភាស៊ី ឃុបឃិត​ជាមួយ​អាជ្ញាធរ​ក្រុង​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​យក​ដី​ចំណី​ផ្លូវ​ជំវិញ​ផ្សារលើ​ដែល​ខាង​អង្គការ​ចៃ​ការ​បាន​ក្រាល​ការ៉ូ ការ៉ូឡា​រួច​យ៉ាង​ស្អាត​នោះ​វា​ស់លក់​អោយ​អាជីវករ​អស់​ទៀត​។​

កន្លង​មក​ផ្សារសេរី​សម្រាប់​អាជីវករ​លក់​ទំនិញ​បោះ​ដុំ និង​រាយ​ពេល​ជិត​ភ្លឺ​និង​ពេលព្រឹក​គឺ​មាននៅ​តាម​ផ្លូវ​សាធារណៈ​សងខាង​ផ្សារ​គឺ​ខាងជើង​ផ្សារ និង​ខាងត្បូង​ផ្សារ​។

តែ​បច្ចុប្បន្ន​សមត្តកិច្ច​ក្រុង​និង​មន្ទីរ​ជំនាញ​បាន​ឃុបឃិត​គ្នា​យក​ដី​ចំណី​ផ្លូវ​សាធារណៈ​សងខា​ង​ផ្សារ​វាស់​លក់​អោយ​អាជីវករ​អស់​។ គេ​បាន​យក​ផ្លូវ​សាធារណៈ​នៅ​ខាង​មុខ​ផ្សារ​លើ​ធ្វើ​ជា​ផ្សារសេរី​អោយ​អាជីវករ​ដាក់​លក់​ទំនិញ​បោះ​ដុំ​និង​រាយ​ពាសពេញ​ផ្លូវ​ជាហេតុ​បង្ក​អោយមាន​ការកកស្ទះ​ចរាច​រណ៍​ស្ទើ​រាល់ថ្ងៃ​និង​ធ្វើអោយ​បាត់បង់​សោភ័ណភាព អនាម័យ​ទាំងស្រុង ធ្វើអោយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស កិត្តិនាម​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​លោក​ធ្លាប់​តែ​ទទួល​បាន​ការ​កោត​ស​សើ​ស្នាដៃ​ក្នុង​ការកសាង​អភិវឌ្ឍន៍​ខេត្ត បាន​ស្អាត​ល្អ​ផូផង់​ស្រប​តាម​ទឹ​សស្លោក​គោលការណ៍​ប្រលងប្រណាំង​របស់​រាជរដ្ឋាភិបាល <<​ទីក្រុង​ស្អា បរិស្ថាន​ស្អាត អនាម័យ​ល្អ​>>៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់