សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ក្រឡាហោម​ជម្រុញ​ឲ្យ​ធើ​លិខិតឆ្លងដែន​ឲ្យបាន​លឿន​កុំ​ស្ពឹ​កពេក​!

សម្តេច​ក្រឡាហោម​ជម្រុញ​ឲ្យ​ធើ​លិខិតឆ្លងដែន​ឲ្យបាន​លឿន​កុំ​ស្ពឹ​កពេក​!

​ភ្នំពេញ​៖ រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​សម្ដេច​ក្រឡាហោម ស ខេង​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៧  បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម ធ្វើការ​សិក្សា​ពី​នីតិវិធី ក្នុងកា​រ​ពន្លឿន​ការផ្ដល់​លិខិតឆ្លងដែ​ន ជូន​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ឲ្យបាន​លឿន​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ​ឯកសារ​គោល នៃ​ផែនការ​សកម្មភាព ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​សម្រាប់​អនុវត្ដ​ន៍​ឆ្នាំ​២០១៧-២០១៨ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់​ថា ការ​ពន្លឿ​ននីតិវិធី​ក្នុង​ការធ្វើ​លិខិត​ឆ្លង ដែន​ឲ្យបាន​លឿន និង​ឆាប់រហ័ស​នេះ ក្នុង​គោលដៅ​ចៀសវាង កាត់បន្ថយ​ការចំណាយ ពេលវេលា​ថវិកា​របស់​ប្រជាពលរដ្ឋ និង​ពលករ​ដែល​មក​ធ្វើ​លិខិតឆ្លងដែន​។ គេ​មិនដឹងថា​តើ​ការ​ធ្វើ​លិខិតឆ្លងដែនរ​ហ័ស​ដូច​បទបញ្ជា​រស​ម្តេ​ក្រឡាហោមស​ខេង​ចឹង​ចុះថ្លៃ​ដែរ​ឬ​អត់​នោះ​ទេ​។ ព្រោះថា​បើ​តាម​ប្រសាសន៍​សម្តេច​គឺ​ត្រូវ​ចាយ​ខ្ទង់​២០០​ដុល្លារ​ជាង​ណុះ​!!!!!!!​។​សូមបញ្ជាក់​ថា​លិខិតឆ្លងដែន​តម្លៃ​មួយ​រយ​ដុល្លារ​ត្រូវ​ចំណាយពេល​១​ខែ​បាន​ធ្វើ​បាន​។

សម្ដេច​ក្រឡាហោម បានបញ្ជាក់​ថា ការ​ធ្វើ​លិខិតឆ្លងដែន​នេះ ត្រូវ​កំណត់​ឲ្យបាន​ច្បាស់លាស់​ថា តើ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ មាន​២​ថ្ងៃ ឬ​៣​ថ្ងៃ​យ៉ាងយូរ ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ដោយ​ខុសច្បាប់ និង​ការជួញដូរ​មនុស្ស​ផងដែរ​។​

​សម្ដេច ស ខេង បាន​លើកឡើង​ថា កន្លង​មក​ពលក​រ​កម្ពុជា ដែល​បាន​ចេញ​ទៅ ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ឬ​ប្រទេស​ផ្សេង​ទៀត​មួយចំនួន មិន​មាន​លិខិតឆ្លងដែន​ទេ ដោយសារតែ​ការ​ធ្វើ​លិខិតឆ្លងដែន មាន​ការពិបាក និង​មាន​រយៈពេល​យូរ​រហូតដល់​១​ខែ ឬ​២​ខ​ដែល​បញ្ហា​នេះ ត្រូវ​ធ្វើ​ការសិក្សា និង​ដោះស្រាយ​បន្ថែម​។

​សម្ដេច​ក្រឡាហោម បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស រៀបចំ​ចុះ​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​ជាមួយ​ប្រទេស ដែល​មិនទាន់​បានធ្វើ និង​ប្រទេស​ដែល​មាន​ពលករ​កម្ពុជា កំពុង​ធ្វើការ​នៅ​ទីនោះ​ដើម្បី​ធានា​សុវត្ថិភាព ជូន​ដល់​ពលករ​កម្ពុជា ដែល​កំពុង​ធ្វើការ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​។

 

Filed in: ព័ត៌មានជាតិ