ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងតំបន់នោះ បានរិះគន់ទៅលើមន្ត្រីបរិស្ថានម្នាក់ឈ្មោះ សំរង ឌីវិចិត្រ ជានាយកដែនជំរកសត្វព្រៃភ្នំព្រេច ជាអ្នកបើកដៃឪ្យក្រុមហ៊ុន ដាយថាន់ ដែលជារបស់លោកឧកញ៉ា សឹង សំអុល ចូលទៅកប់ឈើនៅតំបន់នោះ។
ប្រជាពលរដ្ឋនៅតំបន់នោះបន្តទៀតទេថា ដីសម្បទានរបស់ក្រុមហ៊ុនដាយថាន់ គ្មានឈើប្រភេទលេខ ១ ទេ មានតែឈើក្រហមសល់បន្តិចបន្តួចតែប៉ុណ្ណោះ។ សព្វថ្ងៃនេះត្រាក់ទ័រ និង រថយន្តកែឆ្នៃរបស់ ក្រុមហ៊ុន ដាយថាន់ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើក្រុមប្រភេទចេញពីតំបន់ព្រៃអភិរក្ស និង ដែនជំរកសត្វព្រៃភ្នំព្រេច យកទៅដាក់ក្នុងក្រុមហ៊ុន ដើម្បីកែឆ្នៃឲ្យទៅជាឈើស្របច្បាប់។
ប្រជាពលរដ្ឋនៅតំបន់នោះបនបពា្ជក់បន្ថែមទៀតថា នៅក្នុងក្រុមហ៊ុន ដាយថាន់ មានដាក់ម៉ាស៊ីនខ្សែរាប់រយខ្សែ និង រណាយន្ត ដើម្បីទុកកែឆ្នៃឈើដែលបានដឹកចេញពីតំបន់ដែនជំរកសត្វព្រៃភ្នំព្រេច និងតំបន់ព្រៃអភិក្សកែវសីមា។
ភ្ងាក់ងារសារព័ត៌មានយើងទាក់់ទង លោក សំរង ឌីវិចិត្រ នាយកដែនជំរកសត្វព្រៃព្រេច តាមទូរស័ព្ទ លោកបានបកស្រាយថា ៖ ការចូលលួចកាប់ឈើនៅតំបន់ខាងលើ ពិតជាមានមែន ប៉ុន្តែលោកបានសហកាណ៍ ជាមួយ ប៉ូលិស ក៏ដូចជាខាងយោធារ ចុះបង្គ្រាប និងយាបល្បាត តែអ្នកលួចកាប់នៅតែកាប់ដដែល ដោយថាក្រុមការងារលោកមើលមិនឈ្នះឡើយ ៕