សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាតក​រំលោភ​សម្លាប់​និង​ប្លន់​នារី​បុគ្គលិក កាស៊ីណូ «Good Luck» នៅ​ក្រុង​បាវិត ចាប់បាន​ហើយ​

​ឃាតក​រំលោភ​សម្លាប់​និង​ប្លន់​នារី​បុគ្គលិក កាស៊ីណូ «Good Luck» នៅ​ក្រុង​បាវិត ចាប់បាន​ហើយ​

​ខេត្ត​ស្វាយរៀង​៖​នគរបាល​ខេត្ត​ស្វាយរ​រៀង​បំបែក​បាន​ហើយ​ករណីយ៍​រំលោភ​សម្លាប់​និង​ប្លន់​នារី​បុគ្គលិក កាស៊ីណូ «Good Luck» នៅ​ក្រុង​បាវិត​ដែល​ជិះ​តាក់ស៊ី​មកពី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២​សីហា​ឆ្នាំ​២០១៧​។​

​ប្រភព​ពី​សមត្តកិច្ច​ខេត្ត​បាន​ឲ្យដឹងថា​ដោយ​មាន​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​សមត្តកិច្ច​នគរបាល ខេត្ត​ស្វាយរៀង បាន​ធ្វើ​ការស្រាវជ្រាវ​ឈាន​ដល់​ឃាត់ ខ្លួន​ជនសង្ស័យ ២ នាក់ ប្រុស ឈ្មោះ​ឆឺយ សុជាតិ អាយុ​៣៦​ឆ្នាំ​(​រស់នៅ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍​) ដកហូត​រថយន្ត ១ គ្រឿង ម៉ាក Highlander វត្ថុតាង​ខ្សែក ១ ខ្សែ ចិញ្ចៀន ១ វង់ ។​ឯ​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ​ផ្លេក មុន្នី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ជនសង្ស័យ​ទាំង​ពីរ​នាក់​មុខរបរ​ប​បើកបរ​រថយន្ត​តាក់ស៊ី ដែក​បាន​រំលោភ​សំលាប់ ជនរងគ្រោះ​ឈ្មោះ សុវណ្ណ សុ​ម៉ា​លីន ភេទ​ស្រី អាយុ ១៨ ឆ្នាំ ស្រុកកំណើត​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​០២.០៨.២០១៧ និង​បាន​បោះ​សព​ចោល​ក្នុង​ទឹក​ស្រែ ក្នុងភូមិ តា​ពៅ សង្កាត់ បាវិត ក្រុង​បាវិត ។ បច្ចុប្បន្ន​សមត្ថកិច្ច​ខេត្ត កំពុង​កសាង​សំនុំរឿង​ចាត់ការ​តាមច្បាប់ ។

​សូមបញ្ជាក់​ថា នារី​រងគ្រោះ​ឈ្មោះ សុវណ្ណ សុខ​ម៉ា​លីន អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ​ឡាក់ ក្រុង​បាវិត «Good Luck» បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២ សីហា ២០១៧​នៅ​ក្រុង​បាវិត​។ ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប្រទះឃើញ​សាកសព​កាលពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៧  ៕

 

Filed in: ព័ត៌មានជាតិ