សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​ចៅសង្កាត់​អូរ​ចារ​និង​ចៅហ្វាយខេត្ត​បាត់ដំបង​!

អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​ចៅសង្កាត់​អូរ​ចារ​និង​ចៅហ្វាយខេត្ត​បាត់ដំបង​!

​បាត់ដំបង​៖ កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត​ចៅសង្កាត់​អូ​ចា ខេត្ត បាត់ដំបង​កាលពី​រសៀល​ថ្ងៃទី​៧ សីហា បាន​ចេញ​លិខិត​ឆ្លើយតប ទៅ​និង​ការ ព្រមាន របស់​ចៅហ្វាយខេត្ត​បាត់ដំបង​ដែល​ព្រមាន​ចាត់វិធានការ​បន្ទាន់ និង​ម៉ឺងម៉ាត់​បំផុត ប្រសិនបើ ចៅ សង្កាត់​អូរ​ចារ បន្ត​ផ្ដល់​សេវា​សាធារណៈ​ឥតគិតថ្លៃ​ដល់​ប្រជាជន ដោយ​គ្មាន​ការប្រជុំ អនុ ម័ត តម្លៃ​។

​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៧​របស់ រដ្ឋបាល​ខេត្ត​បាត់ដំបង​ចុះហត្ថលេខា​ដោយ​លោក​ចាន់​សុផល បញ្ជាក់ថា ការកំណត់​ផ្តល់​សេវា​សាធារណៈ​ក្នុង​តម្លៃ​សូន្យ​រៀល ដោយ​ចៅសង្កាត់​អូរ​ចារ កញ្ញា​ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត គឺ​ជា​ទង្វើ​រំលោភ​ច្បាប់ និង​រំលោភ​អំណាច  ព្រោះ​កញ្ញា​មិន​បាន​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ដើម្បី​អនុម័ត​។

​លិខិត​លោក​ចាន់​សុផល​បានទាមទា​ឲ្យ​កញ្ញា ចៅសង្កាត់​អូរ​ចារ ធ្វើការ​ផ្អែក​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដូចខាងក្រោម​៖​ទី​១. រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​អនុម័ត​យក​តម្លៃ​សេវាសាធារណៈ សូន្យ​រៀល មុន​ពេល​អនុវត្ត​។

​ទី​២. តម្រូវ​ឲ្យ​កញ្ញា រ៉ូ​ហ្ស៊េ​ត ចេញ​ថវិកា​ផ្ទាល់ខ្លួន​ជំនួស​ប្រជាពលរដ្ឋ ដែល​មក​ទទួល​សេវា​ដោយ​មិន​គិតថ្លៃ ដល់​រដ្ឋ​វិញ​។​ទី​៣. ករណីរ​ចៅសង្កាត់​អូរ​ចារ មិន​អនុវត្ត​តាម​សេចក្ដីណែនាំ រដ្ឋបាល​ខេត្ត​បាត់ដំបង នឹង​មាន​វិធានការ​ជាបន្ទាន់ និង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ចៅសង្កាត់​រូបនេះ​។ សូម​អាន​លិខិត​ឆ្លើយតប​របស់ ចៅសង្កាត់​ស្រី អូ​ចារ ៖

 

Filed in: ព័ត៌មានជាតិ