សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង្គ្រាមពាក្យសម្តី​រវាង​សមាជិក​មេធាវី​និង​អគ្គនាយករង​ពន្ធដា​លោក​វ៉ាន់​ពុទ្ធិ​ពល​ត្រូវបាន​មេ​ភាគី​ទាំង​ពីរ​សុំ​បញ្ចប់​!

សង្គ្រាមពាក្យសម្តី​រវាង​សមាជិក​មេធាវី​និង​អគ្គនាយករង​ពន្ធដា​លោក​វ៉ាន់​ពុទ្ធិ​ពល​ត្រូវបាន​មេ​ភាគី​ទាំង​ពីរ​សុំ​បញ្ចប់​!

ភ្នំពេញ​៖ បញ្ហា​វិវាទ​ពាក្យសម្តី​រវាង​សមាជិក​គណៈមេធាវី​និង​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​ឈានដល់​ការប្តឹង​ទៅ​តុលាកា​ររ​ប្រហែលជា​ត្រូវ​បញ្ចប់​វិញ បន្ទាប់ពី​លោក សួន វិសាល ប្រធាន​គណៈមេធាវី​កម្ពុជា និង​លោក គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធា​ដា​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​៧​សីហា​ឆ្នាំ​២០១៧​។

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គណៈមេធាវី​កម្ពុជា​បានឲ្យដឹងថា​ក្នុងជំនួប​នោះ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​គណៈមេធាវី​កម្ពុជា យល់ឃើញថា បញ្ហា​សំណេរ​ក្នុង Facebook របស់លោក វ៉ាន់ ពុទ្ធិ​ពល គឺជា​រឿង​បុគ្គល​ប៉ុណ្ណោះ​។
​ពាក់ព័ន្ធ​កាតព្វកិច្ច​បង់ពន្ធ​ចូល​ថវិកា​ជាតិ អគ្គនាយកដ្ឋាន​ពន្ធដា​រ សម្រេច​ពន្យារ​ពេល​ចេញ​លិខិត អញ្ជើញ​ការិយាល័យ​មេធាវី មក​ចុះបញ្ជី​ពន្ធ​នៅ​គ្រប់​សាខា​ពន្ធដារ​ទូទាំងប្រទេស ហើយ​លោក គង់ វិបុល គាំទ្រ និង​ទទួលយក​សំណើ​របស់​គណៈមេធាវី ក្នុង​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង រវាង​ក្រសួង​សេដ្ឋកិច្ច ក្រសួង​យុត្តិធម៌ ដើម្បី​តាក់តែង​លិខិតបទដ្ឋាន គតិយុត្ត​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​បង់ពន្ធ​របស់​មេធាវី​ដាក់ជូន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ដើម្បី​ពិនិត្យ និង​សម្រេច​។​ការពិត​វា​ត្រូវចឹង​មិនមែន​ត្រូវ​ឲ្យគេ​បង់​ពន្ធ​ឆៅៗ​នោះទេ​!​។​

​សូមជម្រាបថា មេធាវី​ម្នាក់​ឈ្មោះ លី ច័ន្ទ​តុលា ដែល​អះអាង​ថា តំណាង​មេធាវី​៥០​នាក់ នៅ​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៧ បាន​ដាក់ពាក្យ​ប្តឹង លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង អគ្គនាយកដ្ឋាន​ពន្ធដា​រ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទ​ថា បាន​សរសេ​រលើ Facebook ប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន ប្រមាថ​មេធាវី ថា​ជា​សត្វ​គោ ដែល​រូបលោក​មិន​អាច​ទទួលយក​បាន​ឡើយ​, ប៉ុន្តែ​ករណី​នេះ​ត្រូវបាន​លោក វ៉ាន់ ពុទ្ធិ​ពល បដិសេធ​វិញ​ថា លោក​មិន​បាន​ប្រៀបធៀប​មេធាវី​ជា​សត្វ​គោល ដូច​ការចោទប្រកាន់​ឡើយ គឺជា​ការយល់ច្រឡំ​ប៉ុណ្ណោះ​។​

​ការ​ប្រតិកម្ម​ឈាន​ដល់​ការ​ដាក់​ពាក្យ​ប្តឹង​នេះ ត្រូវបាន​គេ​ដឹងថា កើតឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដារ និង​គណៈមេធាវី​កម្ពុជា បាន​បើក​សិក្ខាសាលា​រួមគ្នា​មួយ ស្តីពី «​កាតព្វកិច្ច​បង់ពន្ធរ​បស់​មេធាវី​» នា​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៧ ដោយ​ភាគី​ទាំង​ពីរ​ពិភាក្សា​ដេញដោល​គ្នា​យ៉ាង​តឹងរឹង​មួយ​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​គ្នា​នេះ លោក វ៉ាន់ ពុទ្ធិ​ពល  បាន​បង្ហោះ​នូវលើ Facebook របស់​លោក​ដោយ​សរសេ​រ​ថា «​ថ្ងៃនេះ​ថ្នាក់លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល គោ​បញ្ជូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់​មត់​។ គោ​មួយ​ចំនួន​ធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ អា​ពាល អា​ត្នោត និង អា​ទែក វា​ធ្លាប់​តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀច​មិន​ព្រម​ចូល​ក្រោល​។ មិន​ត្រឹមតែ​កៀច វា​ចង់​ជ​ល់ហើយ​ធាក់​ខ្ញុំ​ទៀត សុំ​សួរ​ប្រិយមិត្ត តើ​អា​៣​ក្បាល​ហ្នឹង សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើយ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់លោង​ទេ ? សើច !»​។​ទោះបីជា​មេៗ​ប្រកាស​ថា​ចប់​តែ​គេ​មិន​ទាន់​ដឹងថា​តើ​លោក​លី ច័ន្ទ​តុលា ដែល​អះអាង​ថា តំណាង​មេធាវី​៥០​នាក់​បាន​ទៅ​ដក​ពាក្យបណ្តឹង​ពី​តុលាការ​វិញ​ហើយ​ឬ​នៅ​នោះ​ឡើយ​។

 

Filed in: ព័ត៌មានជាតិ