សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ចាប់​ត្រាកទ័រ​យួន​លួច​ចូល​កាប់​ឈើ​យក​ទៅ​ប្រើប្រាស​ឯកជន​!

បែកធ្លាយ​រឿង​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ចាប់​ត្រាកទ័រ​យួន​លួច​ចូល​កាប់​ឈើ​យក​ទៅ​ប្រើប្រាស​ឯកជន​!

មណ្ឌលគិរី ៖ រឿងរ៉ាវ​សមត្តកិច្ច​ខេត្ត​មណ្ឌលគិរី​ឃុប​ឃឹត​បើ​ដៃ​ឲ្យ​ចោ​រយួន​ចូល​មក​កាប់​ឈើ​ខ្មែរ​នៅ​តំបន់​អូរ​ហ៊ុច​មិនទាន់​ត្រូវបាន​វែក​មុខ​យក​មក​ផ្ទន្ទាទោស​នោះឡើយ​បើទោះបីជា​សំណុំរឿង​រសើប​មួយ​នេះ​ត្រូវបាន​បញ្ជូន​ឲ្យ​តុលាកា​រាជធានី​ភ្នំពេញ​ចាត់ការ​ក៏ដោយ ។ តែ​ឥឡូវនេះ​នៅក្នុង​អាណា​ក្រ​ខេត្តមណ្ឌលគិរី​អ្វី​ដែល​គួឲ្យភ្ញាក់ផ្អើល​មួយ​ទៀត​គឺ​ថា​ត្រាក់ទ័​រចោរ យួន​ដែល​លួច​ចូល​មក​កាប់​ឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ហើយ​ត្រូវ​ចាប់​ដកហូត​ចំនួន​៧​គ្រឿង​បែ​ជា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​លក្ខណៈ​ឯកជន​របៀប​ចង់​ស៊ីដាច់​ទៅវិញ​។​

​ប្រភព​ពី​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​លួ​បង្ហើប​ឲ្យដឹងថា ត្រាក់ទ័រ​ចំនួន​៧​គ្រឿង​របស់​ជនជាតិ​យួន ដែល​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ខុសច្បាប់ នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ត្រូវបាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ឃាត់​ចាប់​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្ត​ក្នុង​កាលពី ឆ្នាំ​២០១៥​នោះ ឥឡូវ​ត្រូវបាន​ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត នាំគ្នា​យក​ចែកគ្នា​ប្រើ​អស់​ហើយ​។
​ការ​បែកធ្លាយ​ព​តិមាន​នេះ​គឺ​កើតឡើង​ពេលដែល​លោក​តូ​ចយ៉ុន​ត្រូវបាន​ថ្នាក់លើ​ដកចេ​ញ​ហើយ​ដាក់​លោក​ឧត្តមសេនីយ៍​អ៊ុក សំណាង​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី​ជំនួស​វិញ​។​

​ក្រោយ​ពី​រឿងរ៉ាវ​ពុករលួយ​មួយ​នេះ​បាន​ផ្ទុះ​ឡើង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា លោកស្នងការ​ខេត្តមណ្ឌលគិរី​ថ្មី អ៊ុក សំណាង និង​លោក ប៉ែន ផល្លី នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ប្រមូល​វត្ថុតាង​ល្មើសច្បាប់ យក​មក​រក្សាទុក​នៅ​ស្នងការ​វិញ ឲ្យខាងតែបាន ដើម្បី​ចាត់ការ​តាម​នីតិវិធី​តាម​ផ្លូវច្បាប់​។

​ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត លោក ប៉ែន ផល្លី​នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧ បាន​ប្រាប់​កាសែត​ថា រឿង​ត្រាក់ទ័រ​៧​គ្រឿង​នេះ មិនមែន​មន្ត្រីនគរបាល យក​ទទេរៗ​នោះឡើយ គឺ​គេ​ខ្ចី​ប្រើ​?​។ មន្ត្រីនគរបាល​ដែល​ខ្ចី​ត្រាក់ទ័រ​យក​ទៅប្រើ​នោះ​មានឈ្មោះ លោក អន ប៊ុន្នី​រឹទ្ធ ស្នងការរង​ខេត្ត​មណ្ឌល ខ្ចី​ត្រាក់ទ័រ​ចំនួន​១​គ្រឿង លោក​វរ​សេនី​ទោ អ៊ូច វុ​ធ អនុប្រធាន​ការិយាល័យ​កណ្តាល​ភស្តុភា និង​ហិរញ្ញវត្ថុ​ខេត្ត ខ្ចី​ត្រាក់ទ័រ​ចំនួន​១​គ្រឿង លោក អ៊ិន ហេង ប្រធានការិយាល័យ​អន្តោប្រវេសន៍​ខេត្ត ខ្ចី​ត្រាក់ទ័រ​ចំនួន​១​គ្រឿង លោក​វរសេនីយ៍ត្រី ឡេង ផល​ខ្ចី​ត្រាក់ទ័រ​១​គ្រឿង​។

​ឯ​ត្រាក់ទ័រ​ចំនួន​៣​គ្រឿង​ទៀត លោក​ប្រធាន​លោក​ប្រធានការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត ហាក់បីដូច​ជា​មិន​ហ៊ាន​ទម្លាយ​ប្រាប់​ឈ្មោះ​នោះ​ឡើយ​ដែល​គេ​ជឿ​ថា​ប្រាកដ​ជា​បក្សពួក​លោក​លោក ប៉ែន ផល្លី​នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច តា​ម្រ៉ង​!​។​រឿង​យក​ភស្តុតាង​បទល្មើស​ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​នេះ​ដោយ​គ្មាន​ការឯកភាព​ពី​តុលាការ​នេះ​គឺជា​អំពើរ​ខុសច្បាប់​។​ចាំ​មើល​ថា​តើ​អស់លោក​ហ្នុង​ទទួល​ការដាក់ពិន័យ​អត់​?​។

 

 

Filed in: ព័ត៌មានជាតិ