សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​៤​គ្រឿង ពិន័យ​ជា​ប្រាក់​ជាង​១៥​លាន​រៀល​

​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​៤​គ្រឿង ពិន័យ​ជា​ប្រាក់​ជាង​១៥​លាន​រៀល​

​ក្រចេះ ៖ ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឆ្មក់​ចាប់​រថយន្ត​ចំនួន​៤​គ្រឿង​ដឹក​ទំនិញ​លើស​ទម្ងន់​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៧ ក្នុងស្រុក​ស្នួល ធ្វើ​ល​ការ​ផាកពិន័យ​បាន​ចំនួន​ជាង​១៥​លាន​រៀល​។​

​ប្រតិបត្តិការ​ឆ្មក់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ ដឹកនាំ​ដោយ​លោក តេង ឈួន អនុរដ្ឋលេខាធិការ​ក្រសួង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន  ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ​។​
​លោក តេង ឈួន បានឲ្យដឹងថា រថយន្ត​ទាំង​៤​គ្រឿង​នេះ បាន​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​នេះ​ចាប់ពី​៦​តោន ទៅ​២១​តោន ។

បើ​តាម​ប្រសាសន៍​លោក​តេង ឈួន បាន​ក្រុមការងារ​ជញ្ជីង​ចល័ត​នឹង​ធ្វើ​ការត្រួតពិនិត្យ​ជា​ប្រចាំ​នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ការខូចខាត​ផ្លូវជាតិ ដែល​កន្លងមក​ការចំណាយ​លើ​ការជួសជុល​ផ្លូវថ្នល់​ត្រូវ​ចំណាយ​អស់​ថវិកាជាតិ​ជាច្រើន​។​
​ជាមួយនេះដែរ លោក​អនុរដ្ឋលេខាធិការ បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ម្ចាស់​យានយន្ត​ដឹក​ទំនិញ​ទាំងអស់ សូម​កុំ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ ព្រោះ​រដូវ​នេះ​ជា​រដូវវស្សា ងាយ​ធ្វើឲ្យ​ខូចផ្លូវ ដោយសារតែ​ការ​ដឹកទំនិញ​លើស​កំណត់​នេះ​៕

 

Filed in: ព័ត៌មានជាតិ