សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកគាំទ្រ​លើកគ្នា​មក​សួរ​ចៅ​សង្កាត់​ទំនប់​ទឹក​មក​ពី​បក្សប្រឆាំង​រឿង​សន្យា​មុន​បោះឆ្នោត​

​អ្នកគាំទ្រ​លើកគ្នា​មក​សួរ​ចៅ​សង្កាត់​ទំនប់​ទឹក​មក​ពី​បក្សប្រឆាំង​រឿង​សន្យា​មុន​បោះឆ្នោត​

រាជធានី​ភ្នំពេញ ៖ នៅក្នុង​វេទិកាសាធារណ​កាលពី​ព្រឹក​មិញ​បាន​ផ្ទុះ​នូវ​ព្រឹត្តិការណ៍​ដ៏​ព្រឺព្រួច​មួយ ខណៈ​ដែល ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់​នៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​ជជីក​សួរដេញដោល​លោក​ចៅសង្កាត់​ថ្មី​មកពី​គណបក្ស​សង្គ្រោះ ជាតិ រឿង​លុយ​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ៥០​ម៉ឺន​ដុល្លារ ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ថ្លែង​សន្យា​ក្នុងពេល​ឃោសនាបោះឆ្នោត​ឃុំ សង្កាត់ នា​ពេល​កន្លង​ទៅ​។ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ជជីក​សួរ​រឿង​លុយ​ឧបត្ថម្ភ​១០​ដុល្លារ​សម្រាប់​ជួយ​ដល់​ចាស់ជរា ដែល​គណបក្ស​មួយ​នេះ បាន​សន្យា​កាលពី​ឆ្នាំ​២០១៣​ផងដែរ​។​

​យ៉ាងណាក៏ដោយ លោក អ៊ុក ស៊ី​ណាត់ ចៅសង្កាត់ បាន​ឆ្លើយ​ទាំង​រញីរញ័រ​ទៅកាន់​ប្រជាពលរដ្ឋ​ថា ឥឡូវនេះ​សង្កាត់​មិនទាន់​មាន​លុយ​នោះទេ ហើយ​លុយ​ទាំងអស់នេះ​អាច​ទទួលបាន លុះត្រាតែ​គណបក្ស​របស់​ខ្លួន​ជាប់ឆ្នោត​ថ្នាក់ជាតិ​សិន​។​

​ការឆ្លើយតប​របស់​លោក​ចៅសង្កាត់​រូប​នោះ​មិនបាន​ធ្វើឲ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​នោះ​ទេ ហើយ​ចាត់ទុកថា ការឆ្លើយ​នោះ​គ្រាន់តែ​ជាការ​ដោះសារ​យករួចខ្លួន​ប៉ុណ្ណោះ ។ ពលរដ្ឋ​ថា ការសន្យា​មុន​ការបោះឆ្នោត​របស់​បក្ស​ប្រឆាំង​គឺជា​ការបោកប្រាស់ ៕

 

Filed in: ព័ត៌មានជាតិ