សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​ឡាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ផស់​យាយ​ម៉ាប់​១​គ្រឿង​ពេលចេញ ទៅ​ស្រុក​យួន​

​ចាប់​បាន​ឡាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ផស់​យាយ​ម៉ាប់​១​គ្រឿង​ពេលចេញ ទៅ​ស្រុក​យួន​

​ខេត្ត​ក្រចេះ ៖ រថយន្ត​សាំ​យ៉ុង​០១​គ្រឿង​ក្នុង​ចំណោម​០២​គ្រឿង​ដឹក​ឈើ​សុ​ក្រម​ឃ្លុម បួន​ជ្រុង​ទ្រវែង​មាន​មុខកាត់​៣០​ទៅ​៤០​សម និង​ប្រវែង​៣​ម៉ែត្រ​ទៅ​៣​ម៉ែត្រ​កន្លះ​គោលដៅ​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម​តាម​ច្រក​ត្រពាំង​ស្រែ ត្រូវបាន​កម្លាំង មេព្រៃ​សង្កាត់​ស្រុក ស្នួល សហការ​ជាមួយ​កម្លាំង នគរបាល​ស្រុក​ឃាត់​ចាប់បាន នៅ​ចំនុច​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​៤​នឹង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៧  ។

​ប្រភព​បាន​ពិ​សមត្តកិច្ច​អោយដឹងថា រថយន្ត​ដឹកឈើ​ខាងលើ​នេះ​គឺ​បាន​ដឹក​ឈើ​ចេញពី​ចំនុច​ស្ពាន កាកុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដោយ​ដឹក​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៧​ពី​ស្រុក សំបូរ ទៅ​ស្រុក ស្នួល លោតឆ័ត្រ បំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​ខាងលើ​នេះ​គឺជា​កម្ម​សិទ្ធ​របស់​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ មុំ ហៅ ចែ​ម៉ាប់ ដែល​មាន​ប្តី​ឈ្មោះ ធី រស់នៅ​ភូមិ​អន្តែង​ដូន សង្កាត់​ក្រគរ ក្រុង​ក្រចេះ ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ឈើ​រកស៊ី​មាន​បានយូរ​ឆ្នាំ​មកហើយ ព្រោះតែ​អំណាច​មាន បង​បង​ធ្វើការ​ធំ​នៅក្នុង​ខេត្ត​ក្រចេះ ។​មិ​ត្រឹមតែ​ប៉ុណ្ណោះ​គាត់​តែងតែ​ជេរ​បញ្ចោ និង​ប្រើ​សម្តី​មាក់​ងាយ​មើលថោក​មក​លើ​សមត្ថកិច្ច​រហូត​នា​ពេលកន្លងមក ប៉ុន្តែ​ថ្ងៃនេះ​ត្រូវ​អស់លក្ខណ៍ ជាមួយ​មេព្រៃ​សង្កាត់ ស្នួល​តែម្តង ។

​លោក ឡាយ ធុច នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​បាន​បញ្ជាក់​អោយដឹងថា ក្នុង​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​ល្មើស​ច្បាប់​ខាងលើ គឺ​សមត្ថកិច្ច​មិន​បាន​ឃាត់​អ្នកបើកបរ​ឬ​ម្ចាស់​ឈើ​បាន​នោះឡើយ ព្រោះថា ពួកគេ​បាន រត់គេចខ្លួន​បាត់​មុន​ពេល​កម្លាំង​ចម្រុះ​មកដល់ ។

​លោក​បាន​បន្តទៀតថា ពេល​នេះ​ទាំង​រថយន្ត និង​ឈើ​ល្មើស​ច្បាប់​ត្រូវបាន​កម្លាំង​មន្ត្រីរដ្ខបាល ព្រៃឈើ​នាំ​មកកាន់​ស្នាក់ការ​សង្កាត់រដ្ឋបាល ព្រៃឈើ​ស្នួល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ក្រោយពេល​ត្រួតពិនិត្យ​ជាក់ស្តែង​ឃើញថា ឈើ​ក្នុង​រថយន្ត​មាន​ចំនួន​០៩​ដុំ ហើយ​វាស់​ឃើញ​បរិមាណ​ជិត​២​ម៉ែត្រគូប ៕

 

 

Filed in: ព័ត៌មានជាតិ