សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វេទិកា​សហគមន៍​ស្តី​ពី​ការលើក​កំពស់ ចូលរួម​គាំទ្រ អ្នក​ផ្ទុក​មេរោគ​អេដស៍

វេទិកា​សហគមន៍​ស្តី​ពី​ការលើក​កំពស់ ចូលរួម​គាំទ្រ អ្នក​ផ្ទុក​មេរោគ​អេដស៍

​វេទិកា​សហគមន៍ ស្តី​ពី​ការលើក​កំពស់ ចូលរួម​គាំទ្រ​របស់​សហគមន៍ ក្នុងការ​កាត់ បន្ថយ ស្ទីក​មា និង​ការរើសអើង ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​បាន​ប្រព្រឹត្តទៅ​កាលពី ថ្ងៃទី​៩ ខែមិថុនា នៅ​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ក្រោម​ការចូលរួម​ពី​លោក វេជ្ជបណ្ឌិត ទា ផល្លា អនុប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​អេដស៍​

​លោក​វេជ្ជបណ្ឌិត ស៊ូ សានិ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង លោក​វេជ្ជបណ្ឌិត ទា ផល្លា បញ្ជាក់ថា កន្លងមក​រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង និង​ជម្ងឺ អេដស៍ បាន​សហការ​ជាមួយ​ដែគូ បាន​ឆ្លងកាត់​ប្រយុទ្ធ​ប្រឆាំង​ទុក​ស្កាត់​ការរីក​រាលដាល​នៃ មេរោគ​អេដស៍​នេះ អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មក​ហើយ​ធ្វើឲ​បញ្ហា​នេះ មាន​ការថយចុះ គួរអោយកត់សំគាល់​។​តែ​នៅពេល​ថ្មីៗ​នេះ​គួរ​ឲ​សោកស្តាយ​ជាទីបំផុត ចំពោះ​ជនរងគ្រោះ ជាង​២០០ គ្រួសារ ក្នុងភូមិ​រការ ស្រុក​សង្កែ បាន​ជួប​និង​បញ្ហា​នេះ​។ ក្រោយ​ពី​ផ្ទុះ​បញ្ហា ដែល ឲ​តក់ស្លុត​នេះ​កើតឡើង រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​ផែនការ​ជា​បន្ទាន់ តាំង​ពី​ការជួយ ផ្តល់​នូវ​កម្លាំងចិត្ត កុំ​ឲ​បងប្អូន​ទាំងនោះ​មាន​ការភិតភ័យ តក់ស្លុត ក៏ដូចជា​ផ្សព្វផ្សាយ​អប់រំ ព្រមទាំង​ផ្តល​សេវា ព្យាបាល​ពិគ្រោះ​យោបល់ និង​ការចុះ​សួរសុខទុក្ខ​ជា​បន្តបន្ទាប់​។​

​រហូតមក​ដល់ពេលេនះ យើង​ពិនិត្យ​ឃើញថា បងប្អូន​អ្នក​ផ្ទុក​មេរោគ​អេដស៍ មាន​ទឹកមុខ ស្រស់ស្រាយ​ជាង​ពេលកន្លងមក បានន័យថា​ភាព​ភ័យ​តក់ស្លុត​ភាពស្មុកស្មាញ​បាន​រសាយ បន្តិច​ម្តងៗ​ពី​បងប្អូន​។ ដូចនេះ​សូមឲ​បងប្អូន អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងអស់​ត្រូវ​គិតថា មានតែ បងប្អូន​ខ្លួនឯង​ទេ ជា​អ្នក​កំណត់​ចាត់ចែង ជោគវេសនា​ខ្ឡួន ដោយ​ខ្លួនឯង យើង​កុំ​អស់សង្ឃឹម យើង​ជា​អ្នករងគ្រោះ យើង​រស់នៅ​បាន​ដូច​មនុស្ស​ដ៏​ទៃ​ទៀត នៅពេលដែល​យើង​អនុវត្តបាន ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ។ ក្នុង​ដំណើរ​ជីវិត​របស់​បងប្អូន យើង​ត្រូវ​មើល​ទៅ​មុខឲ​ត្រង់ ក្នុង​ក្តី​សង្ឃឹម កុំ​ងាកក្រោយ​បានន័យថា ការងារ​មុខរបរ​ចិញ្ចឹមជីវិត យើង​ត្រូវ​ធ្វើ​ជា​ធម្មតា ពិសេស​ត្រូវ​មាន​ជំនឿ ជឿជាក់​លើ​ខ្លួនឯង ហើយ​ការរើសអើង​ទៀតសោត ក៏​ផ្តើមចេញពី​ចិត្ត ខ្លួនឯង​ផង​ដែរ ៕

2015_06_12dp1 (3) 2015_06_12dp1 (1) 2015_06_12dp1 (2)

Filed in: ព័ត៌មានជាតិ