សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកកាសែត​២​នាក់​ត្រូវបាន​តុលាការ​ខេត្ត​រតនគិរី​ស​ដោះលែង​

អ្នកកាសែត​២​នាក់​ត្រូវបាន​តុលាការ​ខេត្ត​រតនគិរី​ស​ដោះលែង​

ខេត្ត​រតនគិរី ៖ អ្នកកាសែត​២​នាក់​ក្នុងចំណោម​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តរតនគិរី​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ក្រុម​ឈ្មួញ​ឈើ កាលពី​ពេល​ថ្មីៗ​នេះ ត្រូវបាន​តុលាការ​សម្រេច​ធ្វើការ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ចំនួន​២​រូប ខណៈ​ដែល​ការដោះលែង នោះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា កន្លងទៅ​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​លោក សួស ឡា ប្រធាន​តុលាការ​ខេត្ត​រតនគិរី ។ លោក​ថា ការដោះលែង​នេះ​គឺ​ស្ថិតនៅលើ​ភស្តុតាង​។​

​អ្នកកាសែត​២​នាក់ ដែល​ត្រូវ​លែង​គឺ​ទី​១​មានឈ្មោះ ប៉េង សុថា​រ៉ាក់ អ្នកយក​ព័ត៌មាន ទូរទស្សន៍​អន​ឡា​ញ CPN និង​ទី​២​ឈ្មោះ ម៉ី មេញ​ហ៊ុយ អ្នកយក​ព័ត៌មាន​កាសែត​ដំណឹង​ភ្នំពេញ ។ ដោយឡែក​អ្នកកាសែត​២​រូប​ទៀត មិនទាន់​ត្រូវបាន​ដោះលែង​ទេ​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ អ្នកកាសែត​ចំនួន​៤​នាក់ ដែលមាន ១-​ឈ្មោៈ យ៉​ន ទិ​ត្យ (​ហៅ​ទិត្យ​ឦសាន​) និពន្ធ​នាយករង​សា​ព័ត៌មាន​យុវជន​ខ្មែរ​ព័ត៌មាន​, ទី​២-​ឈ្មោៈ ចាន់ រ៉ា ភេទ​ស្រី ភ្នាក់ងារ​ព័ត៌មាន TNM អន​ឡាញ​, ទី​៣-​ឈ្មោៈ ប៉េង សុថា​រ៉ាក់ ភ្នាក់ងារ​ព័ត៌មាន CPN អន​ឡាញ​និង​ទី​៤-​ឈ្មោៈ ម៉ី ម៉េញ​ហ៊ុយ ភ្នាក់ងារ​គេហទំព័រ​កាសែត​ដំណឹង​ភ្នំពេញ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ចាប់ខ្លួន​ពី​ទីតាំង​ផ្សេងៗ​គ្នា​តាម​បណ្តឹង​របស់​ក្រុម​ឈ្មួញ​ឈើ ពាក់ព័ន្ធ​នឹង​បទ​កំហែង​យក និង​ជំរិត​ទារប្រាក់​។​
​ទោះជា​យ៉ាងណា​ជុំវិញ​សំណុំរឿង​នេះ​ដែរ សារព័ត៌មាន​យើង​នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក គង់ សាំង​ម៉េញ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរតនគិរី​បាន​នៅឡើយ​ទេ​។​

​គួរបញ្ជាក់​ថា ករណី​ចាប់​អ្នកកាសែត​ខាងលើនេះ បាន​ធ្វើឲ្យ​អ្នកកាសែត​ភាគច្រើន​ផ្ទុះការ​តវ៉ា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​សំខាន់​ក្រសួង​ព័ត៌មាន ក្រសួង​យុត្តិធម៌ និង​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​តែ​គេ​មើលឃើញថា ការចាប់ខ្លួន​អ្នកកាសែត​ទាំង​៤​នាក់​នោះ ធ្វើឡើង​ជា​ការ​ផ្គាប់ចិត្ត​ឈ្មួញ​ឈើ​ខុសច្បាប់ និង​ជា​ការ​គំរាម​អ្នកកាសែត ដើម្បី​កុំឲ្យ​ឆាឆៅ​ក្រុម​ឈ្មួញ​ឈើ​តែ​ប៉ុណ្ណោះ ៕

 

Filed in: ព័ត៌មានជាតិ