សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ដេច​តេជោ ហ៊ុន សែន នឹង​ចុះ​ជួប​ផ្ទាល់​ជាមួយ​កម្មករ​នៅ​តាម​រោងចក្រ​

សម្ដេច​តេជោ ហ៊ុន សែន នឹង​ចុះ​ជួប​ផ្ទាល់​ជាមួយ​កម្មករ​នៅ​តាម​រោងចក្រ​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បានឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា សម្តេច​តេជោ ហ៊ុន សែន មាន​គម្រោង​ចុះ​ទៅ​តាម​រោងចក្រ​ជួប​កម្មករ​ដោយផ្ទាល់ ដើម្បី​ស្វែងយល់​បន្ថែម នូវ​ស្ថានការណ៍ និង​ជីវភាព​រស់ នៅ​របស់​កម្មករ ។

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់​តាម​រយៈ​បណ្ដាញ ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក​ថា “​ការចុះ​ជួប​នេះ គឺ​អាច​ធ្វើ​ទៅ​តាម​លទ្ធភាព នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ ដែល​អាច​ធ្វើទៅបាន បន្ទាប់ ពី​ជួប​ជាមួយនឹង​កម្មករ កម្មការិនី នៅ​កោះ​ពេជ្រ ថ្ងៃទី​២០ ខែ​សីហា ខាងមុខនេះ ។​

​អ្នកនាំពាក្យ​រូបនោះ​បាន​បញ្ជាក់ថា ការពង្រឹង​ភាព​ជិតស្និទ រវាង​សម្ដេច​តេជោ ហ៊ុន សែន និង​កម្មករ បង្ហាញ​នូវ​ការ យកចិត្តទុកដាក់​ខ្ពស់​របស់​សម្ដេច​បន្ថែម​លើ​វិធាន និង​គោលនយោបាយ​គាំទ្រ និង​សុវត្ថិភាព​របស់​កម្មក​រ​៕

 

Filed in: ព័ត៌មានជាតិ