សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សាលា​ម៉េង ហួ ក្រុង​ប៉ោយប៉ែត​វ៉ៃ​សិស្ស​ឲ្យមាន​ស្លាកស្នាម ត្រូវ​ម្តាយ​សិស្ស​ប្តឹង​ទារ​សំណង​ជិត​២​ម៉ឺន​ដុល្លារ​

​សាលា​ម៉េង ហួ ក្រុង​ប៉ោយប៉ែត​វ៉ៃ​សិស្ស​ឲ្យមាន​ស្លាកស្នាម ត្រូវ​ម្តាយ​សិស្ស​ប្តឹង​ទារ​សំណង​ជិត​២​ម៉ឺន​ដុល្លារ​

បន្ទាយមានជ័យ​៖ សាលា​ម៉េង​ហួ ណ័​រវែ​ស្ទដែល​គេ​ស្គាល់​ថា​ជា​សាលា​ឯកជន​មួយ​នៅ​ចំណុះ​ឲ្យ​សមាគមន៏​ខ្មែរ​ចិន ក្រុង​ប៉ោយប៉ែត​ថ្មីៗ​នេះ​ត្រូវបាន​អាណា​ព្យាបាល​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​២០១៧​កន្លងទៅ បន្ទាប់​ពី​សិស្ស​ម្នាក់​ឈ្មោះ តែម លី​ហួ មាន​ស្នាមរបួស​ត្រង់​ដៃ ខាងស្តាំ​។

​ក្រោយ​រឿង​បែកធ្លាយ​នាយិការ​សាលា​បាន​ទៅ​សូមទោស​ម្តាយ​សិស្ស​ហើយ​សារភាព​កំហុសឆ្គង តែ​ខាង​អាណា​ព្យាបាល​មិន​ព្រម​ដក​ពាក្យបណ្តឹង​នោះទេ ដោយ​ចាត់ទុកថា ខា​សាលា​បាន​បង្ក​ហិង្សា​ដោយ​ចេតនា មកលើ​កូន​របស់​គាត់ មិន​អាច​យក​ពាក្យ​សូម​ទោស​មក​លុប​លាងបា​ន​ឡើយ ។
ដោយឡែក​នាយក​ប្រតិបត្តិ​សាលា​ម៉េង ហួ បាន​លើកឡើង​និង​សម្តែង​នូវ​ការ​សោយ​ស្តាយ ចំពោះ​រឿងរ៉ាវ​ខាងលើ ថា​ជា​រឿង​មិន​គួរ​ដែល​អាណាព្យាបាល​សិស្ស​ប្តឹង​នោះ​ទេ ព្រោះ​គ្រូ​វៃ​សិស្ស​ដើម្បី​ចង់​ឲ្យ​សិស្ស​ល្អ គ្មាន​ចេតនា​អាក្រក់​ឡើយ ។​

​ពាក់​ពន្ធ័​រឿងរ៉ាវដ​ដែល​គ្រូ​វៃ​សិស្ស នេះ មាន​អាណាព្យាបាល​សិស្ស​មួយចំនួន​គ្រោង​នឹង​ដក​យក​កូន​ពួកគេ​មិន​ឲ្យ​សិក្សា​នៅ​សាលា​ម៉េង​ហួ នោះ​ទៀត​ទេ ដោយ​ពួកគាត់​លើកឡើងថា មិនគួ​ណា​គ្រូ​នៅ​ក្នុង​បន្ទុក​ថ្នាក់​វ៉ៃ​សិស្ស​ឲ្យមាន​ស្លាកស្នាម​បែបនេះឡើយ ព្រោះ​សាលា​ម៉េង​ហួ ជា​សាលា​ឯកជន​មិន​មែន​ជា​សាលា​រដ្ឋ​ឯណា​។​ពួកគេ​ថា​រាល់​ការ​យក​កូនៗ​ទៅ​សិក្សា​នៅ​ទីនោះ​សុទ្ធតែ​បាន​បង់ប្រាក់​ពេញ​ថ្លៃ​ជា​ប្រចាំ​ខែ ដល់​ពេល​ឲ្យ​លុយ​ហើយ​មិន​មើលថែ​កូន​ឲ្យគេ បែ​ជា​គ្រូ​មក​វៃក្មេង​ទៀត នោះ​ពិតជា​មិនគួរ​ឡើយ ។

​ជា​សំណូមពរ​របស់​ពួកគាត់​ចង់​ឲ្យ​ក្រសួង​អប់រំ​ត្រូវតែ​បង្កើត​ក្រុមអធិការកិច្ច​មក​ពិនិត្យមើល​ស្ថានភាព​សាលា​ឯកជន​ឲ្យបាន​ត្រឹមត្រូវ ជាជាង​ទុក​បញ្ហា​ឲ្យ​កើតឡើង​ដូច​ករណី​សាលា​ម៉េង​ហួណ័​រវែ​ស្ទ​ក្រុង​ប៉ោយប៉ែត​នេះ​ជា​អាទិ៍ គឺ​ពិតជា​មិន​ល្អ​ទេ ។

​ករណី​នេះ​លោក​ធិន​ស៊ីន​ដេត អធិការនគរបាល ក្រុង​ប៉ោយប៉ែត​បានឲ្យដឹង​ថា​ពិតជា​មាន ម្តាយ​សិស្ស​មក​ដាក់​បណ្តឹង មែន ហើយ​បាន​ទារ​សំណង​ប្រមាណ​ជាង​២​ម៊ឺន​ដូល្លារ​ពី​គ្រូ​សាលា​ម៉េង​ហួ ណ័​រវែ​ស្ទ​ទៀត​ផង  ប៉ុ​នែ្ត​ខាង​លោក​នឹង​ពិនិត្យ​លើ​អង្គហេតុ​ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់​ក្នុង​ពេល​ឆាប់ៗ​នេះហើយ ។

 

 

Filed in: ព័ត៌មានជាតិ