សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ខ្លួន​មេបក្ស​ខ្មែរ​រួបរួម​ជាតិ​ព្រោះ​ទាក់ទង​និង​ករណី​គ្រឿងញៀន​នៅ​ខេត្ត​កំពង់ស្ពឺ​កាលពី​ឆ្នាំ​២០០៧?

​ចាប់ខ្លួន​មេបក្ស​ខ្មែរ​រួបរួម​ជាតិ​ព្រោះ​ទាក់ទង​និង​ករណី​គ្រឿងញៀន​នៅ​ខេត្ត​កំពង់ស្ពឺ​កាលពី​ឆ្នាំ​២០០៧?

រាជធានី​ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ត្រូវបាន សមត្ថកិច្ច​បាន​ឃាត់ខ្លួន នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​កាសែតដឹងថា កម្លាំង​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​អនុវត្ត​ដីកា​របស់​តុលាការ​ឆ្នាំ​២០១២​ឲ្យ​លោក ញឹក ប៊ុនឆៃ ចូល​ខ្លួន​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​កែច្នៃ​គ្រឿងញៀន និង​ផលិត​គ្រឿងញៀន​នៅ​ខេត្ត​កំពង់ស្ពឺ​នៅ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ មិនទាន់​ឃាត់ខ្លួន​ទេ​(​ស៊ិក​)​។

​សូមជម្រាបថា ករណី​គ្រឿងញៀន​នេះ គឺ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០០៧ ដោយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​លោក ជា ជុង ទីប្រឹក្សា​របស់​លោក​ញឹក ប៊ុនឆៃ និង​មាន​ការពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​មួយចំនួន​ផង​ដែរ​ដែល បាន​ជួល​ដី​ទំហំ ៥​ហិកតារ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដើម្បី​រក្សា​ទុក​និង​ផលិត​សារធាតុ​ទាំងនោះ​។

​កាលពី​ខែ​មករា ឆ្នាំ​២០០៨ កន្លងទៅ តុលាការក្រុង​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ហួ​ង ជាប់គុក​មួយជីវិត និង​ផាកពិន័យ​ចំនួន ១០០​លាន​រៀល ស្មើនឹង ២៥.០០០​ដុល្លា​រអា មេរិក​។ តុលាការ​បាន​កាត់ទោស​ឈ្មោះ ជា ជុង ឲ្យ​ជាប់គុក ២៥​ឆ្នាំ និង​ផាកពិន័យ​ចំនួន ១​លាន​រៀល ស្មើនឹង ២៥០​ដុល្លារ​អាមេរិក ក្រោម​បទ​ផលិត​គ្រឿងញៀន និង​ជួញដូរ​គ្រឿងញៀន​។​លោក​ញឹក​ប៊ុនឆៃ​ទើបតែ​ត្រូវបាន​ដក​តួនាទី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​មាន​ថា​នៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​បាន​ប្រមាណ​២​ខែ​ប៉ុណ្ណោះ​ក៏​ត្រូវបាន​ឃាត់ខ្លួន​។

​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទើប​និង​ទទួលរង​ព្យុះភ្លៀង​ពី​ករណី​ដែល​លោក​ញឹក​ប៊ុនឆៃ​ទូរ​សព្ទ័​ទៅ​លោក​អេង​ឆៃអ៊ាង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤​មិថុនា​ឆ្នាំ​២០១៧​។​បន្ទាប់​ពី​ដក​លោក​ញឹក​ប៊ុនឆៃ​មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មួយចំនួន​ទៀត​ដែល​មាន​តួនាទី​ក្នុង​រាជរដ្ឋាភិបាល​ក៏​ត្រូវ​ដេញ​ចេញ​ពី​តំណែង​ដែរ ។ កត្តា​នេះ​បាន​ធ្វើឲ្យ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​រាប់ទាំង​ក្បាលម៉ាស៊ីន​គណបក្ស​ផង​បាន​ចែក​ផ្លូវ​គ្នា​រត់​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ហ្វុនស៊ិនប៉ិច​សម្តេចក្រុមព្រះ​វិញ​និង​ខ្លះ​ចូល​ជាមួយ​គណ​ប​លក្ស​ប្រជាជន​កម្ពុជា​។

​លោក ញឹក ប៊ុនឆៃ ក៏​បាន​ប្រកាសថា នឹង​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៧ ខាងមុខ ដើម្បី​ពង្រឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឡើងវិញ ។ តែ​អា​ឡូ​វ គម្រោងការ​នេះ មិនដឹង​ថា​អាច​ធ្វើបាន​ឬ​អត់​នោះទេ​? ។ ក្នុង​ជីវភាព​ជា​អ្នកនយោបាយ លោក ញឺក ប៊ុនឆៃ គឺជា​អ្នក​ដែល​មាន​គុណ​ធំ​ដោយ​ស្មគ្រ័ចិត្ត​ក្នុងនាម​ប្រមុខរដ្ឋស្តីទី​ចុះហត្ថលេខា​លើ​ច្បាប់​ស្តី​ពី​សន្ធីសញ្ញា​បំពេញប​ន្ថែ​ម​ឆ្នាំ​២០០៥ ស្តីពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ពេល​ដែល​សម្តេច​អគ្គ​ធម្ម​ពោធិ​សាល​ជា ស៊ីម អវត្តមាន​ដោយសារ​មាន​ជម្ងឺ​ត្រូវ​ទៅព្យា​លបាល​ក្រៅ​ប្រទេស​ភ្លាមៗ ។ ក្រោយមកទៀត នៅ​ឆ្នាំ​២០០៦ លោក ញឹក ប៊ុនឆៃ បាន​ធ្វើ​បក្ស​ប្រហារ​ដណ្តើម​យក​គណបក្ស​ហ្វុនស៊ិនប៉ិច​ពី​ស្តេច​ក្រុមព្រះ​នរោត្តម​រណ​រឹទ្ធ​បាន​ដោយ​ជោគជ័យ​។

 

 

Filed in: ព័ត៌មានជាតិ