បាត់ដំបង ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងរៀបចំប្រារឰ ពិធីអបអរសាទរខួលលើកទី១៥២ ទិវាពិភពលោក កាកបាទក្រហម ៨ ឧសភា ២០១៥ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត។
នេះជាប្រសាសន៍ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយ គណៈកម្មាធិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាប្តូរយោបល់ កាលពីថ្ងៃទី ១៩ ខែឧសភា នៅសាលាខេត្ត។
ឯកឧត្តម បានបញ្ជាក់ទៀតថា កន្លងទៅនេះ ដោយខេត្តបាត់ដំបងរបស់យើងមានការងារធំៗជាច្រើន ពិសេស ក្នុងខែឧសភា នេះ បានជាយើងមិនបានប្រារឰធ្វើឱ្យបានចំថ្ងៃ ៨ឧសភា នេះតែ។
ឆ្នាំនេះអាស្រ័យដោយឆ្នាំនេះ មានការអញ្ជើញចូលរួម ជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជុំទាវ ទើបយើងបានកំណត់យក់ថ្ងៃទី២៣ ខែឧសភា សំរាប់ ការ ប្រារឰខួលលើកទី១៥២ ទីវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរយោបល់ ពិភាក្សាគ្នា ក្នុងន័យហៅថា ស្វែងរកនូវ ប្រភពថវិការ ដើម្បីប្រមូលផ្តុំ សំរាប់បំរើ ការងារសង្គ្រោះសង្គមរបស់យើង ដូចជាគ្រោះមហន្តរាយ ភ្លើងឆេះផ្ទះ គ្រោះទឹកជំនន់ រឺខ្យល់ព្យុះជាដើម ដែលជាសកម្មភាព របស់សាខាកាកបាទក្រហម កម្ពុជាខេត្ត បានអនុវត្តជាហូរហែរកន្លងមក។ ខ្ញុំដឹងហើយថា លោក លោកស្រី ទាំងអស់ពិតជាមានការងារច្រើន នៅ តាមមូលដ្ឋាន អង្គភាពរបស់ខ្លួន ហើយការចំណាយក៏មានច្រើន តែវាជាការងារមួយ ដែលតំរូវឱ្យយើងទាំងអស់គ្នា ខិតខំប្រឹងប្រែង និងចូលរួម ដើម្បីជួយគាំទ្រដល់សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងយើង សំរាប់ជួយទប់ស្កាត់ ហេតុការណ៍អាក្រក់នានា ដែលកើតមានឡើងជាយថាហេតុ ដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង របស់យើងបានទាន់ពេលវេលា ៕