សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មាន​លុយ​និង​ខ្សែ​ទុយោ​ល្អ លោក​ហ៊ី​វ​គឹម​ហេង​អគ្គនាយករង​គយ ធំ ទទួលជោគជ័យ​ក្នុង​រត់​ការពន្យា​អាយុ​ចូល​និវត្តន៍​បាន​៣​ឆ្នាំ​ទៀត​!!!

មាន​លុយ​និង​ខ្សែ​ទុយោ​ល្អ លោក​ហ៊ី​វ​គឹម​ហេង​អគ្គនាយករង​គយ ធំ ទទួលជោគជ័យ​ក្នុង​រត់​ការពន្យា​អាយុ​ចូល​និវត្តន៍​បាន​៣​ឆ្នាំ​ទៀត​!!!

ភ្នំពេញ​៖​មន្ត្រី​គយ​មាន​ងារ​ជា​ឧកញ៉ា​គឺ​លោក ហ៊ី​វ គឹម​ហេង​ដែល​ធ្លាប់ ទទួលរង​ទណ្ឌកម្ម​វិន័យ​ផ្លាស់ចេញ​ដោយ​បង្ខំ​ពី​មុខងារ និង​ដាក់ឲ្យ​នៅ​ទំនេ​រគ្មាន​បៀវត្សរ៍​រយៈពេល​០៦​ខែ​ដោយ​អនុក្រឹត្យ​លេខ​៧៥៧​អនក្រ​.​ត​ត​ចុះ​ថ្ងៃ​ទី​០១​ខែ​ធ្នូ​ឆ្នាំ​២០០៦​ដោយសារ​ប្រព្រឹត្ត​កំហុសឆ្គង​ខ្វះខាត​ក្នុង​កាតព្វកិច្ច​បំពេញ​ការងារ​កាល​នៅ​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​រតការ​ឡើង​តំណែង កាន់តែ​ធំ​ជាង​មុន គឺជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មក​អា​ឡូ​វ​ទទួលជោគជ័យ​មួយ​ជំ​ហ៊ាន​ទៀត​គឺ​ការ​រត់​ការពន្យា​អាយុ​ចូល​នី​វត្ត​ន៍​បាន​១​ឆ្នាំ​រួច​ហើយ​ក្នុង​រយៈកាល​៣​ឆ្នាំ​ទៀត ។

​សូមបញ្ជាក់​ថា​ក្នុង​រយៈពេល​ជិត​២​ឆ្នាំក្រោយ​បន្ទាប់ពី​ដកចេញ​ពី​មេ​គយ​ខេត្ត​បន្ទាយមានជ័យ លោក​ឧកញ៉ា ហ៊ី​វ គឹម​ហេង​ក៏​ទទួលបាន​ការតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​គ្រប់គ្រង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដោយ​អនុក្រឹត្យ​លេខ​១១៣៦​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០០៨ និង​ក្រោយមកទៀត មន្ត្រី​គយ​ធ្លាប់​មាន​កំហុសឆ្គង រង​ទណ្ឌកម្ម​វិន័យ​រូបនេះ ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង រដ្ឋាករ​កម្ពុជា​យ៉ាង​ហ៊ឺ​ហា ដោយ​អនុក្រឹត្យ​លេខ​១៦៩៨​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ។

​ប្រភពព័ត៌មាន ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា លោក​ឧកញ៉ា ហ៊ី​វ គឹម​ហេង ដែល​កាន់​តំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុ នឹង​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​ឆ្នាំ​២០១៦​នេះ ។​ប៉ុន្តែ ក្នុងសម័យ​លោក​គន់​ញឹម​ជា​អគ្គនាយក​គយ​នេះ​លោក​ឧកញ៉ា ហ៊ី​វ គឹម​ហេង ដែល​កាន់​តំណែង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ទ​ទួលបាន​ជោគជ័យ​ក្នុង​ការ​រត់​ការពន្យា​អាយុ​ចូល​និវត្ត​បាន​៣​ឆ្នាំ​ទៀត​។

​ដោយឡែក លោក ប៉ែន សំអាត ប្អូនប្រុស​លោក​ប៉ែន​ស៊ីម៉ន​អតីត​មេ​គយ​ដែល​ចូលនិវត្ថន៍​កាលពី​ខែ​កក្កដា​ឆ្ន​២០១៦​ក៏​ត្រូវបាន​លោក​គន់​ញឹម​សម្រួល​ឲ្យនៅ​បាន​១​ឆ្នាំ​ទៀត​ហើយ​ដែរ​។

​លោក ហ៊ី​វ គឹម​ហេង ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៩០៣/២៧៥  ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៣ តាំងពី​នៅ​កាន់តំណែង​ជា​អតីត​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ នុម​ក​ម្ល៉េះ ដែល​ជា​កន្លែង​ប៉ុស្តិ៍​ខ្លាញ់​ក្នុង​ការប្រមូល​លុយ​ដាក់​ហោប៉ៅ ។

​ប្រភព​ពី​មន្ត្រី​គយ​បានឲ្យដឹងថា​លោកឆ​បូ​ណាវី​ប្រធាន​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​ដែល​មាន​អាយុ​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១៧​នេះ​ក៏​កំពុង​ពឹង​ទុយ​យោ​លោក​ឧកញ៉ា​ហ៊ិ​វ​គឹម​ហេង​ដើម្បីរ​ត​ការពន្យា​អាយុ​ដែល​។​គេ​មិនដឹងថា​តើ​ករណី​ចឹងៗ​លោក​មេ​គយ​គន់ញឺម​ដែល​មាន​ភរិយា​ជាលេខា​ទទួលបាន​សេវា​ប៉ុន្មាន​ហើយ​លោក​រដ្ឋមន្ត្រី​បាន​សេវា​ប៉ុន្មាន​នោះទេ​?​។
​សម័យ​កែទម្រង់​នេះ​គេ​ឃើញ​នាយករដ្ឋមន្ត្រី​តេជោ​ហ៊ុន​សែន​បាន​តែងតាំង​មន្ត្រី​ក្មេងៗ​ឲ្យចូល​ធ្វើ​ការដឹកនាំ​ចុះ​ហេតុអី​គយ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ពិសេស​ក្រសួង​មុខងារសាធារណៈ​មិន​អនុវត្តន៍​តាម​ទៅវិញ​?៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់