សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះរាជអាជ្ញា​ក្រចេះ​ចាប់​ឡាន​យី​ឌុប​ដឹក​ឈើប្រណិត​១​យប់​លេង​វិញ​បាត់​ព្រោះ​ឈើ​ឧកញ៉ា​

​ព្រះរាជអាជ្ញា​ក្រចេះ​ចាប់​ឡាន​យី​ឌុប​ដឹក​ឈើប្រណិត​១​យប់​លេង​វិញ​បាត់​ព្រោះ​ឈើ​ឧកញ៉ា​

ក្រចេះ​៖​ឡាន​យី​ឌុប​ធុន​យក្ស​ពីរ​គ្រឿង​ដឹក​ឈើបរណិត​ពេញព្រៀប​ដែល​កម្លាំង​ចំរុះ​ដឹកនាំ​ដោយ​រាជ​អាជា្ញរង អម​សាលាដំបូង ខេត្ត​ក្រចេះ លោក ធុច បញ្ច​សន្តិភាព បាន​ដឹកនាំ​មន្ត្រី ចុះ​ឃាត់​ចាប់ នៅ​ឃុំ​ការ​បី ស្រុក​ស្នូល ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២​សីហា​ព្រោះ​សង្ស័យ​ថា​ដឹក ខុសច្បាប់ ត្រូវបាន​ដោះលែង​ទៅ​វិញ​ហើយ ដោយ​សំអាង​ថា​ជា​ឈើ​ឧកញ៉ា​តុ​ប​វិវរ៉ា​ដា ។

​ប្រការ​នេះ​ធ្វើឲ្យ​មាន​ការសង្ស័យពី​អ្នក​ដឹង​ហេតុការណ៍​ថា​ប្រហែល​ជា​ល្បិច​គោះ​ទឹក​បង្អើល​ត្រី​ចូល​ស៊ង​តែប៉ុណ្ណោះ​។​ព្រោះ​បើ​តាម​ប្រភព​ពី​សមត្តកិច្ច​ក្នុង​បេសកកម្ម​ចុះ​បង្ក្រាប​នោះ​គឺ​នៅ​មាន​រថយន្ត​៣​គ្រឿង​ផ្សេងទៀត ដែល​ចរាចរ​តាម​ក្រោយ​រថយន្ត​២​គ្រឿង​នេះ មិន​ត្រូវបាន​សមត្ថកិច្ច ឬ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ចាប់​ឃាត់​ទុក​នោះឡើយ​។

​លោក ធុច បញ្ច​សន្តិភាព ព្រះរាជ​អាជា្ញរង​អម​សាលាដំបូង ខេត្ត​ក្រចេះ បាន​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៣ សីហា​នេះ​ថា ពិតជា​មាន​ការឃាត់រ​ថយ​ន្ត​ដឹកឈើ​២​គ្រឿង​មែន ហើយ​រថយន្ត​ដឹកឈើ​នេះ ក៏​ត្រូវ​បាន​អនុ​ញា្ញ​ត​ឲ្យ​ត្រលប់​ទៅ​វិញ​ផង​ដែរ ដោយសារ​គេ​មាន​ក្រដាស​ប៉េសេ​ត្រឹមត្រូវ​(​ស៊ិក​) ។​ព្រះរាជ​អាជា្ញរង ខេត្តក្រចេះ​ដដែល​ដឹកនាំ​ការបង្ក្រាប​ឲ្យដឹង​របៀប​ការពា​រថា ” ក្រដាស​ប៉េសេ ( អាជ្ញាប័ណ្ណ​) ក្នុង​១​រថយន្ត អាច​ផ្ទុក​ឈើ​បាន​ជាង​១៦​ម៉ែត្រគូប ដោយ​សរុប​២​រថយន្ត​នេះ មាន​ចំនួន​ជាង​៣០​ម៉ែត្រគូប ។

​ឈើ​ទាំង​នេះ​ស្របច្បាប់  និយាយឲ្យចំ ជា​ប្រភេទ​ឈើ​លេខ​១ ( សុ​ក្រំ​, ក​កោះ និង ផ្ចឹក ) ហើយ​ឈើ​ទាំងនេះ មិន​មាន​ការនាំចេញ ទៅ​ប្រទេស​វៀតណាម​ឡើយ ដោយ​ឈើ​នេះ​ជា​កម្ម​សិទ្ធ​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន របស់​ឧកញ៉ា តុ​ប វី​រ៉ា​ដា ” ។​ករណី​មន្ត្រី​តុលាការ​ចុះ​ចាប់​ឈើ​ក្នុង​អាណ​ចក្រ​ស្រុក​ស្នួល​នេះ​លោក គង់ គឹម​នី អភិបាល​ស្រុក​ស្នួល បាន​បដិសេធ​ថា​មិន​សូវ​ដឹង​រឿង​តែ​ក៏​ទទួលស្គាល់​ថា​រថយន្ត​ដឹកឈើ​នេះ​ត្រូវបាន បាន​ដោះលែង​ទៅវិញ ។

​ផ្ទុយទៅវិញ ប្រភព​សមត្តកិច្ច​បានបង្ហើប​ថា​ថា ឈើ​ទាំង​នេះ ដឹក​ខុសច្បាប់ ពោល​គឺ​ច្បាប់​អនុញ្ញាត​ត្រឹមតែ​ជាង​១០​ម៉ែត្រគូប ក្នុង​មួយ​រថយន្ត ប៉ុន្តែ​ឈ្មួញ​អាច​ដឹក​ឈើ​លើស​ចំណុះ រហូតដល់​៣០​ទៅ​៤០​ម៉ែត្រគូប ឬ​លើស​ពីនេះ ហើយ​ឈើ​ទាំងនេះ គ្រោង​យកទៅលក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ត្រូវបាន​រាំងស្ទះ ទើប​បង្វែរ​ទិសដៅ​លក់​ក្នុង​ស្រុក​វិញ​ម្តង ។

​សូម​បញ្ចាក់​ដែរ​ថា ស្ទីល​ចាប់​ឈើ​របស់​ឧកញ៉ា​តុ​បវិរ៉ា​ដា​ប្រធាន​ក្រុមហ៊ុន​យូនី​ហ្គ្រី​ន​ហើយ​លែង​វិញ​បន្ទាប់​ពិ​បាន​ចរចារ​គ្នា​នោះ​វា​មិនមែន​ទើប​កើត​លើក​នេះ​ទេ​គឺ​ធ្លាប់​កើត​ម្តង​ហើយ​កាលពីដើម​ខែ​មករា​ឆ្នាំ​២០១៧​។​កាលនោះ​លោក​វ​រះ​សេនីយ៍​ឯក យិន ច​ន្ច័ទី មេ​វ​រះ​ការពារ​ព្រំដែន​គោក​លេខ​103 ក្រោម​ការបញ្ជា​ផ្ទាល់​របស់ លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា អម​សាលាតំបូង​ខេត្ត មណ្ឌល​គី​រី​(​កាល​មិនទាន់​ផ្ទុះ​រឿង​ស៊ីលុយ​យួន​ចូល​កាប់​ឈើ​នៅ​អូរ​ហ៊ុច​)​បាន ចុះ​ចាប់​ឃាត់​រថយន្ត ប្រ​កុងដឹកឈើ​ធំៗ ចំនូ​ន​០២​គ្រឿង​. រួម​ទាំង​មនុស្ស​០៥​នាក់ ដែរ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹ​ថា ក្នុង​ការឃាត់​ចាប់​រថយន្ដ​ខាងលើ​នេះ គឺ​បាន​ឃាត់​តៃកុងរ​ថយ​ន្ថចំ​នួន​០២​នាក់ ព្រូ​០៣​នាក់ ដែល​ដឹកឈើ​គគី បំរុង​ដឹក​ចូល​ក្នុង​ឃ្លាំង​ក្រុមហ៊ុន​យូ​នី​គ្រីន ចំណុច​ជើងភ្នំ​ក្រោល ស្ថិត​នៅក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ខណៈ​រថយន្ដ​ពីរ​គ្រឿង​ផ្សេងទៀត បាន​រត់​គេច​ចូល​ព្រៃ ក្រោយ​ពី​ដឹង​ថា​កំលាំង​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ដ​នៅខាងមុខ​។​
​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​បែបនេះហើយ បែ​ជា​មន្ត្រី​ក្នុង​ស្រុក​កោះ​ញែក​ស្ងៀមស្ងាត់​ដូច​ចោរលួច​សេះ គឺ​ទាល់តែ​មាន​រាជអាជ្ញា​ដឹកនាំ​បញ្ជា​ទើប​ចាប់​។ តែ​ក្រោយ​ពី​សមត្តកិច្ច​ចុំ​ឆែក​ក្រុមហ៊ុន​យូនី​គ្រីន តែ​ច​អ្នក​សារព័ត៍មាន​ត្រូវបាន​គេ​ហាម មិន​ឲ្យចូល​ជា​ដាច់ខាត​នោះ​រឿងរ៉ាវ​ក៏​ត្រូវ​គេ​គ្រប​ទុក​វិញ​ទៅ​។

​កាលនោះ មេធាវី​តំណាង​ឲ្យ​ឧកញ៉ា តុ​ប វី​រា​ដា បាន​ចេញមុខ​ធ្វើការ​អះអាង​ថា ឧកញ៉ា តុ​ប វី​រា​ដា មិន​មាន​ពាក់​ពន្ធ័​អ្វី​ជាមួយនឹង ក្រុមហ៊ុន​យូ​នី​គ្រីន នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី តទៅទៀត​នោះ​ឡើយ ។ ផ្ទុយទៅវិញ មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​ក្រចេះ​លោក​លោក ធុច បញ្ច​សន្តិភាព​បាន​ប្រាប់ថា​ជា​ឈើ​ចេញ ពី​ក្រុមហ៊ុ​យូនី​ហ្គ្រី​ន​របស់​ឧកញ៉ា​តុ​បវិរ៉ា​ដា​ទៅវិញ​។  ចឹងៗ​មិនឲ្យ​គេថា​គោះ​ទឹក​បង្អើល​ត្រី​ចូល​ស៊ុង​ម៉េច​ហ្នឹងកើត​?៕

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់