សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្ពានឈើ​ឆ្លងកាត់​អូរ​ប៉ប់​ប្រវែង​២២​ម៉ែត្រ​សាងសង់​ថ្មី​រួច​ជា​ស្ថាពរ​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​ខ្វែ​ង និង​ភូមិ​ដ​ធំ​ក្នុង​ស្រុក​អូរយ៉ាដាវ​

ស្ពានឈើ​ឆ្លងកាត់​អូរ​ប៉ប់​ប្រវែង​២២​ម៉ែត្រ​សាងសង់​ថ្មី​រួច​ជា​ស្ថាពរ​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​ខ្វែ​ង និង​ភូមិ​ដ​ធំ​ក្នុង​ស្រុក​អូរយ៉ាដាវ​

ខេត្ត​រតនគិរី ៖ ស្ពាន​ឆ្លង​អូរ​មួយកន្លែង​ដែល​មាន​ប្រវែង​២២​ម៉ែត្រ​ហៅ​អូរ​ប៉ប់​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ចំនួន​២​នៅ​តំបន់​ដាច់ស្រយាល​ពី​ទីប្រជុំជន​គឺ​ភូមិ​ខ្វែង​និង​ភូមិ​ដ​ធំ ឃុំ​យ៉ា​ទុង​ស្រុក​អូរយ៉ាដាវ ខេត្តរតនគិរី​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ជូន​ប្រជាពលរដ្ឋ​អោយ​ប្រើប្រាស់​ឆ្លងកាត់​ទៅ​មក​ជា​ផ្លូវ​ការណ៍​។​

​នៅ​ដើម​សប្តាហ៍​ទី​មួយ​ខែ​សីហា​នេះ​លោក​វរសេនីយ៍ទោ ម៉ៅ​សាន់ អធិការនគរបាល​ស្រុក​អូរយ៉ាដាវ បាន​ដឹកនាំ​កម្លាំង​នៅក្រោម​ឱវាទ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​យ៉ា​ទុង ចុះ​ពិនិត្យ​ការស្ថាបនា​សាងសង់​ស្ពាន​លើ​ក​ទី​១ កន្លែង​ដែល​បាន​សាងសង់ កាលពី​ថ្ងៃ​ទី​០៦ ខែ​០៦ ឆ្នាំ​២០១៧ កន្លងទៅ រហូតមក​ទល់​និង​ចាប់ផ្តើម​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៧ ស្ពាន​មួយ​នេះ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​និង​ធ្វើ​ការប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ​ខាងលើ​ធ្វើ​ចរាចរណ៍​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​តទៅ ។ ហើយ​ស្ពាន​ឆ្លង​អូរ​មួយ​កន្លែង​នេះ​សាងសង់​ឡើង​អំពី​ឈើ​ដែល​បណ្តោយ​ប្រវែង​២២​ម៉ែត្រ​ទទឹង​៥,៥​ម៉ែត្រ​ដោយ​ផ្តួចផ្តើម​ពី​លោក​វរសេនីយ៍ទោ​ផ្ទាល់​បាន​ចំណាយ​ទាំង​កម្លាំងកាយ ចិត្ត​ព្រមទាំង​ថវិការ​ផ្ទាល់​របស់​លោក​ដែល​មើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ​ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់់​ពេលយប់​ព្រលប់ ។​

​លោក​វរសេនីយ៍ទោ​ម៉ៅ សាន់ អធិការនគរបាល​ស្រុក​អូរយ៉ាដាវ បានអោយ​ដឹង​នៅ​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៧​នេះ​ថា កាលពី​ខែ​ឧសភា ឆ្នាំ​២០១៧ កន្លងទៅនេះ លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​សហការ​ជាមួយ​បងប្អូន​ជនជាតិដើម​ភាគតិច​ចុះ​ធ្វើ​កំពង់ចម្លង​មួយ​កន្លែង​ដោយ​ធ្វើ​ជា​ក្បួន​អូស​ខ្សែកាប​ស្ថិតក្នុង​ភូមិ​សំ ឆ្លង​អូរ​តាង និង​ចុះ​ទៅ​ជួសជុល​ស្ពាន ដែល​សសរ​បាក់​ចំនួន​២​ដើម​ទៀត​ស្ថិតក្នុង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន្ត ដោយ​យក​សសរ​២​ដើម​ទៅ​ផ្លាស់ប្តូរ​ដើម្បី​សម្រួល​ដល់​ការឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​៕
​ដោយ ៖ ចាប​សំអាន​

 

 

Filed in: ព័ត៌មានជាតិ