សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ខេត្ត​ក្រចេះ បានឲ្យដឹងថា ផលប៉ះពាល់​នៃ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹក​ទន្លេមេគង្គ ដែល​បាន​បង្ក​ការ​ជន់​លិច​យ៉ាងកំហុក​ក្នុង​អំឡុង​រយៈពេល​ចុង​ខែកក្កដា​នេះ

​អាជ្ញាធរ​ខេត្ត​ក្រចេះ បានឲ្យដឹងថា ផលប៉ះពាល់​នៃ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹក​ទន្លេមេគង្គ ដែល​បាន​បង្ក​ការ​ជន់​លិច​យ៉ាងកំហុក​ក្នុង​អំឡុង​រយៈពេល​ចុង​ខែកក្កដា​នេះ

បើទោះបីជា​កម្ពស់​ទឹក​នៅ​មិនទាន់​ជន់​លិច​ដល់​កម្រិត​ប្រកាសអាសន្ន​យ៉ាងណាក្ដី តែ​ក៏​បាន​បង្ក​ឲ្យមាន​ផលប៉ះពាល់​តិចតួច វិស័យ​កសិកម្ម វិស័យ​ហេ​ដ្ឋា​រចនាសម្ពន្ធ័ ក៏ដូចជា​វិស័​សង្គមកិច្ច​មួយចំនួន​ក្នុង​ខេត្ត និង​បង្ក​ឲ្យ​បុរស​ម្នាក់​ស្លាប់​ផងដែរ ។​
​បើ​តាម​របាយការណ៍រ​បស់​គណៈកម្មាធិកា​គ្រប់គ្រង​គ្រោះមហន្តរាយ៍​ថ្នាក់​ខេត្ត បាន​បង្ហាញ​ឲ្យដឹងថា ក្នុង​អ​ឡុង​រយៈ​៤​ថ្ងៃ គិត​ត្រឹម​ថ្ងៃទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា គ្រោះ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង បាន​បង្ក​ដល់​វិស័យ​កសិកម្ម រួមមាន សន្ទូង​ស្រូវវស្សា មាន​ចំនួន​ជាង ១៥០០​ហិកតារ នៅតាម​បណ្តា​ឃុំ​/​សង្កាត់​ចំនួន ៣២​ឃុំ​/​សង្កាត់ នៅតាម​បណ្តា​ស្រុក​ក្រុង​នៅ​ទូទាំង​ខេត្ត និង​ជំលៀស​សត្វពាហនៈ គោ​ក្របី ជាង​៣​ពាន់​ក្បាល់ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ។​

​ក្រៅពី​នោះ​ក៏​បាន​បង្ក​ផលប៉ះពាល់​ដល់​វិស័យ​ហេ​ដ្ឋា​ន​រចនា​សម្ពន្ធ័ ដូចជា ដែល​បាន​ជន់​លិច​ផ្លូវជាតិ​៦​កន្លែង មាន​ចំនួន​ជាង​៤​ពាន់​ម៉ែត្រ នៅក្នុង​ឃុំ​ពីរ​និង​ស្រុក​ពីរ ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​ជួរ​មាត់ទន្លេ និង​លិចលង់​ផ្លូវលំ​នៅ​តាម​ជនបទ​ចំនួន​២៨​ខ្សែរ មាន​ប្រវែង​ជាង ៤​ម៉ឺន​ម៉ែត្រ ។ លិចលង់​ប្រព័ន្ធធារាសាស្ត្រ​ចំនួន ៥៧​កន្លែង ប្រវែង​ជាង​៨​ម៉ឺន​ម៉ែត្រ ប៉ះពាល់​វិស័យ​សង្គមកិច្ច មាន​សាលារៀន​ចំនួន ៤៤​សាលា​បាន​លិចលង់ ក្នុងនោះ​ក៏​មាន​២៨​សាលា​ក៏​បាន​ផ្អាក់​ការសិក្សា​ទាំងស្រុង បង្ក​ការប៉ះពាល់​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​ជាង​២​ពាន់​ខ្នង ក៏​ត្រូវ​បាន​ជម្លៀក​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព ។​

​របាយការណ៍​ដដែល បានឲ្យដឹង​ថា​បន្ត​ថា មាន​បុរស​វ័យ​៥៣​ឆ្នាំ​ម្នាក់ រស់នៅ​ឃុំ​ជ្រោយ​បន្ទាយ ក្នុង​ព្រែក​ប្រសព្វ បាន​ស្លាប់​ដោយសារ​លង់ទឹក​ខណៈដែល​បុរស​រូប​នោះ​បាន​ចុះ​ទៅ​លុបមុខ​នៅ​មាត់ទន្លេ​បណ្តាលឲ្យ​ធ្លាក់​ទឹក ស្រប​ទៅនឹង​ស្ថានភាព​ទឹកជំនន់​ដែល​បណ្តាល​មកពី​ជំនន់​ទឹកភ្លៀង​និង​ជំនន់​ទឹក​ទន្លេមេគង្គ​នេះ​។ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​អះអាង​ថា ស្ថានភាព​ការលិចលង់​នេះ មិនទាន់​បង្ក​ឲ្យមាន​ផលប៉ះពាល់​ធ្ង​ន​ធ្ង​រ​ណោឡើយ​ទេ តែ​វា​ជា​កត្តា​អំណោយផល​ល្អ​ដល់​ការធ្វើ​ដំណាំ​វិស័យ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​រដូវ​ទឹកសម្រក​ទៅវិញ ។​

​កន្លង​មក​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិកា​គ្រប់គ្រង​គ្រោះមហន្ដរាយ​ថ្នាក់​ខេត្ត និង​ជា​អភិបាលរង​ខេត្ត​ក្រចេះ ឯកឧត្តម ខណ្ឌ ចំណាន ធ្លាប់​បាន​បញ្ជាក់​ប្រាប់ថា អាជ្ញាធរ ក៏ដូចជា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត បាន​ត្រៀម​លក្ខណៈ​រួចជាស្រេច​ដូចជា​ស្បៀង​ថ្នាំសង្កូវ ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត ជួយ​ដល់​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការលិចលង់ ដើម្បី​បញ្ជៀ​ស​ពី​គ្រោះមហន្តរាយ​ធ្ង​ន​ធ្ង​រ​ដោយ​ទឹកជំនន់​ឲ្យមាន​សុខ​សុវត្ថិភាព ។​

​ក្នុងនោះដែរ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយណ៍​ថ្នាក់​ខេត្ត ក៏​ដូច​ជាណ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយណ៍​ថ្នាក់ស្រុក បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ជាង​២០០​កន្លែង ទុក​សម្រាប់​ជំលៀស​មនុស្ស និង​សត្វពាហនៈ ដើម្បី​បញ្ជៀ​ស​ពី​ការលិចលង់​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ