សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

៦​ខែ​ដើមឆ្នាំ គ្រោះថ្នាក់​ចរាចរ​ថយ​តែ​មនុស្ស​ស្លាប់​កើន​!

៦​ខែ​ដើមឆ្នាំ គ្រោះថ្នាក់​ចរាចរ​ថយ​តែ​មនុស្ស​ស្លាប់​កើន​!

ភ្នំពេញ ៖ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ មន្ត្រី​នគរបាល​ចរាច​រណ៍​ទូទាំងប្រទេស បាន​ត្រួតពិនិត្យ​យានយន្ត​បាន​១១​ម៉ឺន​គ្រឿង ដែល​ក្នុងនោះ​ធ្វើការ​ផាកពិន័យ យានយន្ត​ល្មើស​ចំនួន​ជិត​៤​ម៉ឺន​គ្រឿង​។​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប ការងារ​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០១៧ របស់​នាយកដ្ឋាន​នគ​រ​បាល ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នា​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៧  ថា នៅ​រយៈពេល​៦​ខែ​ដើម ឆ្នាំ​២០១៧​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​បាន​កើតឡើង​១៩០៧​លើក ធ្លាក់ចុះ​៧​លើក (០.៣%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​១៩១៤​លើក​។

​គ្រោះថ្នាក់​ចរាចរ​ណ៍​រយៈពេល​៦​ខែ​នេះ បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន​៩៣១​នាក់ កើនឡើង​៦​នាក់ (០.៣%) ដែល​៦​ខែ​ឆ្នាំ ២០១៦ មាន​ត្រឹម​៩២៥​នាក់ ខណៈ​អ្នករបួស​ចំនួន​៣,០០៦​នាក់ ថយចុះ​៤១៦​នាក់ (១២%) ដែល​៦​ខែ​ឆ្នាំ​មុន​មាន​ចំនួន ៣,៤២២​នាក់​។

​មូលហេតុ​នៃ​ការថយចុះ​នេះ អាស្រ័យ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ខិតខំ​ជំរុញ​សកម្មភាព​អប់រំ ផ្សព្វផ្សាយ​ច្បាប់ និង​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់ ព្រមទាំង​ស្មារតី​ភ្ញាក់រលឹក ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ភាគច្រើន និង​សង្គម​ទាំងមូល​។

​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​បាន​ជំរុញ​នូវ​ជំនាញ​ដល់​មន្ត្រី​ដែល​អនុវត្ត​ច្បាប់ និង​អ្នកពាក់ព័ន្ធ សហការ​ជាមួយ​អង្គការ JICA ដើម្បី​បង្រៀន​ណែនាំ​អំ​ពិ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បច្ចេកទេស​បាញ់​ល្បឿន​យានយន្ត ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​ទាំង​២៥​រាជធានី​-​ខេត្ត​, បង្រៀន​អំពី​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវគោក នៅ​សាលា​មធ្យមសិក្សា​វិជ្ជាជីវៈ​នគរបាល (​ដី​ឥដ្ឋ​) ដែល​មាន​សិក្ខាកាម​ចូលរួម​៧៧​នាក់​។

​បង្កាត់​បង្រៀន​របៀប​ប្រើប្រាស់​ម៉ាស៊ីន វាស់​ជាតិ​អាកុល​ដែល​សិក្ខាកាម ចូលរួម​ចំនួន​២៣​នាក់​, ចូលរួម​ប្រជុំ​គាំទ្រ​គម្រោង​ទំនើបកម្ម នៃ​ប្រព័ន្ធ​ចុះបញ្ជី ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​ប្រជុំ​ដាក់ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិក​ម្ម ក្នុង​ការចុះបញ្ជី​យាយ​ន្ត ប្រឡង​យក​បណ្ណ​បើកបរ និង​ឈៀក និង​ធ្វើ​បទ​បង្ហាញ ស្តីពី​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ របស់​ទោចក្រយានយន្ត​ដឹក​កម្មករ នៅ​តំបន់​សេដ្ឋកិច្ច ពិសេស​ខេត្ត​កោះកុង មាន​អ្នកបើកបរ​ចូលរួម​ចំនួន​៩០​នាក់​៕

 

Filed in: ព័ត៌មានជាតិ