សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​ពិភាក្សា​រៀបចំ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​

ប្រជុំ​ពិភាក្សា​រៀបចំ​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​

នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៥ ខាងមុខនេះ រដ្ឋបាល​ខេត្ត​បាត់ដំបង សហការ​ជាមួយ​គណកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង និង​រៀបចំ​ប្រារឰ ពិធី​អបអរសាទរ​ខួ​ល​លើក​ទី​១៥២ ទិវា​ពិភពលោក កាកបាទ​ក្រហម ៨ ឧសភា ២០១៥ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ។​

​នេះ​ជា​ប្រសាសន៍ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​កិត្តិ​យ គណៈកម្មាធិកា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ប្តូរ​យោបល់ កាលពី​ថ្ងៃ​ទី ១៩ ខែ​ឧសភា នៅ​សាលាខេត្ត ។ ឯកឧត្តម បាន​បញ្ជាក់ទៀតថា កន្លងទៅនេះ ដោយ​ខេត្ត​បាត់ដំបង​របស់​យើង​មាន​ការងារ​ធំៗ​ជាច្រើន ពិសេស ក្នុង​ខែ​ឧសភា នេះ បានជា​យើង​មិន​បាន​ប្រារឰ​ធ្វើ​ឱ្យបាន​ចំ​ថ្ងៃ ៨​ឧសភា នេះ​តែ ។​

​ឆ្នាំ​នេះ​អាស្រ័យ​ដោយ​ឆ្នាំនេះ មាន​ការអញ្ជើញ​ចូលរួម ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជុំទាវ ទើប​យើង​បានកំណត់​យក់​ថ្ងៃទី​២៣ ខែ​ឧសភា សំរាប់ ការ ប្រារឰ​ខួ​ល​លើក​ទី​១៥២ ទី​វា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ក្នុង​គោលបំណង ដើម្បី​ផ្លាស់ប្តូរ​យោបល់ ពិភាក្សាគ្នា ក្នុងន័យ​ហៅថា ស្វែងរក​នូវ ប្រភព​ថវិការ ដើម្បី​ប្រមូលផ្តុំ សំរាប់​បំរើ ការងារ​សង្គ្រោះ​សង្គម​របស់​យើង ដូចជា​គ្រោះ​មហន្តរាយ ភ្លើង​ឆេះ​ផ្ទះ គ្រោះទឹកជំនន់ រឺ​ខ្យល់ព្យុះ​ជាដើម ដែល​ជា​សកម្មភាព របស់​សាខា​កាកបាទ​ក្រហម កម្ពុជា​ខេត្ត បាន​អនុវត្ត​ជា​ហូរហែរ​កន្លងមក​។ ខ្ញុំ​ដឹង​ហើយ​ថា លោក លោកស្រី ទាំងអស់​ពិតជា​មាន​កា​រងារ​ច្រើន នៅ តាម​មូលដ្ឋាន អង្គភាព​របស់​ខ្លួន ហើយ​ការចំណាយ​ក៏​មាន​ច្រើន តែ​វា​ជា​ការងារ​មួយ ដែល​តំរូវ​ឱ្យ​យើងទាំងអស់គ្នា ខិតខំ​ប្រឹងប្រែង និង​ចូលរួម ដើម្បី​ជួយ​គាំទ្រ​ដល់​សកម្មភាព របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង​យើង សំរាប់​ជួយ​ទប់ស្កាត់ ហេតុការណ៍​អាក្រក់​នានា ដែល​កើតមានឡើង​ជា​យថាហេតុ ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង របស់​យើង​បាន​ទាន់ពេលវេលា ៕​

 

DSC_0342

Filed in: ព័ត៌មានជាតិ