សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនុរក្ស​គុក​ព្រៃវែង​យក​កៅអី​វ៉ៃ​ក្បាល​អ្នកទោស​បែក​ចេញឈាម​!

​អនុរក្ស​គុក​ព្រៃវែង​យក​កៅអី​វ៉ៃ​ក្បាល​អ្នកទោស​បែក​ចេញឈាម​!

ព្រៃវែង ៖ រឿង​អនុប្រធាន​គុក​ខេត្តព្រៃវែង​ឃុប​ឃឺត​ពុក​រលួយ​ដោយ​អនុញ្ញាត​ឲ្យ​ទណ្ឌិតប្រើប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន និង​កុំព្យូទ័រ​គំរាម ទារប្រាក់​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​មិនទាន់​បាន​ដោះស្រាយច​ប់​ផង ឥឡូវនេះ​គុក​ព្រៃវែង​ធ្លាយ​រឿង​អាស្រូង​មួយ​ថ្មី​ទៀតហើយ​។​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​មួយឈ្មោះ លី​នី សម័យ​តេជោ បានឲ្យដឹងថា មន្ត្រី ពន្ធនាគារ​ខេត្ត​ព្រៃវែង​បាន​យក​កៅអី​វាយ​ក្បាល​អ្នកទោស​បណ្តាលឲ្យ​រងរបួ​សដេរ​អស់​ជា​ច្រើន​ថ្នេរ​។​

​មាន​គណនី​ឈ្មោះ លី​នី សម័យ​តេជោ កាលពី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ បង្ហោះ​ផ្សាយ​រឿង​មួយ​មាន​ចំណងជើង​ថា “​មន្ត្រី​ប៉ូលីស​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង បាន​ប្រើ​ហិង្សា​លើ​អ្នកទោស​យ៉ាង​សាហាវ​” ដោយ​បាន​រៀបរាប់​ត្រួសៗ​ថា លោក​វរៈសេនីយឯក ឃា ផា ប្រធាន​ការិយាល័យ​ប្រតិបត្តិ បាន​យក​កៅអី​វាយ​លើ​ទណ្ឌិត​ឈ្មោះ អ៊ួ​ន ចាន់​រឿន បណ្ដាលឲ្យ​បែក​ក្បាល​ប្រវែង ២​សង់ទីម៉ែត្រ នៅ​គ្រា​ដែល​ទណ្ឌិត និង​ទណ្ឌិត ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង​នោះ ឈ្លោះប្រកែក​គ្នា ។ តែ​ករណី​នេះ លោក ជួប សារី​ម ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង បាន​បដិសេធ ។​លោក​មេ​គុក​និយាយថា រឿង​ចោទថា កូនចៅ​លោក​វាយ​អ្នកទោស​នោះ​គ្មានទេ គឺ​អ្នកទោស វាយ​គ្នា​ទៅវិញទៅមក ហើយ​កូនចៅ​លោក​ចូលទៅ​ជួយ​ឃាត់​តែប៉ុណោះ​។  លោក​នឹង​កោះហៅ​មន្ត្រី​របស់​លោក​មក​សួរនាំ ពី​បញ្ហា​នេះ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ទៅ​ខេត្ត​។

​ដោយឡែក លោក​ឧត្តមសេនីយត្រី សន កែវ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​បញ្ជាក់​តាម Telegram ថា ចំពោះ​ករណី ដែល​ផ្សាយ​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង ឈ្មោះ ឃា ផា បាន​វាយ​ទណ្ឌិត​បែកក្បាល​នោះ បើ​យោងតាម​របាយការណ៍​ប​ឋ​មឲ្យដឹងថា ជា​រឿង​មិន​ពិត​។ លោក​ថា ករណីនេះ គឺជា​វាយតប់​គ្នា​រវាង​ជន​ជាប់ឃុំ និង​ជន​ជាប់​ឃុំ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​ដែល​មន្ត្រី​ពន្ធនាគារ ចូល​ទៅ​ឃាត់​ក៏​បណ្តាល​ឲ្យ​កៅអី​ប៉ះ​ត្រូវ​ជន​ជាប់​ឃុំ​រូបនេះ បណ្តាលឲ្យ​របួស​នៅ​ចុង​ចិញ្ចើ​មបន្តិច​។

​ក្រោយ​ពី​បង្ហោះ​ព​តិមាន​នោះ​បាន​បន្តិច គណនី​ហ្វេ​សប៊ុក​ឈ្មោះ លី​នី សម័យ​តេជោ បាន​លុបចោល​នៅ​អត្ថបទ​របស់​ខ្លួន​វិញ​តែ​បាន ស​សេរ​បញ្ជាក់​ចុងក្រោយ​យ៉ាង​ដូច្នេះ​ថា “​នាង​ខ្ញុំ​លុប​អត្ថបទ​អំពី​អំពើហឹង្សា​លើ​អ្នកទោស ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដោយសារតែ​មាន​ការ​ខ​ល មក​សំណូមពរ​ក៏​ប៉ុន្តែ​នាង​ខ្ញុំ​នឹង​ផុស​ម្តងទៀត ដរាបណា មាន​អំពើហឹង្សា​ទៅ​លើ​ទណ្ឌិត​” ។ សូមបញ្ជាក់​ថា ករណី​អនុប្រធាន​គុក​ព្រៃវែង​ឈ្មោះ អ៊ុំ រ៉ា​យឿ​ង ឃុប​ឃឹត​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ ទណ្ឌិត​ម្នាក់​ឈ្មោះ យ៉ែម ប្រុស កំពុង​ជាប់​ពន្ធនាគារ នៅ​ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​នឹង​បទល្មើស​ប្លន់ ចំនួន​៨​លើក​មាន​ទោស​ចំនួន​១០​ឆ្នាំ​ត្រូវបាន​ស្រាវជ្រាវ​ឃើញ​ដោយ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​លោក​អ៊ាវ​ចំរើន​។​

​បើ​តាម​លោក​អ៊ាវ​ចំរើន បានឲ្យដឹងថា ទណ្ឌិត​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ ពាក់ព័ន្ធ​ករណី​ប្លន់​៧​លើក នៅ​ខេត្ត​កំពត និង​មួយ​លើក​នៅ​ខេត្ត​តាកែវ ហើយ​ត្រូវបាន​តុលាការខេត្ត​កំពត សម្រេច​ដាក់​ពន្ធនាគារ​១០​ឆ្នាំ ប៉ុន្ដែ​ក្រោយ​ជាប់​ពន្ធនាគារ​បាន​ជាង​១​ឆ្នាំ ទណ្ឌិត​រូបនេះ បាន​រត់ការ​ផ្ទេរ​មក​កាន់​ពន្ធនាគារ​ខេត្ត​ព្រៃវែង ហើយ​ឃុបឃិត​ជាមួយ​អនុប្រធាន​ពន្ធនាគារ​ម្នាក់​ឈ្មោះ អ៊ុំ រ៉ា​យឿ​ង រហូត​រូបគេ​អាច​មាន​កុំព្យូទ័រ​ឡេបថប​មួយគ្រឿង និង​ទូរស័ព្ទ​៣​គ្រឿង ប្រើ​លេខ​៤​ខ្សែ ដើម្បី​បោក​បញ្ឆោត នារី​រងគ្រោះ​តាម Facebook និង​តាម​កម្មវិធី​ផ្ញើ​សារ Line ទៀតផង​។

​ពេលខ្លះ​ទណ្ឌិត​រូបនេះ អាច​ចេញ​ពី​ពន្ធនាគារ ទៅ​ខាងក្រៅ​ដោយសារតែ​មាន​ដៃ​ជើង​របស់​ខ្លួន ជា​អនុប្រធាន​ពន្ធនាគារ និង​មន្ដ្រី​ពន្ធនាគារ​ផង​។​ករណី​នេះ​លោក​ឧត្តមសេនីយ៍នុត​សវ​នា​អ្នកនាំពាក្យ​អគ្គនាយ​ក​ដ្ឋា​ន​ពន្ធនាគា​រ​បាន​ប្រាប់​កាសែត​ថា​អ្នក​ប្រព្រឹត្ត​ខុស​ត្រូវ​មានទោស​តែ​មក​ដល់ពេលនេះ​គឺ​ស្ងាត់ឈឹង​!៕

 

Filed in: ព័ត៌មានជាតិ