សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដីព្រៃ​លិច​ទឹក​តំបន់​៣​សម្រាប​ត្រី​ពង​កូន​រាប់រយ​ហិតា​ក្នុង​ស្រុក​សន្ទុក​ត្រូវបាន​ក្រុមមន្ត្រី ឃុបឃិត​គ្នា រំលោភ​យក​!

​ដីព្រៃ​លិច​ទឹក​តំបន់​៣​សម្រាប​ត្រី​ពង​កូន​រាប់រយ​ហិតា​ក្នុង​ស្រុក​សន្ទុក​ត្រូវបាន​ក្រុមមន្ត្រី ឃុបឃិត​គ្នា រំលោភ​យក​!

កំពង់ធំ​៖ កាលពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៧​អភិបាលរង​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ម្នាក់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដោយ​ជាប់ចោទ​ពីបទ «​ឆបោក​» ប្រាក់​ជាង ២ លាន​ដុល្លារ​ពី​លោកស្រី​ហ៊ុន​សែង​នី​ប្អូនស្រី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែ ន ។ ក្រោយ​ពី​ដំណឹង​ចៅហ្វាយស្រុក​រង​ត្រូវបាន​សមត្តកិច្ច​តុលាការ​ឃុំខ្លួន​មាន​សេចក្តី រាយ​គា​រណ៍​ពី​ស្រុក​សន្ទុក​មក​ឲ្យដឹងថា គេ​ឃើញ​ក្រុមការងារ​ស៊ីដាច់​លុយ​ជាង​២​លាន​ដុល្លារ​អាមេរិក តាម​រូបភាព​រៀប​ដី​ខ្យល់​ទំហំ ១៥០០​ហិកតា ជាច្រើន​នាក់ ភ័យ​ស្លន់ស្លោរ ដោយ​ពួកគេ​បាន​ជួបជុំគ្នា​ដើម្បី​រក​ដី​ឲ្យ​គ្រប់​១៥០០​ហិកតា ប្រគល់​ជូន​ម្ចាស់​លុយ​ដែល​ជា​សាច់ញាតិ​នាយករដ្ឋមន្ត្រី​។

​ក្រោយពី​បាន​ណាត់​ជួបជំគ្នា​ជា​ច្រើន​ដង​មក គេ​សង្កេតឃើញ​លោក សន វឿន​ដែល​ជា ស្មៀន​ឃុំ​កកោះ និង​លោក កែ​ន សុភា​ន់ លោក​ពក ម៉ៃ មេភូមិ​ទួល​ចាន់ ព្រមទាំង​លោក ញឹប មេភូមិ​ចំបក់​ខាងជើង ដឹកនាំ​ក្រុម​បក្ខពួក​របស់​ខ្លួន​ធ្វើ​សកម្មភាព​រំលោភ​ឈូសឆាយ​យក​ដី​ព្រៃ​តំបន់​៣ ដែល​ជា​តំបន់ ព្រៃ​លិច​ទឹក​របស់​រដ្ឋ សម្រាប់​ត្រី​ពង​កូន នៅក្នុង​រដ្ឋបាល​ឃុំ​ព្នៅ រាប់​រយ​ហិកតា​អស់​គ្នាន​សល់​។ ចំណុច ដែល​រង​ការបំផ្លាញ​ទាំងស្រុង​នេះ រួមមាន ១​ចំណុច​ទួលគោក ២​ទួល​ដំរី​ស្លាប់ ៣​ទួល​ទ្រា ៤​ទួល​ទទឹងថ្ងៃ ៥ ទួល​ទីទុយ ៦​បឹង​ចំណារ ៧​បឹង​ព្រោះ ៨​បឹង​ចាម​បាច​។

​ទាក់ទង​និង​រឿង​ឈូសឆាយ​រំលោភ​យក​ដី​រដ្ឋ​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន​នេះ​ខាង​លោក កែ​ន សុភា​ន់ ជា​មេការ​របស់​ជន​សង្ឃ័​យ​ឈ្មោះ អ៊ឹម ឆន​ដែល​គេ​ស្គាល់​ថា​ ​ជា​ចៅហ្វាយ​រង​ស្រុក​សន្ទុក បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ខ្លួន​គេ​មាន​ដី​នៅ​តំបន់​នោះ​ដែរ ហើយ អ្នក​ដែល​មាន​ដី​ច្រើន​ជាង​គេ​នៅ​តំបន់​នោះ គឺ​ឈ្មោះ រឿន នៅ​ភូមិ​ទួល​ចំបក់​ខាងជើង​មាន​ជាង​ជិត​២០០​ហិកតា​។​ចំណែក​លោក ពក ម៉ៃ មេភូមិ​ទូល​ចាន់ ឃុំ​តាំងក្រសាំង បាន​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា ក្រុម​ខ្លួន​មាន​គ្នា​ប្រាំ​បីនាក់ ក្នុងនោះ​មាន​ឈ្មោះ​លោក​ភាន់​ផងដែរ មាន​ដី​តែ​៦០​ហិកតា​ទេ​ដែល​បាន​ភ្ជួរ​ហើយ​។

​ទោះ​យ៉ាងណា​លោក យស បញ្ញា​ឫទ្ធិ អភិបាល​ស្រុក​សន្ទុក ធ្លាប់​បាន​គាំទ្រ​ចម្លើយ​លោក អ៊ឹម ឆន ដោយ​បញ្ជាក់​ថា ដី​នោះ​គឺ​ក្រុម​ការងារ​លោក អ៊ឹម ឆន បាន​ប្រគល់​ជូន​អ្នកស្រី​ហ៊ុន​សេង​នី​រួចហើយ ខណៈ​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍន៍​លើ​ដី​នោះ​។

​ប្រជាពលរដ្ឋ​ភាគច្រើន ដែល​អាស្រ័យ​ផល​ពី​ដីស្រែប្រាំង​នៅ​តំបន់​ខាងលើ​បានបង្ហាញ​ថា ក្រុមមន្ត្រី​ស៊ីដាច់​លុយ​ជាង​២​លាន​ដុល្លារ​អាមេរិក​ពី​ប្អូនស្រី​នាយករដ្ឋមន្ត្រី តាម​រូបភាព​រៀប​ដី​ខ្យល់​ទាំងអស់នេះ មិន​ដែល​ខ្លាច និង​ញញើត​ច្បាប់​ទេ ។​ចុះ​ទម្រាំ​ប្រជាពលរដ្ឋ​វិញ តើ​យ៉ាងណា​ទៅ​? ។ ពួក​គាត់​បន្ត​ទៀត​ថា នៅ​ចំណុច​ខាងលើ ឥឡូវនេះ បាន​ក្លាយទៅជា​វាល​ស្រែប្រាំង​អស់​ទៅហើយ បឹង​ទន្លេសាប អស់​មាន​ព្រៃ សម្រាប់​ត្រី​ពង​កូន​ទៀតហើយ ក្រោម​ឥទ្ធិពល​របស់​ក្រុមការងារ​ស៊ីដាច់​លុយ​ជាង​២​លាន​ដុល្លារ​អាមេរិក តាម​រូបភាព​រៀប​ដី​ខ្យល់​នេះ មិនដែល​ឃើញ​មាន មន្ត្រី​ជំនាញ​ណា​ចុះ​បង្ក្រាប​ឡើយ​។

​ជុំវិញ​ការលើកឡើង​ខាងលើនេះ ប្រជាពលរដ្ឋ សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម​សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ លោក​និង​បង្កើត​គណៈកម្មការ​ចុះ​សាវ​ស្រាវ​ដោយ​តម្លាភាព ហើយ​សង្ឃឹម​ថា​ក្រុម​ជនខិលខូច​និង​ត្រូវបាន​យកមក​ផ្តន្ទា​ស​ទោស តាម​ផ្លូវច្បាប់​ជាក់​ជាមិនខាន​។​ព្រោះ​កន្លង​មក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ប្រកាស​ហាម​ច្រើន​ដង​ហើយ​កុំឲ្យ​រំលោភ​យក​ដី​លិច​ទឹក​ក្នុង​ខេត្តកំពង់ធំ​សូមម្បីតែ​ការវិនិយោគ​ក៏ដោយ​៕

 

Filed in: ព័ត៌មានជាតិ