សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួងកិច្ច​ការនារី គួរ​តែ​​ចាត់វិធាន​​ការ​​ផ្លូវ​​ច្បាប់​​ប្រឆាំង​​នឹង​​ថៅកែ​​កាស៊ីណូថៃ ដែល​ប្រព្រឹត្ត​អំពើទារុណកម្មធ្ងន់ធ្ងររំលោភ សិទ្ធិមនុស្ស និងបក​អាក្រាត​កាយ​នារីខ្មែរ​យ៉ាង​អមនុស្ស​ធម៌

ក្រសួងកិច្ច​ការនារី គួរ​តែ​​ចាត់វិធាន​​ការ​​ផ្លូវ​​ច្បាប់​​ប្រឆាំង​​នឹង​​ថៅកែ​​កាស៊ីណូថៃ ដែល​ប្រព្រឹត្ត​អំពើទារុណកម្មធ្ងន់ធ្ងររំលោភ សិទ្ធិមនុស្ស និងបក​អាក្រាត​កាយ​នារីខ្មែរ​យ៉ាង​អមនុស្ស​ធម៌

ប្រជាពលរដ្ឋទូទៅ ក៏ដូចជាមន្ត្រីរាជការជាច្រើនកំពុងផ្តោតអារម្មណ៍ចំពោះព័ត៌មាន ដែលត្រូវបានបណ្តាញសង្គមបង្ហោះចែក ចាយយ៉ាងទូលំទូលាយ ស្តីអំពីសកម្មភាពប្រព្រឹត្តអំពើទារុណកម្ម យ៉ាងធ្ងន់ធ្ងរ និងអមនុស្សធម៌បំផុត ពីសំណាក់ថៅកែបន ល្បែងជនជាតិថៃ មកលើនារីខ្មែរពីររូប ដ៏គួរអោយឈឺចាប់ និងអាណិតអាសូរក្រេលែង ។

ប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីខ្មែរពីរនាក់ដែលជាអ្នកបំរើនៅក្នុងបនល្បែងកាស៊ីណូដ៏ធំមួយកន្លែង ត្រូវបានថៅកែចិត្ត តិរិច្ឆាន ចាប់បង្ខាំង វាយធ្វើបាបលើរាងកាយ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ហើយថែមទាំងដោះសម្លៀកបំពាក់ចេញអស់ ពីខ្លួនរួចហើយ ថតរូបអាក្រាតកាយរបស់ពួកនាង បង្ហោះអោយឃើញជាសាធារណៈទៀតផង ដោយពួកនាងទាំងពីរត្រូវ ថៅកែនោះចោទថា បានលួចលុយ លេងល្បែងចំនួន ៧ លានបាត (ប្រាក់ថៃ) ។

សកម្មភាពដ៏ព្រៃផ្សៃខាងលើនេះ បានកើតឡើងនៅក្នុងកាស៊ីណូ “ផារ៉ាមសាម” នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ប្រហែល កន្លះខែមកហើយ តែទើបតែបែកធ្លាយដល់គ្រួសារនារីរងគ្រោះ និងអាជ្ញាធរខ្មែរយើង កាលពីព្រឹកថ្ងៃទី ១៦ ធ្នូ ២០១៣ កន្លង មកនេះ ។

លោក ឈុំ សុភាព អាយុ ៤៦ ឆ្នាំ ត្រូវជាបងនារីរងគ្រោះបានអោយបណ្តាញផ្សព្វផ្សាយដឹងថា នារីរងគ្រោះ ទាំងពីរ មានឈ្មោះ ផាន់ ធីតា ហៅស្រីដែន នៅស្រុកថៃ ហៅ ថា នីតា អាយុ ៣២ ឆ្នាំ មានស្រុកកំណើតនៅភូមិផាស៊ីស្រា ឃុំប្ញស្សីក្រោក ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវជាប្អន្អូថ្លៃរបស់ខ្លួន ចំណែកម្នាក់ទៀត គេមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នាងស្រីដែន ជាអតីតបុគ្គលិកកាស៊ីណូហូលីដេ ក្រុងប៉ោយប៉ែត នាង ជានារីស្លូតបូត ទៀង ត្រង់ម្នាក់ មានមុខងារជាអ្នកទទួលបន្ទុកផ្នែកមើលអ្នកចែកបៀរ ហើយធ្លាប់ទទួលបានប័ណ្ណសរសើរពី ក្រុមហ៊ុនទៀតផង ។

លោក ឈុំ ភាព បានបញ្ជាក់ថា ប្អូនថ្លៃលោកបាត់ជាងមួយសប្តាហ៍ កន្លងទៅ លោកបានទៅប្តឹងអង្គការអាដ ហុកនៅ ខេត្ត បន្ទាយមានជ័យ ឱ្យជួយធ្វើយ៉ាងណារំដោះពួកនាងឱ្យរួចពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃពីសំណាក់ថៅកែថៃ ដែលកំពុង តែ បង្ខាំងពួកនាងនោក្នុងបន្ទប់កាស៊ីណូ “ផារ៉ាមសាម” ក្នុងក្រុងបាងកក ដោយធ្វើទារណកម្ម និងមិនឱ្យស្លៀកពាក់ ខោអាវទៀតផង ។

លោក ឈុំ សុភាព បញ្ជាក់ថា ថៅកែថៃប្រើកូនចៅឱ្យវាយសម្រាតខោអាវប្អូនថ្លៃស្រីរបស់ខ្លួន និងនារីវ័យក្មេង ម្នាក់ ទៀត ទុក តែខោទ្រនាប់ប៉ុណ្ណោះ ដោយគេចោទថា ពួកនាងលួចលុយគេ ៧ លានបាតឯណោះ ។

រឿងរ៉ាវនៃអំពើរំលោភសិទ្ធិមនុស្ស ពិសេស រំលោភបំពានលើសិទ្ធិ និងប្រើអំពើហិង្សា យ៉ាងឃោរឃៅ និងអមនុស្សធម៌ លើ នារីខ្មែរនេះ ត្រូវបានអង្គការសិទ្ធិមនុស្សអាដហុក និងអង្គការសង្គមស៊ីវិល ក្រៅរដ្ឋាភិបាលផ្សេងៗទៀត ក៏កំពុងយកចិត្តទុក ដាក់ ដោយសុំអន្តរាគមន៍តាមរយៈស្ថានទូតកម្ពុជា នៅក្រុងបាងកក ដើម្បីឱ្យជួយរំដោះយកពួកនាងអោយរួចពីគ្រោះថ្នាក់ ។

ដោយសារការខិតខំខ្នះខ្នែង និងយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការបរទេស និង សហប្រតិបត្តិ ការ អន្តរជាតិ ក៏ដូចជាស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ និងអង្គការក្រៅរដ្ឋាភិបាល រួមទាំង មានការសហ ការជាមួយប៉ូលិសថៃបានចូលទៅរំដោះយកនាងចេញមកវិញ ហើយបានបញ្ជូនទៅស្រុកកំណើតនៅឯខេត្តសៀម រាប កាលពី ថ្ងៃទី១៨ ធ្នូ ឆ្នាំ ២០១៣ កន្លងមកនេះ ។

សូមបញ្ចាក់ថា ការពិត គឺមានតែស្រីខ្មែរម្នាក់ទេ ដែលរងគ្រោះ គឺឈ្មោះ ផាត់ ធីតា ហៅស្រីដែន អាយុ ៣៣ ឆ្នាំ ។ ឯម្នាក់ទៀត គឺជាស្ត្រីជនជាតិឡាវ ។ ដោយឡែក នៅកម្ពុជាឯណេះវិញមកដល់ពេលនេះ គេពុំទាន់ឃើញមានប្រតិកម្ម​ពីខាងរដ្ឋាភិបាល កម្ពុជា នៅឡើយទេ ជុំវិញករណីនេះ ពិសេសក្រសួងកិច្ចការនារី ដែលមានលោកស្រី អ៊ឹង កន្ថាផាវី ជារដ្ឋមន្ត្រី មានវិធានការផ្លូវ ច្បាប់ បែប ណានៅឡើយដែរ ។

ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ ដែលបានឃើញរូបភាពនារីរងគ្រោះទាំងពីរ ដែលគេបង្ហោះផ្សព្វផ្សាយ តាមបណ្តាញ ព័ត៌ មាន នានា បានសំដែងការឈឺចាប់ និងអាណិតអាសូរ ដល់ពួកនាងជាពន់ពេក ហើយបានអំពាវនាវសុំអោយ រដ្ឋាភិបាលកម្ពុជា ពិសេស ក្រសួងកិច្ចការនារី រួសរាន់ចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងថៅកែ កាស៊ីណូ ផារ៉ាមសាម ជនជាតិថៃ ដែលមានចិត្ត តិរច្ឆាន រំលោភបំពាន លើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមនុស្សទូទៅមិនអាច ទទួលយកបានឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា ៖ ករណីនេះ បើក្រសួងកិច្ចការនារីមិនអើពើ ឬមិនយកចិត្តទុកដាក់ដោះស្រាយ និង ចាត់ វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងថៅកែកាស៊ីណូជនជាតិថៃរូបនោះទេ ច្បាស់ជាទៅថ្ងៃមុខ នឹងអាចកើតមាននូវទង្វើដ៏ព្រៃ ផ្សៃ និងអមនុស្សធម៌បែបនេះ ទៅប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំរើការងារតាមកាស៊ីណូនានាទៀតជាមិនខាន ។ ដូច្នេះ ទាម ទារអោយក្រសួងកិច្ចការនារី រួសរាន់ជួយសង្គ្រោះ និងរកយុត្តិធម៌ ជូនជនរងគ្រោះទាំងពីររូបខាងលើផង ហើយក៏ជាការចូលរួម ចំណែកលើកស្ទួយ និងការពារសិទ្ធិមនុស្ស ពិសេស សិទ្ធិស្ត្រី ព្រមទាំងការការពារថែរក្សានូវប្រពៃណីយ៍ទំនៀមទំលាប់ ដ៏ល្អផូរ ផង់របស់ស្ត្រីខ្មែរផងដែរ ។/

20131219dpn3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី