សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឆ្មក់​ចាប់​ក្រុម​ចិន​ចាប់ជំរិត​ឆ្លង​ប្រទេស​បាន​ជាង​២០០​នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​

​ឆ្មក់​ចាប់​ក្រុម​ចិន​ចាប់ជំរិត​ឆ្លង​ប្រទេស​បាន​ជាង​២០០​នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​

​បន្ទាយមានជ័យ​៖​នៅ​ថ្ងៃ​ទី​0២​សីហា​២០១៧​វេលា​ម៉ោង​០៩​ព្រឹក​កម្លាំង​ចម្រុះ​មួយ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា មាស ចន្ទ័​ពិសិទ្ធ លោក​ឧត្តមសេនីយ៏ឯក ឃុន សំបូ អគ្គនាយកដ្ឋាន​រង​នគរបាល​អន្តោ​ប្រវេ​ស​ន៏​បាន​ចុះ​ឆែកឆេរ អាគារ​ចំនួន​ពីរ​កន្លែង​របស់​លោក ហី រស់​ភេទ​ប្រុស​មាន​អាយុ​៧០​ឆ្នាំ និង​លោក រស់ លឹម​ហុង​មាន​អាយុ​៥៣​ឆ្នាំ​ជនជាតិ​ខ្មែរ នៅ​ភូមិ ក្បាលស្ពាន​១​សង្កាត់ ប៉ោយ​ប៉ែត និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ដែល​សង្ស័យ​ថា​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ។​

​ក្នុង ការចុះ​ប្រត្តិ​បការ​កម្លាំងចម្រុះ​បានឃាត់ ខ្លួន​ជនសង្ស័យ​ពាក់​ពន្ធ័​បទល្មើស​ឆបោក និង​ជំរិត​ទារប្រាក់​ឆ្លងដែន​តាម​ប្រព័ន្ធ​អន​ឡា​ញ អិន​ធឺ​ណិ​ត​(​គ​មនាគ​ម​ន៏ (voip )​ដែល​ប្រព្រិត្តិ​ដោយ​ជនជាតិ​ចិន​នៅក្នុង​អគារ ។

​ក្រុម​ជនជាតិ​ចិន​ដែល​បាន​ឃាត់ខ្លួន​នៅ​នឹង​កន្លែង​ចំនួន​២១៥​នាក់​ក្នុងនោះ​ស្រី​៣២​នាក់​កុំព្យូទ័រ យួដៃ ចំនួន​០៣​គ្រឿង  និង​ដុំ​voip gateway  មួយចំនួនទៀត ជាមួយគ្នា​នេះ​កម្លាំង​បាន​ប្រមូល​យក​វត្ថុតាង​ដុំ wifi មួយចំនួន​ទូរស័ព្ទដៃ​លើ តុ​មួយចំនួន​ទូរស័ព្ទដៃ​៣៦​គ្រឿង​ប្រភេទ​IPhone 7 plus រួម​និង​ups​ដុំ​ទប់​ភ្លើង​មួយចំនួន​ស៊ីម​កាត​គ្រប់​ប្រពន្ធ័ មួយចំនួន កម្លាំង​បានបញ្ចប់​កា​ឆែកឆេរ​នៅ​ម៉ោង​០២​រសៀល ។

​ក្រោយ​បាន​បញ្ចប់​ការឆែកឆេរ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ប្រមូល​យក​ជនជាតិ​ចិន​ខុសច្បាប់​ទាំងនោះ​ដាក់​លើ​រថយន្តក្រុង​ចំនួន​០៣​គ្រឿង ហើយ​ដឹក​បន្ត​ទៅ​សាកសួរ​បន្ត​នៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​រាជធានី​ភ្នំពេញ ។ គួរ​រំលឹក​ផងដែរ​ថា ជនជាតិ​ចិន​ខុសច្បាប់​បាន​សម្រុក​មក​រស់​និង​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​នេះ មិន​ក្រោម​ពី​១០០០​នាក់​ឡើយ ហើយ​ក្រុម​ពួកគេ​បាន​បែងចែក​ប្លុក​ដើម្បី​រស់​នៅ មាន​៣​សណ្ឋាន ធំៗ ១​រស់នៅ​ជួល​បន្ទប់​ក្នុង​ទីតាំង​កាស៊ីណូ​ក្រុម​នេះ​ភាគច្រើន​ជា​ប្រភេទ​អ្នកមាន​លុយ ដែល​អាច​ជា​មេ​សង្គម​ងងិត​។

​សណ្ឋាន​ទី​០២ ក្រុម​ពួកគេ​បាន​ដើរ​ជួល​សណ្ឋាគារ​ឬ​ផ្ទះ​ពួក​មន្ត្រី​អ្នកមាន​អំណាច​ធំៗ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ដែល​មាន​ខ្នងបង្អែក​ខ្នាត អាយ​អេស​អូ​(ISO)​។ ចំណែក​សណ្ឋាន​ទី​០៣​នោះ គឺ​ក្រុម​ជនជាតិ​ចិន​បាន​មក​រស់នៅ​ជួល​បន្ទប់​ឯកជន​តាម​តំបន់​ដែល​ឆ្ងាយ​ពី​ទីប្រជុំជន ហើយ​ពួកគេ​យក​បន្ទប់​ស្នាក់​នៅ​ធើ្វ​ជា​កន្លែង​រក​ចំណូល​តាមរយ បើក​បន​ល្បែង អន​ឡាញ​ខុសច្បាប់ ប្រឆាំង​និង​ច្បាប់​របស់​កម្ពុជា ។

​ប្រជាពលរដ្ឋ​និយាយថា សព្វ​ថ្ងៃ​គេ​សង្កេតឃើញ​មាន​ជនជាតិ​ចិន​ជាំ​ច្រើន​បាន​មក​យក​តំបន់​ជាយ​ដែន​ក្រុង​ប៉ោយប៉ែ​ត​អាណាចក្រ​លោក​ង៉ោ​ម៉េង​ជ្រួន ធើ្វ​ជា​ទីតាំង​សម្រាប់​ពួកគេ​ប្រព្រឹតបទល្មើស​។ ប៉ុន្តែ​សមត្ថកិច្ច​ខ្មែរ​ដូចជា​មិន​ហ៊ាន​លូក​ដៃ​បង្ក្រាប​ទេ​ប្រហែល​ពួកគេ​ខ្លាច ព​ទួលបាន​វាសនា​មិនល្អ​ដូច​លោក​ស្នងការ​ខេត្ត​សៀមរាប​ទៀត ៕

 

Filed in: ព័ត៌មានជាតិ