សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដង​ផ្លូវជាតិ​លេខ ៥ នៅ​ក្រុង​ប៉ោយប៉ែ​ត​គ្មាន​សណ្តាប់ធ្នាប់​នោះទេ​?

ដង​ផ្លូវជាតិ​លេខ ៥ នៅ​ក្រុង​ប៉ោយប៉ែ​ត​គ្មាន​សណ្តាប់ធ្នាប់​នោះទេ​?

បន្ទាយមានជ័យ ៖ បញ្ហា​សណ្តាប់ធ្នាប់​លើ​ដងផ្លូវ​ជាតិ​លេខ​៥ នៅ​ក្រុង​ប៉ោយ​ប៉ែត វា​ជា​រឿង​ដដែលៗ ធ្វើ​ឲ្យ​អ្នកដំណើ​ររិៈ​គន់​ស្តើរ​រាល់ថ្ងៃព្រោះ​ដង​ផ្លូវ​មួយ​នេះ​ក្លាយ​ជា​ចំណតរថយន្ត​តូចធំ ហើយ​អាជីវករ​ឈប់​ចត​រទេះ​លក់ដូរ​នំចំណី​ផ្លែឈើ​យ៉ាង​អនាធិបតេយ្យ ។​

​រថយន្ត​តូច​ធំ​ចត​គ្មាន​សណ្តាប់ធ្នាប់​ទាំង​សងខាង​ផ្លូវ មើល​ទៅ​ពិតជា​ពិបាក​ភ្នែក​មើល​ណាស់ មិន​ត្រឹមតែ​ពេល​ថ្ងៃ ពេលយប់​ក៍មាន​ដែរ មិនតែប៉ុណ្ណោះ រទេះ​លក់​នំ​ចំណី​និង​ផ្លែឈើ​ក៍​ចត​ត្រៀបត្រា​យ៉ាង​អនាធិបតេយ្យ​ទៀតផង ។​

​អ្នកដំណើរ​សំដែង​កា​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​សុវត្ថិភាព​ចរាចរណ៍ ខណៈ​ដងផ្លូវ​ក្នុង​ក្រុង​មួយ​នេះ​ហាក់ដូច​គ្មាន​សមត្ថកិច្ច​ធ្វើការ ឬ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបាន​ញឹកញាប់​គឺ​យូរៗ ទើប​មាន​វិធានការ​ម្តង​ប្រៀប​បាន​និង​វិធានការ​វែក​ចក​កណ្តាល​សមុទ្រ ។ កន្លែង​ខ្លះ ព្រូ​រថយន្ត​ដេញចាប់​ប្រទាញប្រទង់​ម៉ូយ​ពីលើ​ម៉ូតូ​ដែល​កំពុង​បើកប​រ​ឯ​កន្លែង​ខ្លះ​រថយន្ត​ក្រុង​មិន​ត្រឹម​ចត​ដឹក​ម៉ូយ​តាម​មុខ​សាខា​លក់​សំបុត្រ​រថយន្តក្រុង​ទេ​ថែម​ទាំង​ចត​លើកដាក់​បន្លែ​ផ្លែឈើ​យ៉ាង​អាណាធិបតេយ្យ​ផង​ដែរ​ពុំ​ដឹង​ថា​ពេល​ណា​ទើប​សមត្ថកិច្ច​ចាត់វិធានការ​លើ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​ការរិៈគន់​ពី​អ្នកដំណើរ​នោះ​?​។​

​បើទោះជា​កន្លងមក​ទូរទស្សន៍​និង​កាសែត​ក្នុងស្រុក​ធ្លាប់​លើកយក​ករណី​នេះ​ធ្វើកា​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ក្តី​ប៉ុន្តែ​ជា​លទ្ធផល​គឺ​នៅតែ​ដដែល ។​

​ក្រៅ​ពី​រថយន្ត​តូច​ធំ​និង​រទេះ​លក់ដូរ​នំ​ចំណី​និង​ផ្លែឈើ​ក៍មាន​ហ្វូងគោ​ដេក​ដើរ​តាម​ផ្លូវ​បេតុង និង​ផ្លូវជាតិ​ក្នុង​ក្រុង​មួយ​នេះ បង្ក​ក្តីបារម្ភ​អំពី​សុ​វត្ថ​ភាព​ចរាចរណ៍​ដល់​អ្នកដំណើ​រទាំង​ពេលយប់ និង​ពេល​ថ្ងៃ​ថែមទៀត​ផង​ដែរ ៕
​ដោយ ឆាយ ដា​

 

Filed in: ព័ត៌មានជាតិ