សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឥណ្ឌូនេស៊ី​ចាប់​ជនជាតិ​ចិន​ជាង​១៥០​នាក់​ករណី​ចាប់ជំរិត​តាម​អ៊ីថឹ​ណិ​ត​

​ឥណ្ឌូនេស៊ី​ចាប់​ជនជាតិ​ចិន​ជាង​១៥០​នាក់​ករណី​ចាប់ជំរិត​តាម​អ៊ីថឹ​ណិ​ត​

ឥណ្ឌូនេស៊ី ៖ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ជនជាតិ​ចិន​ជាង​១៥០​នាក់​ត្រូវបាន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី​ចាប់​ដោយ​ចោទប្រកាន់​ថា បានរៀបចំ​ផែនការ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីថឹ​ណិ​តនូវ​ទឹកប្រាក់​ប្រហែល​៤៥០​លាន​ដុល្លារ តាមរយៈ​ការ​បោក​បញ្ឆោត​ជនជាតិ​ចិន​ដូច​គ្នា​ឲ្យ​បង់ប្រាក់​។​

​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ហ្សា​កាតា លោក អា​ហ្កូ យូ​វ៉ូ​ណូ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នោះ​គឺ​ជា​បណ្ដាញ​បោកប្រាស់​អន្តរជាតិ​តាម​បណ្ដាញ​អន​ឡាញ​។ លោក​ថា ប៉ូលិស​ឥណ្ឌូនេស៊ី​ទទួលបាន​ព័ត៌មាន​ដំបូង​ពី​ប៉ូលិស​ចិន មុននឹង​ចាប់ផ្ដើម​ការស៊ើបអង្កេត​រួមគ្នា​។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​ជា​ជនជាតិ​ចិន ១៤៨​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី ៥​នាក់ ត្រូវបាន​ចាប់ខ្លួន​អំឡុង​ពេល​ប្រតិបត្តិការ​ចុះ​បង្ក្រាប​កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ នៅ​ទីក្រុង​ហ្សា​កាតា ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា និង​នៅលើ​កោះ​បា​តាំ និង​កោះ​បាលី​។ លោក យូ​វ៉ូ​ណូ បញ្ជាក់ថា ជនល្មើស​គឺជា​ជនជាតិ​ចិន ហើយ​ជនរងគ្រោះ​ក៏​ជា​ជនជាតិ​ចិន​ផង​ដែរ ប៉ុន្តែ បទល្មើស​ប្រព្រឹត្ត​នៅក្នុង​ទឹកដី​ឥណ្ឌូនេស៊ី​ ៕

 

Filed in: អន្តរជាតិ