សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អណ្ដូង​ស្នេហ៍​ដែល​ជា​កន្លែង​កំសាន្ត​និង​បន្ធូរ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ក្នុងស្រុក​និង​ក្រៅ​ស្រុក​

អណ្ដូង​ស្នេហ៍​ដែល​ជា​កន្លែង​កំសាន្ត​និង​បន្ធូរ​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍ ក្នុងស្រុក​និង​ក្រៅ​ស្រុក​

មណ្ឌល​គី​រី ៖ តំបន់​ទេសភាព​អណ្ដូង​ស្នេហ៍​ដែល​ស្ថិតនៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូ​រ៉ា​ង ដែល​ភាគច្រើន​មិនសូវ​ជា​មាន​អ្នក​ដឹង និង​បាន​ទៅលេង​ដល់​ ។ កន្លែង​កំសាន្ត​មួយ​នេះ​ជាប់​ច្រកទ្វារ​គី វៀតណាម កម្ពុជា នៅ​ឆ្ងាយ​ពី​ខេត្ត ដែល​មាន​ចំងាយ​២០​គីឡូរ​មែត្រ  ហើយ​ភ្នំ​មួយ​នេះ​ដែល​មាន​រយះ​កំពស់​ខ្ពស់ជាង​ធំ​ដទៃទៀត ដែល​នៅ​ក្បែរ​នោះ​។ ចំណែក​ទិដ្ឋភាព​នៅ​ពេល​ដែល
​យើង​ឈរលើ​កំពូលភ្នំ ហើយ​សំម្លឹងមើល​ចុះមក​ក្រោម គឺ​ហាក់ដូចជា​ជ្រលង់​អណ្ដូង និង ជ្រលង់​ជ្រោះ​អញ្ជឹង ហើយ​អ្នក​ដែល​បាន​ទៅ​លេង​កំសាន្ដ នៅ​ភ្នំ​អណ្ដូង​ស្នេហ៍​តែងតែ​ថត​ផ្ដិត​យក​រូបភាព​ស្អាត ៗ និង​តែងតែ​ស​សើ​រថា​ទីនេះ​ស្អាត​ណាស់ ពេល​ដែល​បាន​មកដល់​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ ហើយក៏​ជា​កន្លែង​ដែល​ល្អ​សំរាប់​បន្ធូរ​អារម្មណ៍ និង​បំបាត់ទុក្ខ​កង្វល់​ផង​ដែល  ។

​រមនីយ៍ដ្ឋាន​ទេសចរណ៍​នៅ​ភ្នំ​អណ្ដូង​ស្នេហ៍​មួយ​នេះ​ផង​ដែល​តែងតែ​មាន​គេ​ដំណាល់​តៗ​គ្នា​ថា​ដែល​ធ្លាប់​មាន​គូរ​ស្នេហ៍​មួយគូរ​ដែល​ស្រលាញ់​គ្នា​ណាស់​ប៉ុន្តែ​ត្រូវបាន​គ្រួសារ​បំបែកបំបាក់​មិន​ឲ្យ​ជួប​គ្នា​ជា​ច្រើនលើក​ជា​ច្រើន​សារ ហើយ​គូស្នេហ៍​មួយគូរ​នេះ​ក៏​សំម្រចចិត្ត​ធ្វើ​អត្តឃាត​ព្រម​គ្នា​នៅលើ​កំពូលភ្នំ​នោះ​យ៉ាង​សង្វេក ។​

ក្រោយ​ការស្លាប់​របស់​អ្នក​ទាំងពី​ដែល​បាន​បន្សល់​ទុក្ខ​ស្នាម​ស្នេហ៍​ដ៏​ជូរជត់​នៅទីនេះ ទើប​ជា​ដំណាល​ហៅ​តៗ​គ្នា​ថា​ភ្នំ​អណ្ដូង​ស្នេហ៍​ ។ ​ទោះជា​យ៉ាងណា​រឿងនិទាន​នេះ​មិន​ត្រូវ​បាន​ខ្មែរ​យើង​ប្រិ​ទ្ធី​នាម​ថា​ជា​ទីតាំង​នៃ​សេចក្តីស្រលាញ​ដូច​រឿង​វ៉ា​ឡឹ​ន​ថា​ញ​នៅ​ប្រទេស​អ៊ីតាលី​នោះឡើយ​៕

 

Filed in: ទេសចរណ៍