សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែកធ្លាយ​រឿង​មេបញ្ជាការ​វរៈ​១​ស្រែ​ត្នោត​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ដក​កាំភ្លើងខ្លី​ភ្ជង់​មេព្រៃ​ម្នាក់​ដែល​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​

បែកធ្លាយ​រឿង​មេបញ្ជាការ​វរៈ​១​ស្រែ​ត្នោត​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ដក​កាំភ្លើងខ្លី​ភ្ជង់​មេព្រៃ​ម្នាក់​ដែល​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​

ស្ទឹងត្រែង​ ៖ ​សមត្ថកិច្ច​ម្នាក់​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់​បាន​ទម្លាយ​ប្រាប់​ឱ្យដឹងថា​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​
២៩​ខែកក្កដា​ឆ្នាំ​២០១៧​កន្លងមកនេះ លោក​ជិន ហេង ដែល​ជា​មេបញ្ជាការ​ទា​ហ៊ាន​វរៈ​១​ស្រែ​ត្នោត​ប្រចាំ​នៅ​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់​អាងខ្លួន​មាន​លុយ​មាន​អំណាច​ទទួលបាន​ពី​បទល្មើស​ព្រៃឈើ​ធ បាន​ដក​កាំភ្លើងខ្លី​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​សំដៅ​កន្លែង អា​អូន​តូច​របស់​មេព្រៃ​ម្នាក់​ពេល​ចុះ​បំពេញការងារ​យាមកាម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​នៅត្រង់​ចំណុច​ប៉ា​រាស់​តាម​ផ្លូវជាតិ​លេខ​៩​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ។ មេព្រៃ​ដែល​ត្រូវ​ម្សៀ​ជិន ហេង​គម្រាម​បាញ់​ផ្តាច់​ប្រដាប់​ចោល​នោះ​ឈ្មោះ ប៊ុន ឆេន ដែល​មាន​តួនាទី​ជា​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ព្រះ​រំកិល​និង​អន្លង់​ជ្រៃ​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​ម្នាក់​ដែល​នៅក្នុង​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ពី​ហេតុផល​ឱ្យដឹងថា​៖​នៅពេល​កើតហេតុ​ហ្នឹង គេ​បាន​ឃើញ​លោក ជិន​ហេង​ហ្នឹង បើក​រថយន្ត​ឈប់​នៅ​ចំណុច​កើតហេតុ​ខាងលើ​នោះ​ដោយ​ជិះ​មាន​គ្នា​នៅក្នុង​រថយន្ត​នោះ​៤​នាក់ ។​ គេ​ឃើញ​លោក ជិន ហេង នោះ ក៏​បាន​ចុះ​ដើរចេញ​ពី​រថយន្ត​របស់ខ្លួន បាន​ស្រែក​បោះ​ពាក្យសម្តី​ថា មើល​ពួក​រែង​សប្បាយ​ណាស់​នឺ ហើយក៏​បាន​និយាយ​បន្តទៀតថា ដាក់​ប៉ា​រាស់​ចាប់​ឡាន​ដឹក​ឈើ​នៅ​ឯ​ខេត្ត​មិន​ដាក់​បែរជា​មក​ដាក់​ប៉ា​រាស់​ចាប់​ឈើ​នៅ​ស្រុក​ថា​ឡា​វិញ​។​តែ​អ្នក​នៅ​ទីនោះ​ក៏​អត់​មាន​អ្នក​តប់ត​សម្តី​អ្វី​ដែរ ។

ប្រភព​ដដែល​បាន​បន្តថា បន្ទាប់​ពី​អត់​មាន​អ្នក​តប​ត​មក លោក ជិន ហេង ក៏​បាន​ហូត​កាំភ្លើងខ្លី​ទាញ​ចេញ​មក​ក្រៅ​ហើយ​បាន​អា​មេ​បញ្ចូល​គ្រាប់ រួច​បាន​ដើរ​សម្តៅ​ទៅ​ភ្ជង់​លោក ប៊ុន ឆេន ដែល​ជា​មេព្រៃ​អង្គុយ​នៅ​ប្រចាំ​ការចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​ខាង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ប​ដាក់បទបញ្ជា​ធ្វើការ​ទប់ស្កាត់​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​និង​ម៉ូតូ​ជា​ទ្រុងទ្រាយ​ធំ នៅ​ទីតាំង​ខាងលើ​នេះ​ទៅ​។​គ្មាន​ប្រតិកម្ម​តបត​ទេ​ព្រោះ​មេព្រៃ​ខ្លាច​អំណាច​លោក​លោក​ជិន ហេង ដែល​ជា​មេបញ្ជាការ​ទា​ហ៊ាន​វរៈ​១​ស្រែ​ត្នោត​។​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ជិន​ហេង​អំពី​ទង្វើ​គម្រាម​បាញ់​កំទេច​អា​អូន​តូច​មេព្រៃ​បានទេ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់