សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាប​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​គ្មាន​ច្បាប់​ចំនួន​៥​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី ដែល​តែងតែ​បើកបរ​យ៉ាង​លឿន​បង្ក​ភាពភ័យខ្លាច​ដល់​អ្នកដំណើ​រ

​កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាប​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​គ្មាន​ច្បាប់​ចំនួន​៥​គ្រឿង នៅ​ស្រុក​ចិត្រ​បុរី ដែល​តែងតែ​បើកបរ​យ៉ាង​លឿន​បង្ក​ភាពភ័យខ្លាច​ដល់​អ្នកដំណើ​រ

ខេត្ត​ក្រចេះ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការសម្របសម្រួល​ពី​លោក ជា សុភក្រ័​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តក្រចេះ បាន​ឃាត់​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​អារ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ចំនួន​៥​គ្រឿង នៅ​ចំណុច​ហាង​បាយ យីហោ (​អូន​នាង​)​ស្ថិតនៅ ភូមិ​គោ​លា​ប់ ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៧ នេះ ។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ប្រាប់​សារព័ត៌មានថា កម្លាំង​ចម្រុះ​ដែល​ចូលរួម​បង្ក្រាប នោះ​រួមមាន នគរបាល​ខេត្ត​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ អាវុធហត្ថ​ស្រុក​ចិត្រ​បុរី អាវុធ​ហ​ត្តខេ​ត្ត យោធា​ខេត្ត  ដោយ​បាន​រួមសហការ​ឃាត់​រថយន្ដ​សាំ​យ៉ុង​ទាំង​០៥​គ្រឿង ដឹកឈើ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​តែងតែ​បើកបរ​បង្ក​ភាព​ភយ័ខ្លា​ចដល់​ពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ ព្រោះ​រថយន្ដ​ដឹកឈើ​ទាំង​នោះ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​តែងតែ​បើក​វ៉ា ជែង​គេ​ដោយ​គ្មាន​គោរព​ច្បាប់​ចរាចរណ៍​បន្តិច​សោះឡើយ ។​

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ឈើ​ដែល​កម្លាំង​ចម្រុះ​ឃាត់​បាន​នោះ​ជា​ប្រភេទ​ឈើ លេខ​១ លេខ​២ លេខ​៣ តែ​មិន​ទាន់​ដឹង​ចំនួន​ម៉ែត្រគូប​នោះទេ ព្រោះ​កម្លាំង​កំពុង​ធ្វើការ​វាស់វែង ហើយ​ឈើ និង រថយន្ដ​ល្មើសច្បាប់​ទាំងនោះ ត្រូវ​កម្លាំង​រដ្ឋបាល ព្រៃឈើ យកទៅ​រក្សាទុក​នៅ​ស្នាក់កា​រ​បណ្តះុកូន​ឈើ​ខ្សារ​ដើម្បី​កសាង​សំណុំ​ឯកសារ ចាត់ការ​តាម​នីតិវិធី ច្បាប់​ស្តីពី​ព្រៃឈើ ។​

​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៧​ក្នុង​ខេត្ត​ក្រចេះ បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិ​ច​ចម្រុះ​ដែល​ធ្វើការ បង្ក្រាប​រថយន្ដ​ដឹកឈើ​ទាំងនោះ ជាពិសេស រថយន្ដ​ដឹកឈើ នា​ពេល​ព្រឹក​ព្រលឹម​ថា រថយន្ដ​ទាំងនោះ​តែងតែ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន មិន​គោរព​ច្បាប់ ធ្វើឲ្យ​ពួក​គាត់​ភ័យខ្លាច ក្នុងការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ជាពិសេស ពេល​គាត់​ដឹក​កូន​ទៅ​សាលារៀន មាន​ពេល​ខ្លះ​គេច​ពី​រថយន្ដ​ដឹកឈើ​ទាំងនោះ​ធ្លាក់​ផ្លូវ​ក៏​មាន​ដែរ​៕

 

 

 

Filed in: ព័ត៌មានជាតិ