សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អង្គការ AIM

​សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អង្គការ AIM

រាជធានី​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​អង្គការ​AIM ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍ CNN ដែល​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា ថា​មាន​ម្តាយ​យក​កូន​ទៅ​លក់​ឲ្យ​អង្គការ​មួយ​នេះ ដើម្បី​ធ្វើ​ជា​ស្រី​ពេស្យា ។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែងថា « កម្ពុជា​មិន​ដូចជា ឋាននរក​ដូច​អ្វី​ដែល​គេ​បាន​និយាយ​នោះទេ ។ ប៉ុន្តែ​កម្ពុជា​មាន​ពីរ​គឺ​កម្ពុជា​មួយ​ជា​កម្ពុជា​ពិត ដែល​យើង​គ្រប់​គ្នា​កំពុង​រស់នៅ ។ ចំណែក​កម្ពុជា​មួយ​ទៀត​គឺ​កម្ពុជា​ដែល​គេ​ដើរ​និយាយ​ខាងក្រៅ និង​នៅលើ​ទំព័រ​កាសែត ។​

​សម្តេច ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា សម្តេច​មិន​អាច​ទទួលយក​បាន​ទេ​ដែល CNN បាន​ចុះផ្សាយ​ថា​មាន​ស្ត្រី​ខ្មែរ យក​កូន​ទៅ​លក់ កម្ពុជា ដែល​អ្នកឯង​ប្រើប្រាស់​បាន​យក​កូន​ទៅ​លក់ តើ​បណ្ដា​បក្សនយោបាយ នានា​និង​អង្គការក្រៅរដ្ឋាភិបាល នានា​ប្រតិកម្ម​យ៉ាងម៉េច ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​ស្ថាន ទូត​អាមេរិក​ស៊ើបអង្កេត​ករណីនេះ ហើយ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា​សម្តេច​មិនអាច ទទួលយក​បាន​ទេ​។ សម្តេច​ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ស្ថានទូត​អាមេរិក​កុំ​បង្កើត​បញ្ហា​ច្រើន​ទៀត ព្រោះ​ប្រទេស​អាមេរិក កំពុង​មាន​បញ្ហា​ច្រើន​ហើយ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​សង្កត់ធ្ងន់ថា យើង​ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងមាត់​នូវ​ច្បាប់ គ្រប់គ្រង​អង្គការ ក្រៅ​រដ្ឋាភិបាល យើង​មិន​ចង់ឲ្យមាន បាតុកម្ម ប្រឆាំង​ស្ថានទូត អាមេរិក​និង​អង្គការក្រៅរដ្ឋាភិបាល​នានា​នោះទេ កម្ពុជា​យើង​ត្រូវបាន​គេ​ប្រមាថ​ថា មាន​ម្ដាយ​យក​កូន​ទៅ​លក់​ដូច្នេះ អង្គការ​មួយ​នេះ ត្រូវ​ស្ថិត​នៅក្រោម​ការស៊ើបអង្កេត ។​

​សម្តេច ហ៊ុន សែន ក៏​បាន​ដាក់​បទបញ្ជា​ឲ្យ​ក្រសូងមហាផ្ទៃ និង​ក្រសួង​ការបរទេស ចាត់​វិធានការ​ចំពោះ​អង្គការ​នេះ ខណ​អ្នកឯង​ប្រមាថ​ប្រទេស​ខ្ញុំ ហើយ​ប្រធានាធិបតី​អាមេរិក ត្រាំ ជេរ អា​CNN ហ្នឹង​ត្រូវ​ហើយ​សារព័ត៌មាន អាមេរិក​ខូច​ណាស់​៕

 

Filed in: ព័ត៌មានជាតិ