សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី យី​ង​ឡាក់ ផ្តល់​ទឡ្ហីករណ៍​ចុងក្រោយ​ដល់​តុលាការ​

លោកស្រី យី​ង​ឡាក់ ផ្តល់​ទឡ្ហីករណ៍​ចុងក្រោយ​ដល់​តុលាការ​

​បាងកក ៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នៅ​ថ្ងៃ​អង្គារ​នេះ​បាន​មក​ដល់​តុលាការ​ក្នុង​ទីក្រុង​បាងកក ដើម្បី​ផ្តល់​ទឡ្ហីករណ៍​ជា​លើក​ចុងក្រោយ​នៃ​ការចោទប្រកាន់​ក្នុងករណី​ធ្វេសប្រហែស​ក្នុង​ការបំពេញ​តួនាទី​របស់​លោកស្រី​ក្នុង​គម្រោង​ឧបត្ថម្ភ​ធន​ដើម្បី​ទិញ ស្រូវ​ពី​កសិករ​ដែល​គម្រោង​នោះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​សវនាការ​រឿង​ក្ដី​របស់​លោកស្រី​នៅក្រោម​រដ្ឋាភិបាលយោធា​ថៃ​នេះ​ត្រូវបាន​មនុស្ស​ជាច្រើន​មើលឃើញថា ត្រូវបាន​ជំរុញ​ពី​ផ្នែក​នយោបាយ​ដែល​ព្យាយាម​ធ្វើឲ្យប៉ះពាល់​ដល់​ចលនា​អ្នកប្រជានិយម​ដែល​តែង​តែ​ឈ្នះ​រាល់​ការ​បោះឆ្នោត​ទាំងអស់​ចាប់តាំងពី​ឆ្នាំ​២០០១​មក​។ ជាមួយ​វត្តមាន​នៅ​តុលាការ​តបស់​អតីត​នាយករដ្ឋមន្ត្រី​ថៃរូប​នេះ ក៏​មាន​ក្រុម​អ្នកគាំទ្រ​លោក​ស្រី​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​តុលាការ​ដើម្បី​ទទួល​ស្វាគមន៍ និង​ជូន​ផ្កា​ទៅដល់​លោកស្រី​ផងដែរ​។​

​គួរបញ្ជាក់​ថា លោកស្រី យី​ង​ឡាក់ ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​ប្រសិនបើ​លោកស្រី​ត្រូវបាន​តុលាការ​រក​ឃើញ​ថា មានទោស​ដូច​ការចោទប្រកាន់​៕

 

Filed in: អន្តរជាតិ