សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បទល្មើស​នេសាទ​មាន​ខ្សែ​កើត​មាន​ពេញបន្ទុក​នៅ​រដូវ​បិទ​នេសាទ​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​ដោយសារ​សមត្ថកិច្ច​ចុះបង្ក្រាប​រើសមុខ​

បទល្មើស​នេសាទ​មាន​ខ្សែ​កើត​មាន​ពេញបន្ទុក​នៅ​រដូវ​បិទ​នេសាទ​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​ដោយសារ​សមត្ថកិច្ច​ចុះបង្ក្រាប​រើសមុខ​

​កំពង់ឆ្នាំង ៖ មាន​សេចក្ដី​រាយ​កាណ៍​ថា ៖ សព្វថ្ងៃ​ឧបករណ៍​នេសាទ​ប្រភេទ​របាំ​ល​បណ​រាវ និងរ​បាំងសាច់​អួន​ក្រឡា​ញឹក កំពុង​កើតមាន​យ៉ា​អនាធិបតេយ្យ​នៅក្នុង​ទឹកដី​ស្រុក​កំពង់លែង​ចាប់ពី​ចំណុច​ស្ទឹង​សណ្ដែក នគរ​ទ្វីប ជើង​គ្រោះ​រហូតដល់​សំរោង​សែន ដែល​មាន​របាំង ល​បណ​រ៉ាវ​និងរ​បាំងសាច់​អួន​ក្រឡា​ញឹក​រាប់រយ​កន្លែង​ដែល​មាន​ប្រវែង​ចាប់ពី​៣០០​ម៉ែត្រ​ទៅ​៥០០​ម៉ែត្រ  ​ដាក់​រាយ​បណ្ដាក់​គ្នា​ស្ទើរក​ផ្លូវចេញចូល​ទូកឬ​កាណូត​គ្មាន​។​

​អ្នកភូមិ​ជើង​គ្រោះ ឃុំ​ស្វាយ​រំពារ​ស្រុក​កំពង់​លែង​បានឲ្យដឹងថា ៖ បានអោយដឹងថា ជា​រៀងរាល់ឆ្នាំ​ករណី​ឧបករណ៍​នេសាទ​នៅក្នុង​ទឹកដី​ស្រុក​កំពង់​លែង​មិន​មាន​រីកដុះដាល​ដូច​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៧​នេះ បទល្មើស​នេសាទ​បាន​និង​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​និង​រិះ​ទៅលើ​មន្ត្រី​ជំនាញ​ជលផល​មិនដែល​ឃើញ​ធ្វើ​សកម្មភាព​បង្ក្រាប​ឬ​ទប់ស្កាត់​ឡើយ​។

​គេ​បាន​ឃើញ ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ឃើញ​មាន​រូបភាព​ដឹកនាំ​ចុះបង្ក្រាប​ដែល​មើលទៅ​ហាក់បីដូច​ជា​សស្រាក់សស្រាំ​និង​មមាញឹក​ខ្លាំង​សំបើម​ណាស់ ។ តែ​ផ្ទុយទៅវិញ បើ​តាម​ប្រជាពលរដ្ឋ​ឲ្យដឹងថា សកម្មភាព​ដឹកនាំ​ចុះ​បង្ក្រាប​ដូច​ដឹកនាំ​ចុះ​ដើរ​កំសាន្ត​លេង​ហើយ​ថត​បង្ហោះ​និង​ធ្វើរ​បាយ​ការ​កុហក់​ថ្នាក់លើ​តែប៉ុណ្ណោះ ។

​កន្លងមក នៅ​ចុងឆ្នាំ​២០១៦​និង​ដើមឆ្នាំ​២០១៧ សម្ដេច​ក្រឡាហោម ស ខេង និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​វ៉េង សា​ខុន​បាន​ដឹកនាំ​ចុះបង្ក្រាប​កាលនោះ គេ​សង្កេតឃើញ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ហាក់​មាន​សកម្ម​ភាព​មមាញឹក ក្នុង​ការដឹកនាំ​ចុះបង្ក្រាប​គួរសម ប៉ុន្តែ​ក្រោយពី​សម្ដេច​ក្រឡាហោម​លែង​ឃើញ​ដឹកនាំ​ចុះបង្ក្រាប​គេ​សង្កេត​ឃើញ​សកម្មភាព​ដឹកនាំ​ដឹកនាំ​ចុះបង្ក្រាប​ហាក់ដូចជា​ស្ងាត់ជ្រងុំ​ទៅវិញ ឃើញ​ចេញ​បង្ក្រាប់​ដែរ​តែ​បង្ក្រាប​ដោយ​កន្លែងស្ទើ​តែ​អត់ ដែល​សកម្មភាព​បង្ក្រាប​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ជាការ​គោះ​ទឹក​បង្អើល​ត្រី​អោយ​ចូល​ស៊ង​តែប៉ុណ្ណោះ​៕

 

Filed in: ព័ត៌មានជាតិ