សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផលប្រយោជន៍​នៃ​ផ្លែ​កន្ទួតព្រៃ​សម្រាប់​សុខភាព​

ផលប្រយោជន៍​នៃ​ផ្លែ​កន្ទួតព្រៃ​សម្រាប់​សុខភាព​

ភ្នំពេញ​៖​កន្ទួត​ព្រៃ សម្បូរ​ទៅដោយ​វីតាមីន C ច្រើន​ជាង​ផ្លែ​ប៉ោ​ម ដល់​ទៅ ១៦០​ដង ជួយ​ការពារ​ការឆ្លង​មេរោគ​ថ្លើម​កន្ទួតព្រៃ ហើយ​ទោះបី​ធ្វើ​ឱ្យ​ស្ងួត ឬ​ក្លាស្សេ​ទឹកកក​យូរ​ប៉ុន្មាន ក៏​មិន​បាត់បង់​វីតាមីន C ដែរ វា​ជា​អធិរាជ​ពិតប្រាកដ​នៃ​ពពួក​ផ្លែឈើ​។​- កន្ទួតព្រៃ​អាច ការពារ​ការកើត​ជាតិ​ពុល​ក្នុង​ថ្លើម និង​ទប់ស្កាត់​ការ​កើតរោគ​មហា​រីកថ្លើម​។

​អ្នក​គ្រាន់តែ​ដាំ​កន្ទួតព្រៃ មក​ផឹក​ដូច​ទឹក​ផ្លែឈើ​ទូទៅ ឬ​ហូប​ផ្លែ​វា​ឲ្យបាន​ញឹកញាប់​ជា​ការស្រេច​។​
– បំប៉ន​ស្បែក​ឲ្យ​ស​ខ្ចី , រក្សា​មុខ​ខ្មៅ​ជាំ (​យក​ទឹក​ពី​ផ្លែ​លាប​) និង​ឲ្យ​ស្បែក​នៅ​ក្មេង​ជាង​វ័យ ពន្យឺត​សភាព​ចាស់​ជ្រីវជ្រួញ ។​- បំប៉ន​សរសៃសក់​ឲ្យ​រឹងមាំ​និង​ការពារ​មិន​ឲ្យ​ឆាប់​ស្កូ​វ​។​
– បំប៉ន​ភ្នែក , សរសៃប្រសាទ បំប៉ន​ខួរក្បាល , ពង្រឹង​ប្រពន្ធ័​ការពារ​ឲ្យ​រឹងមាំ​- ប្រឆាំង​រ៉ាឌីកាល់​សេរី ,​ការពារ​និង​រក្សា​ជំងឺមហារីក​- កែ​ផ្តាសាយ , ក្អក , រំលាយ​ស្លេស្ម , ដោយ​យក​ផ្លែ ប្រមាណ​៣០​គ្រាប់​ច្របាច់​យក​ទឹក​ឬ យក​ទៅស្ងោ​រទាំង​ផ្លែ​យក​ទឹក​ពិសា​។
– បញ្ចុះ​សារធាតុ​ខ្លាញ់ ជាតិ​ស្ករ​ក្នុង​ឈាម​, ការពារ និង​ជួយ​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម​- ជួយ​សម្រក​ទម្ងន់ (​ទឹក​ផ្លែ​កន្ទួត​ព្រៃ​)- ជួយ​អ្នកជំងឺ សម្ពាធ​ឈាម​ខ្ពស់​
– ជំងឺ ដំបៅ​ក្រពះ , ជួយ​បំប៉ន​ថ្លើម និង​ក្រលៀន …​។​ល​។​
​កន្ទួត​ព្រៃ ជា​ឱសថ​ដ៏​សក្តិ​សិទ្ធ​។
– កន្ទួតព្រៃ​ស្រស់ ត្រូវបាន​គេ​ប្រើ​ក្នុងករណី​ហើម​រលាក​លើ​ថ្ងាស (​កន្លែង​ប្លោកនោម​) សួត និង ភ្នែក​។​
– ម្សៅ​ផ្លែ​កន្ទួតព្រៃ​លាយ​ទឹកផុកៗ​ប៉ាត​លើ​ថ្ងាស (​ប្លោកនោម​) ព្យាបាល​នោម​ក្រហាយ ក្នុងករណី​នោម​ទាស់ និង​ប៉ាត លើ​ថ្ងាស (​ក្បាល​) ក្នុងករណី​ប្រកាំង (​ឈឺក្បាល​,​ឈឺ​មួយ​ចំហៀង​ក្បាល​) ផ្លែ មាន​សកម្មភាព​កាត់​ស្លេស​, បង្កើន ទឹកនោម​, បំបាត់​រាក​, បន្ថយ​កំដៅ​។
– ផ្លែ​ក៏​ជា​ថ្នាំ ដើរ​ខ្យល់ និង​ធ្វើឱ្យ​អាហារ​ងាយ​រលាយ​។​ចឹង​យក​ល្អ​គួ​នាំគ្នា​ដាំ​ដើម​កន្ទួតព្រៃ​ឲ្យបាន​ច្រើន​តាម​ចំការឬ​តាម​គេហដ្ឋាន​បើ​វា​មាន​ប្រយោជន៍​យ៉ាងហ្នឹង​នោះ​៕
​រៀបរៀង​ដោយ​៖ ផ្កាយ និស្ស័យ​។​សម្រួល​អត្ថបទ​៖ អ៊ាង សុផល្លែត

 

Filed in: ព័ត៌មានជាតិ