សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាយ​ខ្សែភ្លើង​ឆក់​កណ្តុរ​កុំឲ្យ​ចូល​ស៊ីមាន់ ព្រឹក​ឡើង​ផ្អើល​

​រាយ​ខ្សែភ្លើង​ឆក់​កណ្តុរ​កុំឲ្យ​ចូល​ស៊ីមាន់ ព្រឹក​ឡើង​ផ្អើល​

ខេត្ត​កណ្តាល ៖ បុរស​ជា​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​នៅ​និង​កន្លែង ដោយសារ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​និង​មាន់​មួយ​កន្លែង​បាន​រាយ​ខ្សែលួស​ចាប់​អាគុយ​ប្រើ​ដុំ​ឆក់​កណ្តុរ​ការពារ​កុំឲ្យ​ចូល​ស៊ីមាន់​នៅក្នុង​កសិដ្ឋាន​។ ហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង​កាលពី វេលា​ម៉ោង​៤ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​។​

​តាម​ព័ត៌មាន​បានឲ្យដឹងថា ម្ចាស់​កសិដ្ឋាន​មានឈ្មោះ គីម ឌី​ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅក្នុង​ភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ ចំណែក​ជនរងគ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ​ឈ្មោះ និត យ៉ាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។​

​ក្រោយ​ពិនិត្យ​រួច​ក្រុម​គណៈកម្មការ​ចម្រុះ​បាន​បញ្ជាក់ថា សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ពិតប្រាកដ​មែន​។ តាម​ការ​សន្និដ្នាន​ជនរងគ្រោះ​ប្រហែលជា​មាន​បំណង​ចូល​មក​លួច​មាន់​ជល់​។

​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​នគរបាល​ក​សាង​សំណុំរឿង​ចាត់​តាម​នី​វិធី​ច្បាប់​។ ចំណែក​សព​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រី​ឯ​ម្ចាស់​កសិដ្ឋាន​ដែល​ជា​អ្នក​បង្កឲ្យមាន​មនុស្ស​ស្លាប់​មិន​ឃើញ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ