សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លាយ​រឿងអាស្រូវ​ក្បៀស​នៅ​មន្ទីរ​អប់រំ​ខេត្ត​កំពត ពេល​ប្រឡង​បាក់​ឌុប​មកដល់​!

​លាយ​រឿងអាស្រូវ​ក្បៀស​នៅ​មន្ទីរ​អប់រំ​ខេត្ត​កំពត ពេល​ប្រឡង​បាក់​ឌុប​មកដល់​!

កំពត​៖ ទឹកប្រាក់ មិន​ក្រោម​៣០០​លាន​រៀល​ទៅ​៤០០​លាន​រៀល​ឡើយ​នៅ​ក្នុង​១​ឆ្នាំៗ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ធ្លាក់​ចូល​ក្នុង​ហោប៉ៅ​លោក តា​ក ហាប់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពត និង​មន្ត្រី​ចំនួន​៣​រូប​ទៀត ។​ការ​លេច​ធ្លាយ​ព​តិមាន​អាស្រូវ​ពុករលួយ​បែបនេះ​គឺ​នៅ​ពេល​ដែល​ការប្រឡង​បាក់​ឌុប​ជិត​ឈាន​មកដល់​។​ប្រភព​ចេញពី​បុគ្គ​លឹក​សិក្សា​នៃ​មន្ទីរ​អប់រំ​ខេត្ត​កំពត បានអោយដឹងថា នៅក្នុង​ឆ្នាំ​សិក្សា​២០១៦ នឹង​២០១៧​នេះ​បាន​បង្ហើប​ថា​៖ លោក តា​ក ហាប់​ដែលជា​ប្រធាន​មន្ទីរ បាន​សហការ​ជាមួយ​លោក ភោគ កុយ​ជា ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ​និង លោក អ៊ូ ភា​ង ដែល​ជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ លោក សូ លិនដា មន្ត្រី​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើ​គម្រោង​ការកឹបកេង​ថវិកា​ចំ​ណាយ​ជាច្រើន​មាន​ទឹកប្រាក់​ខ្ទង់​៥០០​លាន​រៀល តាមរយៈ​ធ្វើឯកសារ​ខ្យល់​បំភ័ណ​ភ្នែក​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម យ៉ាង​ជំនាញ​បំផុត​។

​ថវិកា​ដែល​លោក តា​ក ហាប់ និង​បក្ខពួក​ក្បៀស​បាន​ច្រើន​គឺ ប្រាក់​បុរេប្រទាន ប្រាក់​ទូទាត់​ត្រង់ ដូចជា​កា​ចំណាយ​លើ​ផ្នែក​សម្ភា​រះ​ផ្គត់ផ្គង់​ផ្នែក​រដ្ឋបាល ការថែទាំ​អគារ ថែទាំ​សម្ភា​រះ​សម្ភា​រះ​បចេ្ចកទេស ជុស​ជុល​មធ្យោបាយ​ដឹកជញ្ជូន ការចំណាយ​លើ​ការប្រជុំ និង​សិក្ខាសាលា ការចំណាយ​ផ្នែក​ជំនួយ​សង្គម​ដល់​ពលរដ្ឋ ការ​ឧបត្ថម​ដំណើរ​លំហែ​និង​សិក្សា ការឧបត្ថម្ភ​ផ្នែក​កីឡា ។​ល​។

​នៅក្នុង​មន្ទីរ​អប់រំ​ខេត្ត​កំពត​ការចំណាយ​លើ​ការទិញ​ជំ​ពួក​៦០ សេវាកម្ម​ជំ​ពួក​៦១ និង អន្តរាគ​ម​ន៏​សាធារណៈ​ជំ​ពួក​៦២ ក្នុង​មួយ​ឆ្នាំៗ​មាន​ទឹកប្រាក់​រាប់ពាន់​លាន​រៀល​។ ប៉ុន្តែ​ក្នុងនោះ​មាន​ភាពមិនប្រក្រតី ដែល​ផ្ដើម​ចេញពី​ការឃុបឃិត​គ្នា រវាង​លោក​ប្រធាន​មន្ទីរ និង​លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ លោក អ៊ូ ភា​ង ដែល​ជា​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​លោក សូ លិនដា មន្ត្រី​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ផលប្រយោជន៍​រៀងខ្លួន​។​បើ​តាម​ប្រភព​ខាងលើ សកម្មភាព​ពុករលួយ​នេះ​គឺ​បាន​កើតឡើង​តាំងពី​សម័យ លោក តា​ក ហាប់ ឡើង​ជា​ប្រធាន​មន្ទីរ​ដំបូង​មកម្ល៉េះ ។

​កាលនោះ​មាន​លោក សូ វុត្ថា អតីត​ប្រធាន​ការិយាល័យ​គណនេយ្យ និង​ទ្រព្យសម្បត្តិ​រដ្ឋ ជា​អ្នក​ជួយ​រៀបចំ​ឯកសារ​បន្លំ​ភ្នែក​ក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម យ៉ាង​ស្ទាត់ជំនាញ់​។ ដោយ​បញ្ហា​ពុករលួយ​កន្លងទៅ មាន​មន្ត្រី​មួយចំនួន​បាន​ធ្វើ​ពាក្យ​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស្រាវជ្រាវ​និង​អោយ​បំភ្លឺ​ទៀត​ផង​ដែរ តែ​ក្រោយមក​រឿងនេះ​បាន​ស្ងាត់​មក​ដល់​សព​ថ្ងៃ​តែ​ម្ដង​មិន​ង​ដឹងថា​មក​ពី​ហេតុ​អី​?​។

​សូម​រំលឹក​ថា​នៅ​មន្ទីរ​អប់រំ​ខេត្ត​កំពត សព្វថ្ងៃ ដឹកនាំ​ដោយ​លោក តា​ក ហាប់ កើត​នៅ​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​១៩៦៥ មាន​ក្របខ័ណ្ឌ ក ១. ៦ ជា​ប្រធាន​មន្ទីរ លោក កៅ រិទ្ធ លោក ទូច សម្បត្តិ និង​លោក សូ ភា​រិទ្ធ ជា​អនុប្រធាន​មន្ទីរ ។ សំរាប់​អនុប្រធាន​មន្ទីរ​ទាំង​បី​រូប គឺ​មាន​លោក សូ ភា​រិទ្ធ ជា​មនុស្ស​ស្និត​និង​លោក​ប្រធាន​មន្ទីរ​ជាងគេ ក្នុងចំណោម​ការិយាយល័យ​ទាំង​១១ និង​មន្ត្រី​ចំនួន​៩២ រូប​ដែល​បំរើ​ការងារ​នៅក្នុង​មន្ទីរ​ផ្ទាល់ មនុស្ស​ដែល​ជា​បក្ខពួក​សំខាន់​លោក​ប្រធាន​មន្ទីរ គឺ​មាន​រូប​លោក ខៀវ ធន​វុឌ្ឍី ប្រធានការិយាល័យ​បុក្គលិក និង​បណ្ដុះបណ្ដាល ព្រោះថា លោក ខៀវ ធន​វុឌ្ឍី ជា​មនុស្ស​ពូកែ​រកលុយ​ពី​ការតែងតាំង​នាយក​សាលា និង​ការផ្លាស់ប្ដូរ​គ្រូ​ជូន​លោក​ប្រធាន តា​ក ហាប់ ធ្វើអោយ​លោក តា​ក ហាប់ ពេញចិត្ត​ជាងគេ​។

ដោយ ឡែក លោក ភោក កុយ ប្រធានស្ដីទី ការិយាល័យគណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ក៏ជាមនុស្ស​ជំនិត​ខ្លាំង​លោកប្រធាន​មន្ទីរដែរ រហូតត្រូវលោក តាក ហាប់ ស្នើរសុំតែងជាប្រធានការិយាល័យពេញសិទ្ធថែមទៀត។

មន្ត្រីនៅមន្ទីរអប់រំ​ខេត្តកំពត បានទទួចសុំអោយ លោកហង់ជួនណារ៉ុនរដ្ឋមន្ត្រីដែលល្បីថាជាអ្នកកែទម្រង់ក្នុង ក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស្រាវជ្រាវរឿងអាស្រូវចាស់និងថ្មីឡើងវិញ​ ដើម្បីរកអោយ​ឃើញ​នូវអំពើពុករលួយ ដែលនាំឲ្យបាត់បង់​ថវិកា​ជាតិច្រើន នៅក្នុងមន្ទីរអប់រំខេត្តកំពតនេះផង ៕

 

Filed in: ព័ត៌មានជាតិ