សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចម្លាក់​បដិមា​ដ៏​ធំ​ត្រូវបាន​រកឃើញ​នៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ខាងជើង​ក្រុង​អង្គរ​ធំ​

ចម្លាក់​បដិមា​ដ៏​ធំ​ត្រូវបាន​រកឃើញ​នៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ខាងជើង​ក្រុង​អង្គរ​ធំ​

​ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​មន្ទីរពេទ្យ​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ អ្នកស្រាវជ្រាវ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​និង មហាវិទ្យាល័យ​បច្ចេកវិទ្យា​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី បាន​ប្រទះឃើញ​បដិមា​ដ៏​ធំ​មួយ ដែល​សន្និដ្ឋាន​ជាបឋម​ថា​ជា​ទ្វារបាល​។ ការប្រទះឃើញ​នេះ​ស្ថិត​នៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ខាងជើង​ក្រុង​អង្គរធំ​ប្រហែល​១​គីឡូម៉ែត្រ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៧​។ ​តាម​ការវាស់វែង បដិមា​នេះ​មាន​កម្ពស់​១,៩០​ម៉ែត្រ និង​ស្មា​ទទឹង​០,៥៨​ម៉ែត្រ ស្ថិត​ក្នុង​រចនាបថ​បាយ័ន​។

​បដិមា​នេះ​កំបុត​ដៃ​ទាំង​ពីរ​ត្រឹម​ស្មា កំបុត​ជើង​ស្តាំ​ត្រឹ​មក​ជើង និង​ជើង​ឆ្វេង​ត្រឹម​គល់ភ្លៅ​។ ចំណែក​ដងខ្លួន​និង​ព្រះ​កេស​នៅមាន​ក្បាច់ចម្លាក់​សម្លៀកបំពាក់ និង​ក្បាំង​សក់​នៅ​ស្អាត​ទាំងអស់​។ បដិមា​នេះ​កប់​ជ្រៅ​ក្នុង​ដី​ប្រមាណ​ត្រឹម​៤​តឹក​ប៉ុណ្ណោះ​ក្នុង​ពេល​អ្នក​ស្រាវជ្រាវ​ធ្វើ​កំណាយ​រកឃើញ ដោយ​ដេក​ផ្ងារពោះ​បែរ​ព្រះ​កេស​ទៅ​ទិស​ខាងលិច​ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ​នេះ​។​

​លោក ខៀន ច័ន្ទ មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ការដ្ឋាន​កំណាយ​នេះ​បញ្ជាក់ថា វា​ជា​ការ​ប្រទះ​ដោយ​ចៃដន្យ​ក្នុងពេលដែល​ក្រុម​ការងារ​ធ្វើ​កំណាយ​ដើម្បី​សិក្សា​អំពី​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​រចនាសម្ព័ន្ធ​នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​។ ការប្រទះឃើញ​ចម្លាក់​ដ៏​ធំ​នេះ​ក៏​ចាត់​ថា​ជា​សំណាង​ល្អ​មួយ ដែល​អាច​ឲ្យ​យើង​យក​ទៅ​រក្សាទុក​ក្នុង​ទីកន្លែង​សមរម្យ ហើយ​ងាយស្រួល​សម្រាប់​អ្នកស្រាវជ្រាវ ដើម្បី​សិក្សា​លម្អិត​បន្ថែមទៀត​។​

​លោក​បន្ថែមថា បន្ទាប់​ពី​អ្នកជំនាញ​ធ្វើ​កំណត់ត្រា​រួចរាល់ បដិមា​នេះ​នឹង​ត្រូវ​យក​ទៅ​តម្កល់​ទុក​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ដើម្បី​រក្សា​សុវត្ថិភាព សម្អាត​ដុសលាង ព្យាបាល​ផ្នែក​ខ្លះ ជាពិសេស គឺ​ការ​យកជាតិ​អំបិល​ចេញ​ដើម្បី​កុំឲ្យ​មាន​ការខូច​គុណភាព​ថ្ម ឬ​រង​ប្រតិកម្ម​នៅពេល​ដែល​ចម្លាក់​ត្រូវ​ដាក់​តាំង​ក្នុង​លំហ​បរិ​យាស​ថ្មី​។ លើសពីនេះ​ទៀត បដិមា​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​សម្រាប់​ភ្ញៀវ​ទេសចរ​បាន​ចូល​ទស្សនា​។​

​តាម​ការសន្និដ្ឋាន លោក ខៀវ ច័ន្ទ បដិមា​នេះ​ស្ថិត​ក្នុង​រចនាបថ​បាយ័ន និង​អាច​ជា​ទ្វារបាល​នៃ​មន្ទីរពេទ្យ​នេះ​ផ្ទាល់​តែម្តង មិនមែន​មកពី​កន្លែង​ផ្សេង​នោះទេ​។ ទោះជា​យ៉ាងណា​លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​ការតាំង​រូប​របៀប​នេះ​មាន​នៅក្នុង​មន្ទីរពេទ្យ​បុរាណ​ទាំងអស់​ឬ​យ៉ាងណា​នោះ​ទេ គឺ​ស្ថិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅ​ឡើយ​។ តែ​ចំពោះ​ការរៀបចំ​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​បុរាណ​វិញ តាម​សិលាចារឹក​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ គឺ​ដូចគ្នា​ទាំងអស់​គ្រប់​មន្ទីរពេទ្យ ដូចជា ការកំណត់​ចំនួន​គ្រូពេទ្យ តម្រូវការ​សម្រាប់​មន្ទី​រ​ពេទ្យ និង​ការផ្គត់ផ្គង់​ថ្នាំ​ជាដើម​។​

​សូមបញ្ជាក់​ថា គម្រោង​ស្រាវជ្រាវ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ក្នុង​ជំហាន​ទី​១ ដែល​ផ្តោត​លើ​ការសិក្សា​អំពី​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ ដែលមាន​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​ខឿន​នៃ​មន្ទីរពេទ្យ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧​។ ក្រោយ​បញ្ចប់​គម្រោង​នេះហើយ អ្នកស្រាវជ្រាវ​នឹង​បន្ត​គម្រោង​ថ្មីៗ​ទៀត​ដែល​នឹងសិក្សា​អំពី​ទីតាំង​សំខាន់ៗ​នៃ​អាគារ​មន្ទីរពេទ្យ​ដែល​សង់​ពី​ឈើ ហើយ​បាន​ខូចខាត​បាត់​ស្លាកស្នាម​អស់ និង​បើ​អាច​ក្រុម​ស្រាវជ្រាវ​មាន​បំណង​ស្វែងរក​ទីតាំង​ចោល​សំណាក​ថ្នាំ​ដែល​ប្រើប្រាស់​រួច ដើម្បី​យក​សំណាក​ទាំងនោះ​ទៅ​សិក្សា​អំពី​ការ​ផ្សំ​ថ្នាំ​សម័យបុរាណ​។ ប៉ុន្តែ​នេះ​ជា​ដំណើរ​វែងឆ្ងាយ​ត​ទៅ​មុខ​ទៀត​សម្រាប់​អ្នកស្រាវជ្រាវ​៕

 

Filed in: ព័ត៌មានជាតិ