សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មូលហេតុ​ដែល​នាយ​ឧត្តមសេនីយ៍​ទៀ​បាញ់ទ​ទួលបាន​គោម​រម​ងារ​“​សម្ដេច​ពិជ័យ​សេនា​!

មូលហេតុ​ដែល​នាយ​ឧត្តមសេនីយ៍​ទៀ​បាញ់ទ​ទួលបាន​គោម​រម​ងារ​“​សម្ដេច​ពិជ័យ​សេនា​!

ភ្នំពេញ​៖ លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ទទួលបាន​គោរមងារ​ថ្មី​មួយទៀត​ឈ្មោះថា​៖“​សម្ដេច​ពិជ័យ​សេនា​”​ពី​ព្រះមហា​មហាក្សត្រ​ព្រះបរមនាថ​នរោត្តម​សីហមុនី​។​នេះ​បើ​តាម​ព្ររាជក្រឹត្យ​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ​។ ក្នុង​ព្រះរាជក្រឹត្យ ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន លើកឡើងថា សម្តេច ទៀ បាញ់ ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ចូលរួម​ជួយ​ដឹកនាំ​ប្រជាជាតិ​កម្ពុជា តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ បាន​ចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់​សម្រាប់​ប្រើប្រាស់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គមជាតិ ទទួលបាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ ការពារជាតិ មាន​ស្ថិរភាព សន្តិសុខ​សង្គម​បាន​ល្អប្រសើរ និង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​រក្សាបាន​នូវ​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច ទៀ បាញ់ ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ មាន​ស្វាមីភក្តិ​ចំពោះ​រាជបល្ល័ង្គ ការពារ និង​គោរព​ព្រះពុទ្ធសាសនា​ចូលរួម​ការពារ​និរន្តរភាព​រាជានិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ យោង​តាម​ការប្រទានរ​បស់​ព្រះមហាក្សត្រ​នា​ពេលកន្លងមក​និង​បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ នៃ​យើង​មាន​មាន​ថ្នាក់​ដឹកនាំ​ជា​សម្តេច​ចំនួយ​៨​រូប​ហើយ​។​លោកនាយ​ឧត្តមសេនិយ៍ ទៀ បាញ់ គឺ​ជា​មេដឹកនាំ​ជាន់ខ្ពស់​ទី​៩ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​ផ្ដល់​គោរមងារ​ជា “​សម្ដេច​” បន្ទាប់ពី​សម្តេច​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​ចក្រី ហេង សំរិន សម្តេច​អគ្គមហាសេនា​តេជោ ហ៊ុន សែន សម្តេច​ក្រឡាហោម ស ខេង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ សម្តេច​ជហ្វា​វាំង គង់ សំអុល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​ប៊ុនរ៉ានី​ហ៊ុន​សែន​និង​សម្តេច​វិបុល​ប​ញ្ញ សុខ អាន​។

​ដូចគ្នា​ទៅ​នឹង​ព្រះរាជក្រឹត្យ​តែងតាំង​គោរមងារ​សម្តេច​វិបុល​សេនា​ជូន​ឯកឧត្តម សុខ អាន ដែរ ព្រះរាជក្រឹត្យ​តែងតាំង​គោរមងារ​ដល់​លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ពុំបាន​បញ្ជាក់ថា ត្រូវបាន​ធ្វើឡើង​នៅ​ទីណា​នោះទេ ខណៈ​ដែល​ព្រះមហាក្សត្រ សម្ដេច​ព្រះបាទ នរោត្ដម សីហ​មុនី កំពុងស្ថិត​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​។​

​បន្ទាប់​ពី​ព្រះរាជក្រឹត្យ​ប្រទាន​គោរមងារ​ជូន​លោក​នាយ​ឧត្តមសេនីយ៍​ទៀ​បាញ់ ជា​សម្តេច​មក​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្ររា​ជាណាច​កក្រ​កម្ពុជាក៏​ចេញ​លិខិត​អបអរសាទរ​និង​ជូនពរ​“​សម្ដេច​ពិជ័យ​សេនា​”​ទៀ បាញ់​ភ្លាម​ដែរ ។ ក្រៅពី​នោះ​រដ្ឋមន្ត្រី​មេ​ទព័​និង​នគរបាល​ចៅហ្វាយខេត្តក៏​ប្រញ៉ាប់ប្រញាល់​ទិញ​គេហទំពរ័​Fresh News បង្ហោះ​សារ​ជូនពរ​សម្តេច​ទៀ​បាញ់​ផងដែរ​។

​ជីវ​ប្រវត្តិ​៖
​សៀវភៅ “​ជន​ដែល​ត្រូវ​គេ​បាញ់​” បានបង្ហាញ​ថា កើត​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​១៩៤៥ សម្តេច ទៀ បាញ់ មាន​ឈ្មោះ​ពិត​ពី​កំណើត “​ទៀ សង្វាន​” កើត​នៅ​ភូមិ​កោះ​ស្រឡៅ ឃុំ​កាពិ ស្រុក​កោះកុង ខេត្ត​កោះកុង​។ ទៀ សង្វាន ជា​កូន​កសិករ​ក្រីក្រ​បំផុត ដែល​មាន​ឪពុក​ឈ្មោះ ទៀ តិក មុខរបរ​ធ្វើស្រែ និង​កាប់​អុស​លក់ ម្តាយ​ឈ្មោះ នូ ផេង​ចិន្តា មុខរបរ​កសិករ មាន​បងប្អូន​បង្កើត ៥​នាក់​។

​ដោយសារ​តែ​លោកឪពុក មាន​ជំងឺ​ហើយ​បាន​អនិច្ចកម្ម នាំឲ្យ ទៀ សង្វាន ដែល​កាលណោះ មាន​អាយុ​ទើបតែ ១១ ឆ្នាំ បាន​ក្លាយ​ជា​អ្នកស៊ីឈ្នួល​ឡើង​បេះ​ផ្លែ​ស្លា​ឲ្យ​អ្នកភូមិ និង​រកត្រី ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​

​នៅ​ឆ្នាំ​១៩៥៧ ទៀ សង្វាន ត្រូវបាន​ម្តាយ​បញ្ជូន​ឲ្យទៅ​នៅ​វត្ត​។ រហូតដល់​ឆ្នាំ​១៩៦០ សង្វាន ( ទៀ បាញ់ ) មាន​អាយុ ១៥ ឆ្នាំ ពេល​ត្រឡប់មក​ផ្ទះ​ឃើញ​មនុស្ស ៦ ទៅ ៧​នាក់ នៅមុខ​ផ្ទះ​គេ​។ ពួកគេ​ទាំងនោះ ជា​ប៉ូលិស និង​ជីវពល​ភូមិ មក​សំឡុត​គំរាម​ម្តាយ សង្វាន ឲ្យ​ប្រគល់​ប្អូនស្រី​របស់​គេ ដែល​ទើប​មាន​អាយុ ១៣ ឆ្នាំ ដើម្បី​យកទៅ​ជូន​លោកកុ​ម្មុយ​សៀ ប៉ូលិស សម្រាប់​សប្បាយ​ខាង​ផ្លូវ​តណ្ហា​។ សង្វាន ប្រកែក​តវ៉ា និង​គំរាម​ពួក​ទាំងនោះ មិន​ឲ្យ​យក​ប្អូនស្រី​គេ​ទៅ​ទេ​ដាច់ខាត ទោះ​គេ​ប្តូរជីវិត​ក៏ដោយ ក៏​ពុំ​ឲ្យ​ពួក​ទាំងនោះ ធ្វើបាប​ប្អូនស្រី​គេ​ដែរ​។

​ដោយ​ការជិះជាន់ ទើប ទៀ សង្វាន ចេញ​ធ្វើ​ការតស៊ូ គឺ​នៅ​ឆ្នាំ​១៩៦១ ដោយ​ទាក់ទង​ជាមួយ​ចលនា​តស៊ូ​ក្នុងព្រៃ រហូតដល់​ត្រូវ​អាជ្ញាធរ​ចាប់ធ្វើ​ទារុណកម្ម និង​ឃុំឃាំង​។ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​១៩៦៥ គេ​ដោះលែង សង្វាន ពី​គុក​ដោយ​ថ្នូរ​នឹង​ប្រាក់ ៥​ពាន់​រៀល ដែល​បាន​ពី​ការលក់​ក្របី និង​ខ្សែក​ប្អូនស្រី ដែល​ទៅ​ស៊ីឈ្នួល​មើល​កូន​ឲ្យ​ថៅកែ​ឡធ្យូង យក​ទៅឲ្យ​អាជ្ញាធរ​។

​មកដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​១៩៦៥ ក្រោយ​ពី​រួចខ្លួន​បាន ៧​ថ្ងៃ ក្រុម​ជីវពល ៥​នាក់ និង​ប៉ូលិស ២​នាក់ បាន​មក​តាម​ចាប់​សង្វាន និង​មនុស្ស​ម្នាក់​ទៀត ឈ្មោះ តា កៅ​។ ពួកគេ​បាន​ចាប់​អ្នក​ទាំង​ពីរ ចងដៃ បណ្តើរ​យក​ទៅ​បាញ់ចោល នៅ​ជើងភ្នំ​កោះអណ្តែត​។ ក៏ប៉ុន្តែ​ចៃដន្យ យុវជន សង្វាន មិន​ស្លាប់ ហើយ​បាន​រត់​ចូល​ព្រៃ រួចខ្លួន​។​ចាប់ពីពេលនោះ​មក ស្ថានភាព​ទាំងនោះ បាន​ជំរុញ​ឲ្យ​យុវជន សង្វាន ធ្វើ​ចលនា​តស៊ូ ក្នុង​ព្រៃ​ជា​បន្តបន្ទាប់ និង​ក្លាយជា​មេទ័ព​ដ៏​ខ្លាំង​ពូកែ ដឹកនាំ​ទ័ព​វាយ​ប្រឆាំង​សត្រូវ នៅ​តំបន់​ខេត្ត​កោះកុង តាំងពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​១៩៦៥ រហូត​ចូលរួម​សកម្មភាព​រំដោះប្រទេស ខែ​មករា ឆ្នាំ​១៩៧៩ ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។
​នៅ​ចន្លោះ​ឆ្នាំ​ពី​ការ​ធ្វើ​ចលនា​តស៊ូ​ដ៏​ស្វិតស្វាញ​នោះ មនុស្ស​ជាច្រើន​ក្នុងភូមិ និង​ក្រុម​អ្នកតស៊ូ បាន​ហៅ​ឈ្មោះ​លោក​ពី ទៀ សង្វាន ទៅ​ជា​ឈ្មោះ ទៀ បាញ់ ដោយ​លួចលាក់ ហើយ​ឈ្មោះ​នេះ បាន​ត្រូវ​ប្រើ​រហូតមកដល់​សព្វថ្ងៃ​។​

​ឯកសារ​បង្ហាញថា ទៀ សង្វាន បាន​រៀបការ​ជាមួយ​ភរិយា ឈ្មោះ តៅ តឿ​ន នៅ​ភូមិ​គិរីវង្ស នា​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​១៩៧៥ នៅក្នុង​ព្រៃ ក្រោម​ការប្រកាស​ជា​ផ្លូវការ​របស់​លោក សាយ ភូថ​ង ដែល​ត្រូវជា​ចាស់ទុំ និង​ឪពុកមា​របស់​សម្តេច​ទៀ​បាញ់​ផង​។ សម្តេច​ទៀ​បាញ់ មាន​កូន​ពីរ​នាក់ គឺ​កូនច្បង​ទី​១ ឈ្មោះ ទៀ ស្យា​ម និង​កូនប្រុស​ទី​២ ឈ្មោះ ទៀ ទី​ហា​ជា​អីភិបាលរង​ខេត្តសៀមរាប​។​ក្រៅពីនេះ​ប្អូនប្រុស​បង្កើត​របស់​សម្តេច​ទៀ​បាញ់​គឺ​លោកនាយ​ឧត្តមសេនីយ៍​ទៀ​វិញ​ជាអ​គ្គ​មេបញ្ជាររ​ងក​ង​ទព័​និង​ជា​មេបញ្ជាការ​កងទព័ជើងទឹ​ក​ដែល​មាន​កូនប្រុស​ម្នាក់​ជា​អនុ​បញ្ជាការ​មាន​ថា​នន្តរ​សក្តិ​ឧត្តមសេនីយ៍ឯកផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ