សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្លង់​ប្រព្រឹត្ត​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក​លោក​សាំង ប៊ុនថេន​ប្រធាន​មន្ទីរ​សាធារណ​ការ​ខេត្ត​ឧត្តរមានជ័យ !

ក្លង់​ប្រព្រឹត្ត​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក​លោក​សាំង ប៊ុនថេន​ប្រធាន​មន្ទីរ​សាធារណ​ការ​ខេត្ត​ឧត្តរមានជ័យ !

ឧត្តរមានជ័យ​៖ តើ​លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រី​ពីរ​ជំនាន់​នៃ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​មាន​បាន​ជ្រាប​ឬ​ទេ​ថា​នៅក្នុង​អង្គភាព​មន្ទីរ​សា​ធាណៈ​ការ​ខេត្ត​ឧត្តរមានជ័យ​លោក​ប្រ​ធានមន្ទីរ​គាត់​រៀប​ក្លង់​ដើម្បី​អាច​ក្បៀស​លុយ​ចំណាយ​ផ្សេងៗ​របស់​រដ្ឋ​?​ឬ​ក៏​ការងា​រចឹងៗ​ជា​ការងារ​ថ្នាក់ក្រោម​ជាតិ​ត្រូវតែ​ជា​ការទទួលខុសត្រូវរ​បស់​អភិបាលខេត្ត​ដែល​ជា​ប្រធាន គណបញ្ជាការ​ឯកភាព​ខេត្ត ។​

​ប្រភព​ពី​មន្ត្រីរាជការ​នៅ​មន្ទីរ​សាធារណៈការ​ខេត្ត​បាន​បងហើប​ឲ្យដឹងថា​៖​ចាប់តាំងពី​លោក សាំង ប៊ុនថេន ដែល​ផ្ទេរ​ពី​ខេត្ត​បាត់ដំបង ទៅ​ចូល​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ឧត្តរមានជ័យ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​រូបគាត់​បាន​រៀបចំ កូនចៅ​ជិត​មួយ​ចំនួន​ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ពី​គម្រោង​ផ្សេងៗ ធ្វើអោយ​មន្ត្រី​នៅ​ក្នុង​មន្ទីរ​ដែល​មិនមែន​ជា​បក្ខពួក​ក្ដៅក្រហាយ​តែ​ក៏​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា​ដែរ ព្រោះ​ខ្លាច​បរាជ័យ​នាំ​ទុក​ថែម​ដល់​ខ្លួន​។

​ប្រភព​បាន​អោយដឹងថា ៖​លោក​ប្រធាន​មន្ទីរ សាំង ប៊ុនថេន​គាត់ បានរួម​ដៃ​ជាមួយ​លោក​អនុប្រធាន​មន្ទីរ​គឺ​លោក ចំរើន សេរី​រិទ្ធ ដែល​មាន​ប្អូនប្រុស​ឈ្មោះ ចំរើន កុសល​ជា ប្រធានការិយាល័យ​ផែនការ និង​គណនេយ្យ​ក្នុង​មន្ទីរ​ដែល​ជា​អ្នម​ករៀប​ផែនការ​ក្បៀស រួម​ជាមួយ​ប្រពន្ធ​លោក ចំរើន កុសល ជាដើម​។ ប្រភព​បាន​អោយដឹងថា ក្នុង​១​ឆ្នាំៗ ដោយសារតែ​នៅក្នុង​មន្ទីរ​មាន​ការឃុបឃឺត​គ្នា​ជា​ខ្សែបណ្តាញ​បានធ្វើអោយ​ទឹកប្រាក់​ក្នុ​ង​១​ឆ្នាំ​ខ្ទង់រយ​លាន​រៀល​បាត់បង់ ហើយ​ប្រយោជន៏​ភាគច្រើន​ធ្លាក់​ទៅដៃ​លោក​ប្រធាន​មន្ទីរ សាំង ប៊ុនថេន នឹង​លោក ចំរើន សេរី​រិទ្ធ រួម​នឹង​លោក ចំរើន កុសល ដែល​ប្រធាន​ការិយាល័យ​ផែនការ និង​គណនេយ្យ​របស់​ម​ន្ទីរ​។

ថវិកា​ដែល​ត្រូវ​លោក សាំង ប៊ុនថេន នឹង​បក្ខពួក​នាំគ្នា​ក្បៀស​ភាគច្រើន​ជា​ប្រាក់​បុរេប្រទាន​នៅ​ជំ​ពួក​៦០​នឹង ៦១ រួម​នឹង​ប្រាក់​ទូទាត់​ត្រង់​មួយផ្នែកធំ​ជាពិសេស​ការចំណាយ​លើ​ផ្នែក​ថែទាំ​នឹង​ជុស​ជុល​ផងដែរ​។ សំរាប់​ការចំណាយ​បើ​គេ​មើល​ពី​សម្បក​ក្រៅ​គឺ​លោក សាំង ប៊ុនថេន នឹង លោក ចំរើន កុសល បាន​រួមដៃគ្នា​ធ្វើឯកសារ​ចំណាយបាន​យ៉ាង​ល្អ ប៉ុន្តែ​បើ​មាន​ការចុះ​ត្រួតពិនិត្យ​ការចំណាយ​អោយដល់​គោលដៅ​ទើប​ដឹងថា​មាន​អំពើពុករលួយ​ខ្លាំង​នៅក្នុង​មន្ទីរ​។

បញ្ហា​នេះ​បាន​ធ្វើអោយ​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​ជា​ពិសេស​មន្ត្រី​ដែល​បំរើកា​ងារ​យូ​ដែល​ដឹង​រឿង​គេ​មិនសូវ​សប្បាយចិត្ត​នឹង​ការដឹកនាំ​តែ​មិន​ហ៊ាន​តតាំង​។ ករណី​នេះ​គួរ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​មាន​លោក​ទេស​រដ្ឋ​មន្ទ្រី ស៊ុន ចាន់ថុល ជា​រដ្ឋមន្ត្រី នឹង​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស្រាវជ្រាវ​អោយបាន​ស៊ីជម្រៅ ព្រោះ​បើ លោក​សាំង ប៊ុនថេន ជា​មន្ទ្រី​ល្អ​មិន​មែន​យក​បក្ខពួក​ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​ឧត្តរ​មានជ័យ​នោះ​ឡើយ​ ៕

 

Filed in: ព័ត៌មានជាតិ