មណ្ឌលគីរី ៖ មូលដ្ឋានកែច្នៃផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិចំនួន៣ទីតាំងត្រូវបានសមត្ថកិច្ចបរិស្ថានបង្ក្រាបកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។
មន្ត្រីជំនាញបរិស្ថានខេត្តមណ្ឌលគិរីដែលចុះ បានចុះបង្ក្រាបឹងថា៖មូលដ្ឋានកែច្នៃផល អនុផលធនធានធម្មជាតិខុសច្បាប់ ចំនួន៣ទីនោះមានទីតាំងក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃស្រែ ពក នៅត្រង់ចំណុចក្រុមស្រែជុងស្ថិតក្នុងភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ។ សមត្តកិច្ចបានរឹបអូសនៅវត្ថុតាងរួមមាន ដូចជាតាបឈូស ចំនួន ២ គ្រឿង ឌីណាម៉ូចំនួន ២ គ្រឿង ម៉ូទ័រចំនួន ៦ គ្រឿង និងឈើអារប្រភេទលេខ១(សុក្រំ) ជាប្រភេទគ្រោងទ្វារ និងនីវទ្វារសរុបចំនួនប្រមាណ៣០០ដុំ/សន្លឹក។
បច្ចុប្បន្នមន្ត្រីជំនាញបានដឹកជញ្ជូនវត្ថុតាងខាងលើទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការត្រពាំងត្រាច នៃដែនជម្រកសត្វព្រៃស្រែពកដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។