ក្រចេះ ៖ តុលាការខេត្តក្រចេះបានចេញដិកាឃុំខ្លួនយុវជនម្នាក់ឈ្មោះឈ្មោះ សាក់ ភារម្យ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នេះពីបទជួញដូរគ្រឿងញៀនខុសច្បាប់។ការចេញដិកាឃុំខ្លួនមានមតិខ្លះថាល្អតែខ្លះនិយាយថាជាប់មិនយូទេព្រោះឈ្មោះសាក់ភារម្យនេះគឺជាក្មួយបង្កើតលោកសាក់ សារ៉ាង មេបញ្ជារប៉េអឹមខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍សាក់សា រ៉ាងមានប្អូនប្រុសលោកសាក់ សារុន មេបញ្ជាការប៉េអឹមស្រុកកែវសីមា ខេត្តមណ្ឌលគិរីដែលជាឪបង្កើតយុវជនជួញគ្រឿងញៀនដែលតុលាការចេញដិការឃុំខ្លួនឈ្មោះសាក់ភារម្យនេះឯង។គេមិនដឹងថាហេតុអីទាំងឪទាំងពូជាសមត្តកិច្ចហើយមានកូននិងក្មួយជួញគ្រឿងញៀនទៅវិញឬក៏ជាការបើកដៃ?។
សូមបញ្ជាក់ថាលោកថាន់យុងចៅក្រមស៊ើមសួរនៃតុលាកាខេត្តក្រចេះកាលពីថ្ងៃទី៦មិថុនាឆ្នាំ២០១៧បានចេញដិការមួយចុះលេខ៧៧ពស២០១៧បង្គាប់ឲ្យសមត្តកិច្ចនាំខ្លួនឈ្មោះសាក់ភារម្យអាយុ៣៥ឆ្នាំមានទីលំនៅភូមិឃុំស្រុកស្នួលខេត្តក្រចេះដែលមានឪពុកឈ្មោះសាក់សារុនម្តាយឈ្មោះប៊ុនហង់ឲ្យចូលបំភ្លឹករណីប្រព្រឹត្តបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី៣០មករាឆ្នាំ២០១៧នៅក្នុងទីតាំងដែលគេរស់នៅនៅតុលាការខេត្តក្រចេះ។
មិនទាន់អាចទាកក់ទងលោកសាក់ សារ៉ាង មេបញ្ជារប៉េអឹមខេត្តមណ្ឌលគិរីសុំពន្យល់ពីបញ្ហាមានក្មួយជួញដូគ្រឿងញៀនបាននៅឡើយទេ៕