សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជា​ពល​រដ្ន​ចោទ​ពន្ធ័នាគា​ខេត្ត​សៀមរាប​ថា​ជា​អ្នក​បំពុលបរិស្ថាន​

​ប្រជា​ពល​រដ្ន​ចោទ​ពន្ធ័នាគា​ខេត្ត​សៀមរាប​ថា​ជា​អ្នក​បំពុលបរិស្ថាន​

សៀមរាប ៖ ប្រជា​ពលរដ្ន​បាន​ចោទ​ព័ន្ធនាគា​ខេត្ត​សៀមរា​ប​ថា​បាន​បំពុល​បរិស្ថាន ដោយសារ ពន្ធនាគា​មួយ​នេះ​បាន​បង្ហូរទឹក លាមក អាចម៍ និង​ចោល សំរាម ពាល​វាល​ពាល​កាល​លើ​ដីស្រែ​ប្រជា​ពល​រដ្ន​។​កាកសំណល់​សម្រាម​និង​លា​មកនេះ​មិន​ត្រឹមតែ​ធ្វើឲ្យ​គាត់​មិន​អាច​ធ្វើស្រែ​បាន​ទេ​តែ​វា​បាន បង្ក​អោយ​បរិស្ថាន អាប់អួរ ស្អុយរលួយ ធំក្លិន​អា​សោធ ប៉ះពាល​ដល់ សុខភាព ប្រជា​ពល​រដ្ន​យ៉ាងខ្លាំង​។​

​ប្រជាពលរដ្ឋ​ថា​មេ​គុក​ខេត្ត​សៀម​រា​លោក ខែម សាវុធ​គឺជា​មនុស្ស​ដែល​បង្ក​បញ្ហា​ដោយ​ទុក គំនរ​សំរាម​គរ​ដូច​ភ្នំ នៅ ពីក្រោយ ពន្ធនាគា បាន​ចាក់​កាន់​ខែ​កាន់​ឆ្នាំ​ពុំ​ឃើញ ដុត ឬ​ចាត់​វិធានការ​ដឹក​ជញ្ចូន​ចេញ​ឡើយ​។ ចំណែក ទឹក​លាមក វិញ​បាន​ហូរ​ចូល​ដីស្រែ​រាប់សិប​ឆ្នាំ​ហើយ​ដែរ​តែ​គេ​ធើ​មិនដឹង​។​ទាក់ទង​ការចោទប្រកាន់​នេះ​

​លោក ខែម សាវុធ ប្រធាន​ព័ន្ធ​នាគា​ខេត្តសៀមរាប  បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​តាម​ទូ​ស័ព្ទ​ថា សំរាម​នេះ​ដោយសារ ខែ​នេះ​ជា​ខែវស្សា ឡាន​ចូល​ដឹក​មិន​រួច ទើប​បាន​សំរាម​នៅ​គរ​ដូច​ភ្នំ បែបនេះ និង​រងចាំ​រដូវប្រាំង​សិន លោក​និង​ដឹក​ចេញ ទៅ​ចាក់ នៅ​វាល​ក្រោម ។

​ការបកស្រាយ​បែបនេះ​ត្រូវបាន​ពល​រដ្ន រឹះ​គន់​ថា យើងខ្ញុំ ត្រូវការ​បរិស្ថាន ល្អ បរិយាកាស​ល្អ ដើម្បី​សុខភាព មិនមែន​រងចាំ​ខែប្រាំង​ទើប​ដឹក​ចេញ​នោះ​ទេ  ដូច្នេះ សូម អាជ្ញា​ខេត្តសៀមរាប ជាពិសេស លោក ស៊ូ​ប្លាតុ​ង អភិបាលក្រុង និង លោក ឃឹម ប៊ុន សុង អភិបាលខេត្ត ជួយ មើល ពី​សុខទុក្ខ​ប្រជា​ពល​រដ្ន​ផង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់