សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ថា​នឹង​ចេញ​លិខិត​ឲ្យ​ក្រុមហ៊ុន​រ៉ុង​ឆេង​រើ​ចេញ​ពី​ដី​រ៉ែ​មាស​សគម​ន៍​ចុង​ផ្លាស​បើ​រកឃើញ​ថា​រំលោភ​មែន​!

​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ថា​នឹង​ចេញ​លិខិត​ឲ្យ​ក្រុមហ៊ុន​រ៉ុង​ឆេង​រើ​ចេញ​ពី​ដី​រ៉ែ​មាស​សគម​ន៍​ចុង​ផ្លាស​បើ​រកឃើញ​ថា​រំលោភ​មែន​!

​មណ្ឌលគិរី ៖ រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល ឯកឩត្តម ស៊ុយ សែម បាន​ប្រាប់ ការ​សែត មាតុភូមិ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០១៧ ថា ឯកឩត្តម បាន​ចាត់​ឲ្យ​មន្ដ្រី​ជំនាញ រួម​មាន​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី ចុះ​ទៅ​ដោះស្រាយ​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់ និង​ក្រុមហ៊ុន​ចិន «​រ៉ុង​ឆេង​» ពាក់ព័ន្ធ​ទៅនឹង​ការធ្វើការ​អាជីវកម្ម​រ៉ែ មាស រំលោភ​ដែនដី​គ្នា​នៅក្នុង​តំបន់​នោះ​។

​ឯកឩត្តម បាន​បន្តថា លោក​កំពុង​ឲ្យ​ខាង​ជំនាញ​ស្រាវជ្រាវ ឯកសារ និង រាយការណ៍​ឲ្យ​ថ្នាក់​ដឹង​នាំ​ក្រសួង ពិនិត្យ​និង​សំរេច​បញ្ហា​ហ្នឹង​ហើយ​។ ឯកឩត្តម ស៊ុយ សែម បាន​សង្កត់ធ្ងន់ថា បើសិនជា​មន្ដ្រី​ជំនាញ​របស់​លោក​រកឃើញ​ថា ក្រុមហ៊ុន​ពិតជា​បានធ្វើ​សកម្មភាព​ជីក​រក​រ៉ែ​មាស រំលោភ​ទៅ​ក្នុង​ដី​សហគមន៍ ក្រសួង​នឹង​សរសេរ​លិខិត​ជាបន្ទាន់​ឲ្យ​ក្រុមហ៊ុន​ដក​ចេញ ហើយ​បើ​មិន​ស្ដាប់​នឹង​ត្រូវ​ចាត់វិធានការ​។

​សូម​បញ្ជាក់​ផង​ដែល​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​នៅ​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់ ប្រមាណ ៥០០ គ្រួសារ ដែល​ប្រកប​របរ​ក​ស៊ី​ជីក​រ៉ែ​មាស​នៅ​តំបន់​ចុង​ផ្លាស់ ស្ថិតនៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌលគិរី បាន​នាំគ្នា​តវ៉ា​នៅ​មុខ​សាលាឃុំ ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ «​រ៉ុង ឆេង​» ថា​បាន​រំលោភ​លី​ដី​សហគមន៍​ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ។

​តំណាង​ប្រជាពលរដ្ឋ​នៅក្នុង​សហគម​ន៍​មួយ​នេះ បាន​និយាយថា ពួកគាត់​ដែល​បាន​រកស៊ី​របប​មួយ​នេះ តាំងពីដើម​រៀងមក​នោះ​បាន​ទទួល​គោលការណ៍​ពី​ក្រសួង​រ៉ែ ធ្វើ​អាជីវកម្ម​លើ​ទំហំ​ដី​៤៣​ហិកតា ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ចិន ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​លើ​ផ្ទៃដី​ជាង​២​ពាន់​ហិកតា តែងតែ​បាន​រំលោភ​ដែនដី​របស់​សហគមន៍ ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ខាង​ក្រុមហ៊ុន ចិន​តែងតែ​រំលោភ​នៅ​ក្នុង​អណ្ដូងរ៉ែ​ចំនួន​៤ អណ្ដូង​ទើប​ពួកគាត់​នាំគ្នា​មក​តវ៉ា​តែម្ដង​។​

​សម្រាប់​ការតវ៉ា​នេះ​ដែល ប្រជាពលរដ្ឋ​ក្រៅពី​សុំ​ឲ្យ​ថ្នាក់ដឹកនាំ ជួយ​ដោះស្រាយ​បញ្ហា​របស់​ក្រុមហ៊ុន​រំលោភ អណ្ដូងរ៉ែ​របស់ខ្លួន ពួកគាត់​ក៏​សុំឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ចេញ​គោលការណ៍ អនុញ្ញាតិ​ឲ្យ​ពួកគាត់​ជី​ករក​រ៉ែ​ក្នុង​ជម្រៅ​ជាង​២០​ម៉ែត្រ តាម​លទ្ធភាព​ដែល​ពួក​គាត់​អាច​ធ្វើទៅបាន ខណៈ​ដែល​ក្រសួង​បានកំណត់​ត្រឹមតែ​២០​ម៉ែត្រ​នោះ​ទេ​។

​ឆ្លើយតប​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ លោក​រដ្ឋមន្ដ្រី ស៊ុយ សែម បានបញ្ជាក់​ថា ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ ក្រសួង​មាន​ផែនទី​ច្បាស់លាស់ សម្រាប់​កំណត់​ឲ្យ​ក្រុមហ៊ុន និង​សហគមន៍ ដោយ​មិន​អាច​មាន​ភាគី​ណា រំលោភ​ភាគី​ណា​នោះឡើយ «​តែ​បើ​មន្ដ្រី​រកឃើញ​ក្រុមហ៊ុន​រំលោភ​សហគមន៍ គឺ​ក្រុមហ៊ុន​ត្រូវតែ​ដក​ចេញ​ភ្លាម ។​

​ចំពោះ​ការស្នើសុំ​ជីក​រក​រ៉ែ លើស​ជំ​ម្រៅ​ពី​២០​ម៉ែត្រ​នោះ លោក​រដ្ឋមន្ដ្រី បាន​ឆ្លើយតប​ថា ការកំណត់​ឲ្យ​ត្រឹម​ជីក​២០​ម៉ែត្រ គឺ​វា​ស្រប​ទៅតាម​បច្ចេកទេស ដែល​មន្ដ្រី​ជំនាញ​បាន​សិក្សា ដែល​ត្រូវ​ទៅនឹង​ការងារ​សិប្បកម្ម​របស់​ពួកគាត់ ហើយ​បើ​ក្រសួង​អនុញ្ញាតិឲ្យ​លើសពី​២០​ម៉ែត្រ​នោះ វា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ដល់​ពួកគាត់ ដូច​ដែល​ករណី​នេះ ធ្លាប់​កើតឡើង​នា​ពេល​កន្លង​ទៅ ពេល​នោះ​ក្រសួង​នឹង​ត្រូវ​ទទួលខុសត្រូវ​ជាក់​ជា​មិនខានឡើយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់