សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉េអឹម​បង្ក្រាប​គំនរ​ឈើ​ប្រណីត​លាក់​ទុក​មុខ​ប៉ុស្តិ​នគរបាល​ចា​អ៊ុង​ក្រោយពី​មាន​អ្នកាសែ​តដេក​ឃ្លាំមើល​២​ថ្ងៃ​

ប៉េអឹម​បង្ក្រាប​គំនរ​ឈើ​ប្រណីត​លាក់​ទុក​មុខ​ប៉ុស្តិ​នគរបាល​ចា​អ៊ុង​ក្រោយពី​មាន​អ្នកាសែ​តដេក​ឃ្លាំមើល​២​ថ្ងៃ​

​រតនៈគីរី ៖ ទីបំផុត​កំលាំង​អាវុធហត្ថ ដែល​ដឹកនាំ​ដោយ​លោក ឃី សុខា  បាន​ដឹកនាំ​កំលាំង​ចុះ​ទៅ​បង្ក្រាប​គនរ​ឈើប្រណិត​មួយ​កន្លែង​ស្ថិត​នៅក្នុង​ចំការ​ស្វាយចន្ទី នៅមុខ ប៉ុស្ដិ៍ នឹង​ចំ​ហ៊ាង ប៉ុស្ដិ៍​ប៉ូលីស មូលដ្ឋាន ឃុំ​ចា​អ៊ុង ហើយ​បាន​រឹប​ហូ​ស​យក ទៅ​រក្សាទុក​ដើម្បី​ជំនាញ មេព្រៃ​ធ្វើការ​វាស់វែង នឹង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​យក​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។ ករណី ចុះ​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៧​ក្កដា​ឆ្នាំ​២០១៧​ហើយ​ឈើប្រណិត​ទាំងអស់​ដែល​រឹបអូស​បាន មាន​ចំនួន ៧៣ កំណាត់ ប្រភេទ  លាំង​ឃ្លុំ ជា​ម៉ៃ​តាប់ ដែល​មាន​មុខកាត់ ចាប់​ពី​មុខ ២៥ ,៣០ រហូត​ដល់​មុខ​៦០  និង​មានប្រ​វ៉ែង​ចាប់ពី ២​ម៉ែត នឹង​៣​ម៉ែត​ឡើ​ទៅ​ដែល​ជាកំ​រឹ​ឈើ​ត្រូវប៉ាន់ ។ ការបង្ក្រាប​នេះ​បើ​តាម​សេចក្តីរាយការណ៍​ឲ្យដឹង​ថា​បើ​គ្មាន​អ្នកកាសែ​តដេក​ឃ្លាំមើល​ប្រហែល​ជា​សមត្តកិច្ច​មិន​អាច​ចាប់ឬ​មិន​មក​ចាប់​តែ​ម្តង​។

​ជាកស្តែង​ក្រោយ​ពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភូមិ​ចា​អ៊ុង និង​ភូមិ ចា​អ៊ុង​កោង ឃុំ ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្ដ​រតនគិរី​ថា មាន​គំនរ​ឈេ​ី​ប្រណិត ជាច្រើន​ដែល​ក្រុម​ឈ្មួញ​ឈើ ដឹក​យក​មក​លាក់ ទុក​ជា​ច្រើន​គំនរ មក​ក្រុម​ការងារ​អ្នក​យក​ពត៌មាន បាន​ចុះ​ទៅ​ផ្ដិត​យក​រូបភាព និង​បាន​រាយការណ៍​ជូន សមត្ថកិច្ច គ្រប់​ជំនាញ អស់​រយៈពេល​ពី​ថ្ងៃ​គឺ​តាំងពី​ថ្ងៃ​ទី​២៥​កក្ដ​ដា ហើ​បាន​បន្ត​ឃ្លាំ​មើល​អស់​រយៈពេល​ពី​ថ្ងៃ​ទើប​ឃើញ​មាន​សមត្តកិច្ច​អាវុធហត្ថ​ចុះ​ទៅ​ដល់​។

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ទីតាំង​នោះ បានឲ្យដឹងថា កន្លែង​ទីតាំង​ស្តុប​ឈើប្រណីតន​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​នេះ មិនមែន​ទើបតែ​មាន​នោះទេ គឺ​មាន​រាប់​ឆ្នាំ​មកហើយ​។​តែ​គាត់​មិនដែល​ឃើញ​មាន​សមត្ថិ​ច្ច​ណា ហ៊ាន​ចុះ​ទៅ​បង្ក្រាប​នោះ​ទេ នេះ​ជា​លើកទីមួយ​ហើយ​។

​ពួកគាត់​បាន​បន្ត​ទៀត​ថា បើ​អស់លោក​សមត្ថកិច្ច នឹង​ជំនាញ ថា​មិន​ដែល​ដឹងថា​មាន​ឈើ​ដឹក​យក​មក​ស្តុប​ទុក និង ដឹកជញ្ជូន​ចេញពី​កន្លែង​ទីតាំង​ខាងលើ​នេះ​ក៏ ពួកគាត់​មិន​ជឿ​ទេ ព្រោះ​ទីតាំង​ខាងលើនេះ មាន​ជា​យូ​ឆ្នាំ​មកហើយ និង​ម្យាង​ទៀត ទីតាំង​ទុក​ឈើ​នេះ នៅ​ចំ​ពីមុខ​ប៉ុស្ដិ៍ និង​ចំ​ហ៊ាង​ប៉ុស្ដិ៍ នគរបាល​មូលដ្ឋាន​ឃុំ ចា​អ៊ុង នេះ​តែម្ដង ។

​បើ​តាម​ប្រជាពលរដ្ឋ​និយាយ​បង្ហាញថា​ពួក​មន្ត្រី​នៅ​ស្រុក​គាត់​បាន​ច្រះ​គ្រប់​តែ​គ្នា​ហ្នឹង​។​ចឹង​បាន​ជា​អ្នកកាសែត​នៅ​រតនៈគិរី​គេ​ស្អប់​!!!​។

 

Filed in: ព័ត៌មានជាតិ