សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆមាស​ទី​១ និង​លើក​ទិសដៅ​សម្រាប់​ឆមាស​ទី​២ ស្តីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៧-២០១៨

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆមាស​ទី​១ និង​លើក​ទិសដៅ​សម្រាប់​ឆមាស​ទី​២ ស្តីពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៧-២០១៨

ខេត្ត​រតនគិរី​៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​សាលា​ខេត្តរតនគិរី​បានរៀបចំ​កិច្ចប្រជុំ​រៀបចំ​បូកសរុប​លទ្ធផល​ស្តីពី​ការអនុវត្ត​ច្បាប់​អោយបាន​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​។ ក្រោម​អធិបតីភាព​លោក​យឹម ផែន អភិបាលរង​ខេត្ត​ស្តីទី និង​មាន​ការចូលរួម​ពី​លោក​ប្រធាន អនុប្រធាន​គ្រប់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ក្នុង​នោះ​យុវជន​កាកបាទក្រហម សិស្សានុសិស្ស និង​មន្ត្រីរាជការ​ក្រុង ស្រុក​ទាំង​៩ ផងដែរ​។​

​លោក ស៊ុន ប៉ូលិន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឡើង​អាន​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆមាស​ទី​២​ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​អោយបាន​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​សុត្ថិភាព​ចរាចរ​ផ្លូវគោក ដើម្បី​ចូលរួម​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​និង​យុត្តិសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​អោយ​បាន​ទទួល​លទ្ធផល​កាន់តែ​ត្រចះត្រចង់​ថែម​ទៀត ។​

​លោក​យឹម ផែន អភិបាលរង​ខេត្ត​ស្តីទី​ក៏បាន​សំដែង​ការ​ផ្តាំផ្ញើរ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ស្របតាម​គោលនយោបាយ​របស់​អគ្គ​ស្នងការ​ចរាចរ​ផ្លូវគោក​(​អ​.​គ​.​ស​.​ច​.​គ​.​រគ​) អោយ​យកចិត្តទុកដាក់​ដឹកនាំ​កិច្ចការ​ជាច្រើន​រួមមាន​៖ ការរៀបចំ​លិខិត​បទដ្ឋាន​ដើម្បី​បំពេញ​បន្ថែម​និង​ការរៀបចំ​យន្តការ​អនុវត្ត​ការ​ជម្រុញ​សកម្មភាព​ផ្សព្វផ្សាយ​ច្បាប់​ព្រមទាំង​វិធានការ​ត្រួតពិនិត្យ​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​របួស​ស្នាម​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​មហន្តរាយ​នានា​ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរ​។​

​លោក​អភិបាលរង​ខេត្ត​បញ្ជាក់ថា​៖ កាត់បន្ថយ​កុងត្រូលជជុះ​ដោយ​សុំ​អោយ​កម្លាំង​ទាំងអស់​អោយ​យល់ច្បាស់​ពី​ជញ្ជីង និង​ការត្រួតពិនិត្យ​ចរាចរ​ផ្លូវគោក លោក​បន្ថែមថា ក្នុង​ខេត្ត​រតនគិរី​ជញ្ជីង​សម្រាប់​ថ្លឹង​រថយន្ត​មាន​មួយកន្លែង ក្នុង​ផ្លូវ​ជាតិ​លេខ​៧៨​គឺ​ស្ថិត​នៅក្នុង​ស្រុក​កូន​មុំ ពុំ​មាន​ជញ្ជី​ចល័ត​នោះទេ​។ ចំណែក​កុងត្រូល​ត្រួតពិនិត្យ​សុវត្ថិភាព​ផ្លូវគោក​មាន​ពីរ​កន្លែង​៖​ទី​១​ក្នុង​ក្រុង​បាន​លុង ទី​២​ស្ថិតក្នុង​ស្រុក​អូរយ៉ាដាវ ៕
​ដោយ​៖​ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ