សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​គណៈកម្មការ​ថ្នាក់​ជាតិ​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​

​កម្លាំង​គណៈកម្មការ​ថ្នាក់​ជាតិ​ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​

​ខេត្ត​រតនគិរី ៖ កម្លាំង​គណៈកម្មការ​ថ្នាក់ជាតិ ព័ទ្ធ​ចាប់​រថយន្ត​បា​ឡែន ១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2l -3608 កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ នៅតាម​បណ្ដោយ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ ពី​ស្រុក​វ៉ើន​សៃ ចូល​មក​ក្រុង​បាន​លុង ស្ថិតក្នុង​ភូមិ​ថា​រង​ជ​ង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី ។​

​លោក ច័ន្ទ សារឿ​ន ក្រុមការងារ​ថ្នាក់ជាតិ ចុះបង្ក្រាប​ធនធានធម្មជាតិ ខេត្ត​រតនគីរី បានឲ្យដឹងថា ក្រុមការងារ​របស់​លោក ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ ថា មាន​រថយន្ដ​បា​ឡែន ១​គ្រឿង ដឹក​ឈើប្រណិត​ប្រភេទ​ធ្នុង​ពេញ​ចេញពី​ស្រុក​វ៉ើន​សៃ​ឆ្ពោះ ចូល​មក​កាន់​ស្រុក​អូរ​ជុំ នឹង​បន្ត​ទៅ​ប្រទេស​វៀតណាម ដូច្នេះ​ហើយ​កម្លាំង​របស់​លោក​ក៏​ចេញ​ទៅ​ឃ្លាំមើល រហូតដល់​វេលា​ម៉ោង​៨​និង​៥០​នាទី ទើប​ប្រទះ​ឃើញ​រថយន្ដ​នេះ​មក​ដល់ ហើយក៍​ធ្វើការ​តាម​ចាប់​តែម្ដង នៅពេល​សមត្ថកិច្ច​ព័ទ្ធចាប់​នោះ​តៃកុង​រថយន្ដ​បាន​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់​ទុក​តែ​រថយន្ដ​និង​ឈើប្រណិត​ពេញ​តែប៉ុណ្ណោះ​។​

​ហើយ​លោក​ក៏​បាន​នាំ​យក​រថយន្ដ ព្រមទាំង​ឈើប្រណិត​មក​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ទាំងយប់​តែម្ដង លុះ​ព្រឹក​ឡើង​ទើប​ប្រគល់​ទៅឲ្យ​ជំនាញ និង​រើ​រាប់​ចំនួន​ឈើរ​ដែល​នៅក្នុង​រថយន្ដ​នោះ ក្រោយ​ពី​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ រើ​ទៅ​ឃើញ ឈើ​ដែល​នៅក្នុង​រថយន្ដ​មាន​ចំនួន​៥៧ សន្លឹក ស្មើរ​និង​ជាង ១​ម៉ែត្រគូប ។​

​ប្រភព​ពី​សមត្ថកិច្ច សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា រថយន្ដ​ដែល​សមត្ថកិច្ច​ចាប់​នេះ​មាន​ម្ចាស់​រថយន្ដ​ឈ្មោះ អូន ស៊ីឈ្នួល​ដឹក​ឈើ​ឲ្យ​ថៅកែ វៀតណាម ដែល​ទិញ​ឈើ​នៅ​ស្រុក​វ៉ើន​សៃ នឹង​បន្ត​ដឹក​ទៅ​ប្រទេស​វៀតណាម​ជា​រៀងរាល់ថ្ងៃ មិន​លុះ​ថ្ងៃ​ណា​ឡើយ​។​

​ជុំវិញ​ការរកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ល្មើសច្បាប់​នេះ​ដែរ គេ​សង្កេតឃើញថា លោក នូវ ដា​រ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត មិន​ដែល​ធ្វើ​ការទប់ស្កាត់​នឹង​បង្ក្រាប​ឡើយ រថយន្ត​ណា​មិន​បាន​បង់លុយ​ឲ្យ​ទេនោះ គេ​នឹង​ធ្វើ​ការបង្ក្រាប​ភ្លាមៗ​តែម្តង ៕

 

Filed in: ព័ត៌មានជាតិ