សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធ្លាក់ខ្លួន​ឈឺ​គ្មាន​លុយ​ព្យាបាល​ទើប​បែក​រឿង​ដីធ្លី !

ធ្លាក់ខ្លួន​ឈឺ​គ្មាន​លុយ​ព្យាបាល​ទើប​បែក​រឿង​ដីធ្លី !

លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ​អាយុ ៨៨ អតីត​ជា​ម្ចាស់​ភូមិគ្រឹះ​លេខ ៣១ ដែល​រដ្ឋ​យក​ធ្វើជា សាលាសង្កាត់​ទឹក​ថ្លា បច្ចុប្បន្ន​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​សម្រាក​ព្យាបាល​នៅក្នុង​ខ្ទម​ដ៏​កម្សត់​របស់​ខ្លួន ស្ថិតនៅ​ភូមិ​បុរី ១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្បែរ​ទីស្នាក់ការ​សមាគមន៍​ក្រុមគ្រួសារ​ស្ម័ក្ក របស់​សហភាព សហព័ន្ធ​យុវជន​ខ្មែរ និង​ទីស្នាក់ការ​សាលាសង្កាត់​ទឹក​ថ្លា​តែម្តង ។​

​កាលពី​រសៀល​ថ្ងៃ​ទី ១៦ ខែ​មីនា កន្លង​ទៅ​លោក​ស្រី សុង សា​វី អាជីវករ​នៅ​ផ្សារ​អូឡាំពិក បាន​នាំយក​នូវ អំណោយ​មួយចំនួន​រួមមាន​ ៖ អង្ករ​ចំនួន ២​បាវ​តូច​, ទឹកស៊ីអ៊ីវ ២​យួរ​, ទឹកដោះគោឆៅ ២​យួរ​, ត្រីខកំប៉ុង ចំនួន មួយ យួរ និង​ថវិកា​ចំនួន ៣០​ដុល្លារ និង​លោក​អនុសេនីយ៍ឯក សួន បូរ៉ា បាន​ចូលរួម​ចំណែក​មី​ចំនួន ២​កេស និង​ថវិកា​ចំនួន ១០​ម៉ឺន​រៀល យកទៅ​ជូន​លោកយាយ ញឹម ហេង ដែល​សម្រាក​ព្យាបាល​នៅផ្ទះ​ដោយ​គ្មាន​លុយ សម្រាប់​ទៅ ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

​លោកស្រី សុង សា​វី បាន​មានប្រសាសន៍ថា លោកស្រី​បាន​អាន​នូវ​គេហទំព័រ​ព័ត៌មាន​មួយ​សរសេរ​ពី​ជីវិត លំបាក​វេទនា​របស់លោក​យាយ ញឹម ហេង ដែល​ខ្វះខាត​ទាំង​អាហារ​ហូបចុក​ក៏ដូចជា ថ្លៃ​ព្យាបាល​ជំងឺ ទើប​លោកស្រី ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ចាងហ្វាង​កាសែត​នោះ ដើម្បី​យក​អំណោយ​ទៅជូន​លោកយាយ នៅពេលនេះ ។​

​លោក​អនុសេនីយ៍ឯក សួន បូរ៉ា ចំណែក​រូប​លោក​បាន​ចូល​ទៅ​ទិញ សម្ភារៈ​ពី​តូប​របស់​លោកស្រី សុង សា​វី ហើយ​លោក​ស្រី​ក៏​បាន​បង្ហើប​ពី​ស្ថានភាព​របស់​លោកយាយ ញឹម ហេង ក៏​សម្រេចចិត្ត​ទិញ​មី​ចំនួន ២​កេស និង​ចែក រំលែក​នូវ​ថវិកា​បន្តិច​បន្តួច​ដែល​លោក​មាន​ចូលរួម​ជាមួយ​លោកស្រី សុង សា​វី នៅ​ថ្ងៃនេះ​ដែរ​ទៅ ព្រោះ​ឃើញ​ស្ថាន ភាពរ​ប់​លោកយាយ​យ៉ាប់​ពេក ។ លោក​អនុសេនីយ៍ឯក សួន បូរ៉ា បន្តថា បើ​អាជ្ញាធរ​គេ​មិន​យកចិត្តទុកដាក់​ជួយ លោកយាយ លោក​និង​សាកល្បង​ទំនាក់ទំនង​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​ពេទ្យ ១៧៩)​ដើម្បី​យក​លោកយាយ ទៅ​ព្យាបាល ព្រោះ​រូបលោក​ក៏​មិនមែន​ជា​អ្នកធូរធា​ណាស់​ណា​នោះ​ទេ ។​

​លោក ញឹម ម៉ែន អាយុ ៦៧​ឆ្នាំ ត្រូវជា​កូន​ប្រុស​តែ​ម្នាក់​គត់​របស់​លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ បាន​រៀបរាប់​ទាំង​អួលដើមក​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ ១៩៧៩ រូបលោក និង ម្តាយ គឺ​លោកយាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ បាន​ចូលមក​រស់នៅ​ក្នុងភូមិ​គ្រឹះ​លេខ ៣១ ដែល​គេ​យក​ធ្វើជា ទីស្នាក់ការ​សាលា​សង្កាត់​ទឹកថ្លា រាល់ថ្ងៃ ។ លុះ​ដល់​ឆ្នាំ ១៩៨៥ ម្តាយ​គាត់​បាន​ចែក​ផ្លូវ​ជា​មួយ​លោក គុយ ថន (​ហៅ​តា​វ៉ាន់​)​ដែល​ជា​ប្តី​ក្រោយ​របស់​គាត់ ។ ដល់​ឆ្នាំ ១៩៨៩ រដ្ឋ​បាន​ឱ្យ​ម្តាយ​របស់​ខ្ញុំ​ដាក់​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដី និង​ផ្ទះ​លេខ ៣១ ដែល​គេ​យក​ធ្វើ​សាលា​សង្កាត់​នោះ ។ ក្រោយមក​ក្នុង​កំឡុង​ឆ្នាំ ១៩៩០-១៩៩១ រដ្ឋ​ធ្វើ​ការលក់ សាលាឃុំ​ទឹកថ្លា ដែល​មាន​ទីតាំង នៅជាប់​ផ្លូវ​សហព័ន្ធរុស្ស៊ី ឱ្យទៅ​ក្រុមហ៊ុន​តូយ៉ូតា ហើយក៏​បាន​មកសុំ​យក​ភូមិគ្រឹះ របស់​ម្តាយ​លោក ធ្វើ​ជា​សាលា សង្កាត់​វិញ ដោយ​គេ​ប្តូរ​ឱ្យ​ម្តាយ​លោក និង​រូបលោក​មក​រស់នៅ​លើ​ដី​របស់​ទី​ស្នាក់ ការ​ភូមិ ១០០​ខ្នង​នេះ ដោយ​លោក តាន់ ណាវិន សន្យាថា និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឱ្យ​។

​លោក ញឹម ម៉ែន បន្តថា នៅក្នុង ឆ្នាំ​២០០៣-២០០៤ រដ្ឋ​បាន​ប្រកាស​ឱ្យធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លក្ខណៈ​ជា​ប្រព័ន្ធ ពេលនោះ ម្តាយ​របស់​គាត់ គឺ​(​លោក យាយ ញឹម ហេង ហៅ​យាយ​ទ្រព្យ​)​បាន​ប្រមូល​យក​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ យកទៅ​ប្រគល់ជូន​លោក ហាក់ ប៉ែត អតីត​ប្រធាន​ភូមិ បុរី ១០០​ខ្នង ដើម្បី​ឱ្យ​គាត់​ជួយ​បំពេញ ឯកសារ​ធ្វើ​ពាក្យ​ស្នើ សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី ។ ប៉ុន្តែ​លោក ហាក់ ប៉ែត មិនបាន​យក​ឯកសារ​ទាំងនោះ​ទៅ​បំពេញ​ពាក្យស្នើសុំ​ចុះបញ្ជី​សុរិយោ ដី​នោះ​ទេ បែរជា​យក​ទៅ​លាក់ទុក បាត់​ឈឹង​រហូត ទើប​ម្តាយ​របស់​គាត់​ទៅ​ជម្រាប​លោក តាន់ ណាវិន ចៅ​សង្កាត់​ទឹក ថ្លា ។ ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ​២០០៤ វេលា​ម៉ោង ៨ និង​៣០​នាទី​យប់ លោក ហាក់ ប៉ែត ប្រធានភូមិ បុរី ១០០​ខ្នង បាន​នាំ​គ្នា​ចំនួន ៨-៩​នាក់ ចូលមក​ក្នុង​ផ្ទះ​របស់​គាត់​ដោយ​មាន​កាន់​កាំភ្លើង AK ចំនួន ៤​ដើម ហើយ​លោក ហាក់ ប៉ែត បាន​ស្រែកហៅ រក​ឈ្មោះ ម្តាយ​របស់​ខ្ញុំ (​ម្តាយ​លោក ញឹម ម៉ែន​)​ថា យាយ​កញ្ចាស់​ទ្រព្យៗ ចេញ​មក​អញ​និង​បាញ់​យាយ​កញ្ចាស់ ឯង​ឱ្យ​ងាប់​ហើយ យក​កាំភ្លើង​បុក​ទ្វារផ្ទះ​ក្ឌាំងៗ​ពេលនោះ​ម្តាយ​ខ្ញុំ និង​ខ្ញុំ​បាន​លូន ចេញ​តាម​ប្រហោង​ជញ្ជាំង​ខាង ក្រោយ​ផ្ទះ ដើម្បី​គេចខ្លួន​ចូលទៅ​ក្នុង​ផ្ទះ​អ្នកជិតខាង​ឈ្មោះ ស៊ឹម ទូច ។

​លុះ​ព្រឹក​ឡើង​ម្តាយ​ខ្ញុំ បាន​ទៅប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា ប៉ុន្តែ​បាន​ត្រឹមតែ​ហៅ​មក​សម្រប សម្រួល​ប៉ុណ្ណោះ មិន​មាន​ចំណាត់ការ​អ្វី​ទេ ។ ទើប​នៅ​ថ្ងៃទី ២៤ ខែ​ធ្នូ ឆ្នាំ​២០០៤ ម្តាយ​ខ្ញុំ​បាន​ដាក់​ពាក្យបណ្តឹង​ចូល ទៅ​នាយកដ្ឋាន​កណ្តាល​ន​គរ​បាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ ទើប​លោក ហាក់ ប៉ែត រត់គេចខ្លួន​រហូត​ឥឡូវនេះ ។​

​យោងតាម​ចម្លើយ​សាក្សី​ទី​២-​ឈ្មោះ ឡុង សុវណ្ណ ដែល​បាន​ទៅ​ឆ្លើយ​នៅ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុ​ត្តិ ធម៌​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ​២០០៤ ថា ខ្ញុំ​ជា​កម្មករ​ធ្វើ​របង​នៅក្រោយ​ផ្ទះ​របស់​លោកយាយ ឈ្មោះ ហេង ហៅ​ទ្រព្យ ដោយ​បាន​សម្រាក​នៅ​ទីនោះ លុះដល់​ម៉ោង​ប្រហែល ៨​ជាង​យប់ នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ​២០០៤ ស្រាប់តែ​មាន​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង AK ប្រហែល ៨ ទៅ ៩​នាក់ បាន​ចូល​ផ្ទះ​លោកយាយ ហេង ហៅ​ទ្រព្យ ក្នុងពេលនោះ ពួកគេ​បាន​ស្រែក​សំឡុត​ថា យាយ​កញ្ចាស់​ចេញមក​អញ និង​បាញ់​សម្លាប់ចោល ដោយ​ខ្ញុំ ឮសូរ​ធាក់​ទ្វារ​ក្ឌាំងៗ​ប្រហែល​មួយ​សន្ទុះ​ពួកគេ​ចូលទៅ​ក្នុង​ផ្ទះ​រក​យាយ​ហេង ប៉ុន្តែ​មិនឃើញ​ដោយ​លោកយាយ បាន ចេញ​តាម​ទ្វារ​ក្រោយ​ទៅ​ពួន​នៅក្នុង​ផ្ទះ​អ្នកជិតខាង ។​

​លោកយាយ ញឹម ម៉ែន បាន​បញ្ជាក់បន្ថែម​ថា ក្រោយ​ពេល​លោក ហាក់ ប៉ែត បាន​រត់គេចខ្លួន​បាត់ ម្តាយ របស់​គាត់​បាន​ព្យាយាម​សុំ​លោក​តាន់ ណាវិន ចៅ​សង្កាត់​ទឹកថ្លា ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដែរ ប៉ុន្តែ​មិន​បាន សម្រេច ទើប​នៅ​ថ្ងៃទី ០៣ ខែ​មេសា ឆ្នាំ​២០០៥ ម្តាយ​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ទៅ​លោក អភិបាល ខណ្ឌប្ញស្សីកែវ ហើយ​លោក ឃ្លាំង ហួត ក៏​បាន​ចារ​ជូន​លោក​ចៅសង្កាត់​ពិនិត្យ​មើល​ករណី​ដូច​ពាក្យ​ស្នើសុំ គួរ​សម្រួល ជូន ប៉ុន្តែ​ត្រូវបាន​លោក គង់ ទិ​ទ្ធា អតីត​អភិបាលរង​ខណ្ឌប្ញស្សីកែវ ចារ​តប​មក​វិញ​ថា ដី​នេះ​ជា​បញ្ជីសារពើភ័ណ្ឌ របស់​រដ្ឋ ។​

​ករណីនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​របស់​លោកយាយ ញឹម ហេង ឆ្ងល់​ថា បើ​ដី​នេះ​ជា​បញ្ជី​សារ ពើ​ភ័ណ្ឌ របស់​រដ្ឋ ចុះ​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​របស់​លោកយាយ ដែល​គេ​យក​ធ្វើជា​សាលាសង្កាត់​ទឹក​ថ្លា រាល់​ថ្ងៃ​ជា​របស់ អ្នកណា​ទៅ​វិញ ។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើ​មិន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​គាត់​ក៏​ហី​ទៅ​ចុះ បែរជា​មិន​ឱ្យ​គាត់​លក់ ដូរ​ថែមទៀត ! ប៉ុណ្ណឹង​ហើយ​នៅតែ​មិន​គ្រប់គ្រាន់​ទៀត ថែម​ទាំង​នាំគ្នា​បិទបាំង​លាក់​មិន​ឱ្យ​អង្គការ ឬ​សប្បុរសជន ដឹង​រឿង​លោកយាយ​ទ្រព្យ លំបាក​វេទនា​ទៀត ។​

​ដោយឡែក លោកយាយ ញឹម ហេង បាន​លើកដៃ​សំពះ​ក្រុម​អ្នកសារព័ត៌មាន​ហើយ​មានប្រសាសន៍​ទាំង​ទឹក ភ្នែក​ថា សូម​កុំ​ឱ្យ​អស់លោក​ឈឺ​ដូច​ខ្ញុំ ឈឺ​ត្រឹមតែ​រាង្គ​កាយមិន​ប៉ុន្មាន​ទេ នេះ​ឈឺ​ទាំង​ចិត្ត​ពេញ​មួយ​ជីវិត ផ្ទះ​ក៏​គេ​យក ដី​ក៏​គេ​មិន​ឱ្យ គេ​ទុក​ខ្ញុំ​ស្លាប់​នៅ​ទី​នេះ​ហើយ សូម​អស់លោក​ជួយ​ខ្ញុំ​ទៅ​ជម្រាប​សម្តេច ហ៊ុន សែន ឱ្យជួយ​ខ្ញុំ​ផង ។​

​ដោយឡែក លោក តាន់ ណាវិន ចៅ​សង្កាត់​ទឹកថ្លា បាន​មានប្រសាសន៍​ប្រាប់​ដំណឹង​ភ្នំពេញ តាម​ទូរស័ព្ទ​កាល ពី​រសៀល​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ​២០១៥ វេលា​ម៉ោង ៤ និង​១៨​នាទី​ថា យាយ​ទ្រព្យ​រាល់​ថ្ងៃ​មាន​ឧត្តមសេនីយ៍​យោធា ចិញ្ចឹម​១​ខែ អង្ករ​មួយ​បាវ និង​ថវិកា​មួយចំនួន ដើម្បី​ឱ្យ​ជួយ​យាម​ដី​ឱ្យ​គេ ។
​ចំណែកឯ​ទីស្នាក់ការ​សង្កាត់​ទឹកថ្លា បច្ចុប្បន្ន​ថា ជា​ផ្ទះ​របស់​គាត់​នោះ​មិនមែន​ទេ គាត់​មាន​ផ្ទះ​មួយ​នៅ​ថ្នល់​រទេះភ្លើង ក្រោយមក​គាត់​លែងលះគ្នា​ជាមួយ ប្តី​របស់​គាត់ ក៏​លក់​ចែកគ្នា ហើយ​ក៏​មក​សុំ​ទីស្នាក់ការ​ភូមិ ១០០​ខ្នង ស្នាក់នៅ (​ព្រោះ​កន្លែង​ហ្នឹង ទីស្នាក់ការ​សង្កាត់ ទឹកថ្លា​បច្ចុប្បន្ន​)​ធ្វើជា​អ្នក​បោសសំអាត និង​យាម​នៅ​ទីនោះ ។
​លោក​ចៅសង្កាត់​បន្តថា ជំនាន់​នោះ​លោក អ៊ុង ខែម ធ្វើជា​ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ប្ញ​ស្សី​កែវ គេ បាន​ចុះ​ស្រង់​ស្ថិតិ​អ្នកស្នាក់នៅ​ដើម្បី​ធ្វើ​ពាក្យស្នើសុំ​កាន់កាប់ ពេល​នោះ​សង្កាត់​អត់​មាន​អ្នកណា​នៅ​យាយ​ទ្រព្យ ក៏បាន ចុះ​ឈ្មោះ​របស់​គាត់​ទៅ ។ ចំពោះ​បញ្ហា​ដែល​គាត់​ខ្វះខាត​មាន​ជំងឺ​ហើយ​គ្មាន​លទ្ធភាព​ព្យាបាល​នោះ គឺ​សង្កាត់ ក៏​ធ្លាប់ ជួយ​គាត់​ដែរ តែ​គាត់​មិន​យក​សង្កាត់​ក៏​បាន​បង្វែរ​ទៅ​ជួយ​អ្នកក្រ​ផ្សេង​ទៅ ។ រីឯ​ដី​ដែល​គាត់​រស់នៅ​សព្វថ្ងៃ នេះ​វិញ កាលពី​ជំនាន់​លោក ស្រេង នៅ​ធ្វើជា​អភិបាល​ខណ្ឌ​សែន​សុខ លោក​បាន​ចុះ​ទៅ​សួរនាំ​យាយ​ទ្រព្យ​ដែរ ដោយ​សុំ​ឱ្យ គាត់​ទទួល​យក​ជា​គោលនយោបាយ​វិញ​ចុះ ព្រោះ​ដី​នេះ​គេ​ចុះ​ក្នុង​អាំង​វ៉ង់​ទ័រហើយ ឬ​យក​ចំណែក​ណាមួយ ទៅបាន ហើយ ប៉ុន្តែ​គាត់​មិន​ព្រម​គាត់​ចង់បាន​ទាំង​អស់​រឿង​នេះ​គាត់​ជឿ​អ្នក​នៅ​ពីក្រោយ ។ ហើយ​រឿង​នេះ​ដែរ លោក ស្រេង ក៏​បាន​រាយការណ៍​ជូន​មីង​ហើយ​ដែរ ។

​ដោយឡែក​លោក លី សា​វ៉េ​ត ពេល​ដែល​ដំណឹង​ភ្នំពេញ ទូរស័ព្ទ​សួរ​រឿង​ពាក់ព័ន្ធ​ជាមួយ​លោកយាយ ញឹម ហេង គាត់​ឆ្លើយថា ជាប់រវល់​ប្រជុំ​នៅ​សាលាក្រុង ។ ចំពោះ​ព័ត៌មាន​នេះ ដំណឹង​ភ្នំពេញ និង​ព្យាយាម​ស្រាវជ្រាវ​បន្ត ទៅទៀត ៕​

 

20150319dp (2)

ខ្ទមរបស់លោកយាយ កំពុងរស់នៅសព្វថ្ងៃ

20150319dp (3) 20150319dp (1)

Filed in: ព័ត៌មានសំខាន់