សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​ឈើប្រណិត​របស់​ឈ្មួញ​លក់​សាច់​ជ្រូក​ផ្សារ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ​បាន​ពីរ​តោន​!

ចាប់​ឈើប្រណិត​របស់​ឈ្មួញ​លក់​សាច់​ជ្រូក​ផ្សារ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ​បាន​ពីរ​តោន​!

​ខេត្ត​រតនគីរី​ ៖ ​គំនរ​ឈើប្រណិត​ចម្រុះ​ប្រមាណ​ជាង​ពីរ​តោន​របស់​ឈ្មួញ​ដែល​កន្លងមក​គេ​ឃើញ​គរ​នៅ​គ្រោមផ្ទះ​ជា​ចំហរ​នៅត្រង់​ចំណុច​ខាងកើត​សាលា​បថ​ម​សិក្សា​ទើប​សាងសង់​ថ្មី​ហៅថា​(​សាលា​បថ​ម​សិក្សា​ត្រពាំង​ក្រហម )​ស្ថិតក្នុង​ភូមិ​២ ឃុំ ត្រពាំង​ក្រហម ស្រុក កូន​មុំ ខេត្តរតនគិរី​ដោយ​គ្មាន​បារម្ភ​ខ្លាចក្រែង ត្រូវបាន​សមត្ថកិច្ច ចុះ​បង្ក្រាប​ហើយ កាលពី​ព្រឹក​ថ្ងៃទី២៤​ខែកក្កដា​ឆ្នាំ​២០១៧​វេលា​ម៉ោង​៦​និង​៣០​នាទី ។​ ឈើប្រណិត​ទាំងនេះ​គេ​ដឹងថា​ជា​របស់​អ្នកលក់​សាចជ្រូក​នៅ​ផ្សារ​ត្រពាំង​ក្រហម​ឈ្មោះ គឿន​ដែលជា​ឈ្មួញ​ដុះ​ស្លែ​មួយ​រូប​ប្រចាំ​ភូមិ មាន​អត្ត​ចរិក​ក្អេង​ក្អាង​បំផុត​យក​អំណាច​សមត្ថ​កិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ធាន​មក​កាង​បទល្មើ​សរប​ស់​ខ្លួន ក្នុង​ការរកស៊ី​តាំងពី​យូរ​មក​ហើយ​។

សមត្ថកិច្ច​ដែល​ចុះបង្ក្រាប​ឈើ​របស់​ឈ្មួញ​ខាងលើ​រួមមាន : កម្លាំង​ប៉ុស្ថិនគរបាល​ឃុំ​ត្រពាំង​ក្រហម ក្រោម​បញ្ជារ​ពី​លោក ភោគ បូរិទ្ធិ​អធិការនគរ​បាល​ស្រុក​កូនមុំ​។​

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​គំនរ​ឈើ​ខាងលើ បានអោយដឹងថា​: ម្ចាស់​ឈើ​ឈ្មោះ គឿន ជា​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ត្រពាំង​ក្រហម ។ គំនរ​ឈើ​របស់​ឈ្មួញ​រូបនេះ​មិនមែន​តែ​មួយ​កន្លែង​ទេ​គឺ​មាន​ជាច្រើន​កន្លែង ទុក​លាក់ តាម​ទីតាំង​ខុសៗ​គ្នា មាន​ដូចជា​នៅ​ខាងក្រោយ​ផ្ទះ​ស្នាក់​នៅ​ប្រចាំថ្ងៃ​(​ផ្ទះ​លក់​សាច់​ជ្រូក​)​នេះ​ជាដើម​។

ដោយឡែក ​សម្រាប់​ការបង្ក្រាប​ពី​ក្រុម​សមត្ថកិច្ច​ខាងលើនេះ​ត្រូវ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ ដាក់​ការរិះគន់​ចំៗ​ចំពោះ លោកនាយ​ប៉ុស្ថិ​នគរបា​ល​ត្រពាំង​ក្រហម ឈ្មោះ ប៉ាក ពៅ នេះ​តែម្តង​ដោយសារតែ មានការ​រា​រ៉ែ​ក​យឺតយ៉ាវ  ពុំ​មាន​ឆន្ទៈ​ក្នុង​ការចុះ​បង្ក្រាប គំនរ​ឈើ​ខាងលើ ទោះជា​មាន​បទបញ្ជារ​ពី លោក អធិការនគរបាល​ស្រុក​កូន​មុំ ភោគ បូរិទ្ធិ ក៍ដោយ​។

​ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា​ឆ្នាំ ២០១៧​បន្ទាប់​ពី​មាន​ការរាយការណ៍​ពី​ក្រុម​អ្នក​សារព័តិ​មាន​ទៅ​លោក ភោគ​បូរិទ្ធិ​. អធិកា​ស​ស្រុក​កូន​មុំ​ពាក់ព័ន្ធ​ករណីយ៍​គំនរ​ឈើ​នេះ លោក អធិកា​រក៍បាន ដាក់​បទបញ្ជា​អោយ​កម្លាំង​ប៉ុស្ថិ​ចុះ​ត្រួតពិនិត្យយាម​កាមគំន​រ​ឈើ កុំអោយ​បាត់បង់​សូម្បី​១​កំណាត់​។ តែ​ផ្ទុយទៅវិញ បែរ ជា​លោក នាយប៉ុស្ថិ ប៉ាក ពៅ ទៅ​ជា​បណ្តែតបណ្តោយ​ខ្ជះខ្ជាយ​ពេលវេលា អោយ​ឈ្មួញ​ឈ្មោះ គឿន ម្ចាស់​គំនរ​ឈើ នាំ​កម្លាំង​ទៅ​រំដោះ​ឈើ ចេញ​ពី​គំនរ អស់​ជាង​ពាក់កណ្តាល ជញ្ជូន​ទៅ​លាក់​ក្នុង​ប្រឡាយ និង​តាម​គម្ពោធ​ព្រៃ នានា​ទៅ​វិញ​។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧ វេលា​ម៉ោង​៦,៣០​នាទី​ពេល​ចុះបង្ក្រាប​ទើប កម្លាំង បាន​ដើរ​ប្រមែប្រមូល​កំណាត់ឈើ​ដែល​ឈ្មួញ​រំដោះ​ចេញ​លាក់​នៅ​តាម​ប្រឡាយ​ទឹក និង​កម្ពោធ​ព្រៃ​នោះ​យក ត្រឡប់​មក​វិញ​ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​មួយ​បាំង​កន្លះ​បាន​ចំនួន​ពីរ​គ្រឿង​ពេញ​ណែន​នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ចំណាត់ការ​បន្ត​ដុចជា​កាលែង​វិញឬ​ក៏ទុកខ្លះ​លែង​ខ្លះ​ចឹង​ទៅ​ព្រោះ​ជា​មនុស្ស​ស្គាល់​គ្នា​បើ​កុំ​តែ​កាសែត​រាយការណ៍​ក៏​មិន​ធ្វើ​ដែរ ៕

 

Filed in: ព័ត៌មានជាតិ