សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​រក​ឈើ​លេខ​ពី​ដុះ​ស្លែ ជ្រក​ក្រោម​ស្លាក អភិវឌ្ឍន៍​លំនៅស្ថាន​គ្រួសារ បងប្អូន គ្រួសា​កងទ័ព (​និវត្តន៍​ជន​)

​ឈ្មួញ​រក​ឈើ​លេខ​ពី​ដុះ​ស្លែ ជ្រក​ក្រោម​ស្លាក អភិវឌ្ឍន៍​លំនៅស្ថាន​គ្រួសារ បងប្អូន គ្រួសា​កងទ័ព (​និវត្តន៍​ជន​)

ខេត្ត​ឧត្តរមានជ័យ ៖ បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​លេខ​ពីរ​ខុសច្បាប់ នៅក្នុង​ទឹកដី​ស្រុក​ត្រពាំង​ប្រាសាទ នៅតែ​មាន​ភាព​គគ្រឹកគគ្រេង ដោយ​មិន​មាន​មន្ត្រី​ជំនាញ ឬ ស្ថាប័ន្ត​ពាក់ព័ន្ធ​ណា ធ្វើការ​បង្ក្រាប​នោះ​ឡើយ​ដោយ​ក្រុម​ឈ្មួញ​ដាក់​បណ្តាក់ទុន អោយ​ប្រជាពលរដ្ឋ​ចុះ​កាត់ និង​ធ្វើ​ការដឹកជញ្ជូន​តាម​រទេះគោ និង តាម​គោយន្ត​កន្ត្រៃ នៅក្នុង​ព្រៃ​គ្រប់​តំបន់​នៃ​ស្រុក​ត្រពាំង​ប្រាសាទ ហើយ​គេ​យក​មក​ស្តុក​ក​ទុក​នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ និង​មួយ​កន្លែង​ទៀត​នៅ​ចំនុច​ដីក្រហម​ភូមិ​ថ្នល់កែង ឃុំ​.​ស្រុក​ត្រពាំង​ប្រាសាទ​ទីតាំង​ទាំងពីរ​ខាងលើ​ជា​កន្លែង​ប្រមូល​ឈើ  ឱ្យបាន​ច្រើន ដើម្បី​ឈ្មួញ ធ្វើ​ដឹកជញ្ជូន​យកទៅ​ចែកចាយ​បន្ត នៅ​គ្រប់​ដេប៉ូ  នៅតាម​បណ្តា ខេត្ត​នាៗ​ដូចជា​៖  សៀមរាប និង បន្ទាយមានជ័យ ជាដើម​។​

​លោក​ឧត្តសេនីយ៍ឯក ង៉ែត ចាន់ថុន ព្រះនាម  ហៅ 51 តួនាទី​នាយរង​សេនាធិការ​ចំរុះ ប្រចាំ​ទិស​ភូមិភាគ 04​ធ្លាប់បាន​អះអាង​ថា ៖ ឈើ​នេះ គឺ​ដើម្បី​យក​ទៅ​ធ្វើ​ផ្ទះ​អោយ​និវត្តជន​គ្រួសារ​កងទ័ព ។ ដោយសារ​ហេតុផល​នេះ​ហើយ​ទើប​មាន​ជន​ឆ្លៀត​ឱកាស​លួច​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ដូចខាងលើ​ពុំដែល​មាន​មន្ត្រី​ជំនាញ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន​សួរនាំ​ឬ​ចុះ​ត្រួតពិនិត្យ​នោះឡើយ សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​ធ្វើអោយ​មន្ត្រី​ជំនាញ នៅ​ទីនោះ​ឆ្លើយ​យក​រួច​រៀងៗ​ខ្លួន​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី 22 ខែកក្កដា ឆ្នាំ 2017 មាន​គោយន្ត​កន្ត្រៃ​បី គ្រឿង​ដឹក​ឈើ​ជាច្រើន​ម៉ែត​គូ​ប ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ​ឆ្លងកាត់​ស្រុក​អន្លង់វែង ឆ្ពោះទៅ​កាន់​ដេប៉ូ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប​តែ​សំណាង​មិនល្អ​ក្នុងចំណោម​គោយន្ត​បី​គ្រឿង​មួយ​គ្រឿង​បាន​ខូច​កណ្តាល​ផ្លូវ​នៅ​ស្រុក​អន្លង់វែង​ ​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​រាយ​ការ៍​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ភ្លាម​នោះ​គេ​ឃើញ​មាន​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ម្នាក់  ​ដែល​គេ​ស្គាល់ឈ្មោះ រ៉​ម ចុះ​ទៅ​ដល់ តែ​ត្រូវបាន​តៃកុង​គោយន្ត​ដឹកឈើ​ប្រាប់ថា​ជា​ឈើ​របស់​លោក​ឆាយ ស្រាប់តែ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នោះ​ភ័យ​ស្លន់ស្លោ​ហើយ​បើ​រថយន្ត​ចេញ​ទៅ​វិញ​យ៉ាង​លឿន​ដោយ​មិន​និយាយ​អ្វី​ទាំងអស់​។​

​ពាក់​ពន្ធ​ករណី​រឿង​លោក​ឆាយ​ដឹកជញ្ជូន​ឈើ​លេខ​ពី​កាន់​ឆ្នាំ លោក ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​អន្លង់វែង​បានអោយដឹង​ថា​បញ្ហា​លោក​ឆាយ​ដឹកជញ្ជូន​ឈើ​ថ្មីៗ​នេះ​លោក​មិន​បានដឹង​ទេ តែ​កន្លងមក​គេ​មានច្បាប់​។​

​ដោយឡែក លោក ឧត្តម សេនី​ឯក​ង៉ែត ចាន់ថុន ហៅ 51 បាន​ថ្លែងថា កន្លងមក​លោក​បាន​ជួល​រថយន្ត​លោក ឆាយ​ដើម្បី​ដឹកជញ្ជូន​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​អោយ​អតីត​យុវជន​និវត្ត​ម៉ែន​ហើយ​លោក​ក៍​ទទួលស្គាល់​ដែរ​ថា​ពិ​ជា​មាន​ករណី​យក​ឈើ​ទៅ​លក់​តាម​ដេប៉ូ​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់